សេចក្ដីជូនដំណឹង
ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរ ចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល៧៣ឆ្នាំ
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ និងលោកជំទាវ បានផ្ញើសារលិខិតជូនពរ ចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

នៅក្នុងឱកាសដ៏វិសេសវិសាលប្រកបដោយសិរីមង្គលដ៏បវរនៃពិធីចម្រើនជន្មាយុនេះ យើងខ្ញុំសូមសម្តែងនូវមនោសញ្ចេតនា គោរពប្រកបដោយកត្តញ្ញុតាធម៌ ដ៏ជ្រាលជ្រៅ និងសូមគោរពជូនពរជ័យ សិរីមង្គលដ៏មហាប្រសើរ ជូនចំពោះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរតរៀងទៅ។
ឆ្លៀតក្នុងឱកាសដ៏មហាបវរថ្លៃថ្លានេះ យើងខ្ញុំសូមសម្តែងនូវការសេចក្តីគោរព កោតសរសើរដោយស្មោះអស់ពីដួងចិត្ត ចំពោះគុណូបការៈ ដ៏ឧត្តុង្គឧត្តម របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ស្មារតី និងបញ្ញាញាណដ៏ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតដឹកនាំស្ថាប័នរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយទៅជានីតិរដ្ឋដ៏រឹងមាំ ដើម្បីជាឧត្តមប្រយោជន៍ជាតិ មាតុភូមិ ប្រជាជន និងជំរុញការកសាងប្រទេសឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតា តាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី និងក្រុមគ្រួសារ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមសមប្រកបដោយ ពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


