Connect with us

កីឡា

កីឡាការិនី​ប្រដាល់សកល នូវ ស្រី​ពៅ ទៅ​ហ្វឹកហាត់​ប្រដាល់ ឃី​ក​បុក​ស៊ី​ង​វិញ​ត្រៀម​ចូលរួម​ស៊ី​ហ្គេម​នៅ​វៀតណាម

បានផុស

នៅ

ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់​សកល​កម្ពុ ជា អនុញ្ញាត​ឲ្យ​អតីត​កីឡាការិនី នូវ ស្រី​ពៅ ទៅ​ហ្វឹកហាត់​ជាមួយ​កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង ដែលជា​ប្រភេទ​កីឡា​ទើប​បង្កើត​ថ្មី គឺ​សហព័ន្ធ​កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង​កម្ពុជា ដើម្បី​ត្រៀម​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​មេដាយ​ជូន​ជាតិ ក្នុង​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES ២០២១ លើក​ទី ៣១ នៅ​ប្រទេស​វៀតណាម​នា​ខែវិច្ឆិកា​ខាងមុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុ​យ សោ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹងថា អតីត​កីឡាការិនី​ប្រដាល់ សកល នូវ ស្រី​ពៅ បាន​ស្នើសុំ​សហព័ន្ធ​ទៅ​ចូលរួម​ហ្វឹកហាត់​ជាមួយ​កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង ហើយ​លោក​និង​លោក​ប្រធាន​សហព័ន្ធ ក៏បាន​អនុញ្ញាត​ជា​ផ្លូវការ មិនមែន​កីឡាការិនី​រូបនេះ ចេញទៅ​គ្មាន​ការ​អនុញ្ញាត​នោះឡើយ​។

លោក​បន្តថា ជាពិសេស​នោះ​អតីត​កីឡា ការិនី​ប្រដាល់សកល នូវ ស្រី​ពៅ បើ​គិត​កម្ពស់​វិញ រូបគេ​មិនត្រូវ​ខ្នាត​សម្រាប់​កីឡា ប្រដាល់សកល​ឡើយ ទើប​លោក​ប្រធាន​សហព័ន្ធ​សម្រេចចិត្ត​ឲ្យ​គាត់​ចាកចេញ​តែម្តង​។ លោក​បញ្ជាក់​ថា សហព័ន្ធ​ក៏​នៅ​មាន​កីឡាការិនី​ប្រដាល់សកល​មាន​ទេពកោសល្យ​ជា​ច្រើន​រូប ដែល​កំពុងធ្វើការ​ហ្វឹកហាត់​តាម​ផ្ទះ​សម្រាប់​ពង្រឹងសមត្ថភាព បន្ទាប់ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​ផ្អាក​ការ​លេង​កីឡា​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៨ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម