ព័ត៌មានជាតិ
សោភ័ណភាព សណ្ដាប់ធ្នាប់ និងបរិស្ថានអនាម័យ រៀបចំរួចរាល់ សម្រាប់ពិធីបុណ្យអុំទូក
សោភ័ណភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ និងបរិស្ថានអនាម័យ ត្រូវបានគិតគូររៀបចំរួចរាល់ នៅតំបន់ជុំវិញទីតាំងពិធី សម្រាប់ព្រះរាជពិធីបុណ្យអុំទូក។

ការតុបតែងលម្អង ជាស្លាក និងភ្លើងបំភ្លឺជាច្រើនតាមដងផ្លូវ និងសួនច្បារនានាសំខាន់ ក្នុងរង្វង់ទីតាំងសម្រាប់ពិធី បានដំឡើងរួចរាល់ អមជាមួយកងកម្លាំងសមត្ថកិច្ចជាច្រើន ដើម្បីត្រៀមការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
នៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ ព្រះរាជពិធីបុណ្យអុំទូកចូលមកដល់នោះ គេក៏សង្កេតឃើញមានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិជាច្រើន បាននាំគ្នាទៅដើរលេងកម្សាន្តនៅតាមសួនច្បារទល់មុខព្រះបរមរាជវាំងផងដែរ ដើម្បីដើរមើលប្រទីបជាច្រើនដែលបញ្ឈរជើងតាមមាត់ច្រាំងទន្លេ រួមជាមួយការហ្វឹកហាត់សមសមត្ថភាពរបស់ក្រុមកីឡាករចំណុះទូកទាំងអស់ ដែលបាននិងកំពុងយកចិត្តទុកដាក់ក្នុងការបង្កើនកម្លាំងត្រៀមសម្រាប់ការប្រកួតថ្នាក់ជាតិនៅថ្ងៃស្អែកនេះ។

ប្រជាពលរដ្ឋបានបង្ហាញអារម្មណ៍រីករាយនៅពេលបានដើរលេងកម្សាន្ត ដោយពួកគេបានមើលឃើញថា សោភ័ណភាព និងបរិស្ថានអនាម័យ មានភាពស្អាតល្អប្រសើរខ្ពស់។ ពលរដ្ឋ រំពឹងខ្ពស់ថា បុណ្យអុំទូកឆ្នាំនេះ នឹងមានភាពអធិកអធមខ្លាំង ហើយបុណ្យរបស់ជាតិមួយនេះ នឹងទាក់ទាញភ្ញៀវទេសចរទាំងក្នុងស្រុក និងអន្តរជាតិ មកចូលរួមឱ្យកាន់តែកុះករផងដែរ។
ទាក់ទងនឹងបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់វិញ កម្លាំងសមត្ថកិច្ចចម្រុះទាំងអស់ សរុបចំនួនជាង ១ ម៉ឺន ៦ ពាន់នាក់ បានត្រៀមលក្ខណៈរួចរាល់ ១០០ ភាគរយហើយ ដើម្បីពង្រាយកម្លាំងចេញការពារសន្តិសុខសុវត្ថិភាព និងសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ ទាំងក្នុងបរិវេណទីតាំងប្រារព្ធពិធី និងក្រៅបរិវេណជាដើម។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក នឹងប្រារព្ធឡើងរយៈពេល ០៣ ថ្ងៃ គឺ នៅថ្ងៃទី ១៤ , ១៥ , ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ឆ្នាំនេះដែរ មានទូកង សរុបចំនួន ៣៤៦ ទូក បានចុះឈ្មោះចូលរួមប្រណាំង ដោយកីឡាករសរុបជាង ២ ម៉ឺននាក់ ផងដែរ៕
អត្ថបទ ៖ សុភា














-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២៣ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


