ជីវិតកម្សាន្ដ
ក្រសួងការពារជាតិកូរ៉េ ច្រានចោលការលើកឡើងរបស់អតីតនាយក Ador នាំឲ្យច្រឡំថា V បានសិទ្ធិយោធាពិសេស
បន្ទាប់ពីអតីតនាយកប្រតិបត្តិ ADOR លោកស្រី Min Hee Jin បានលើកឡើងអំពី V ក្នុងអំឡុងពេលសម្ភាសន៍មួយតាមយូធូបកាលពីថ្ងៃទី២៩ ខែតុលា រហូតផ្ទុះនូវរឿងចម្រូងចម្រាសទាក់ទងនឹងសិទ្ធិយោធារបស់ក្រុម BTS មានភាពពិសេសជាងគេ ដែលនាំទៅដល់ការប្តឹងជាផ្លូវការទៅកាន់ក្រសួងការពារជាតិកូរ៉េខាងត្បូងតែម្ដង។
តាមរយៈការសម្ភាសន៍នោះ Min Hee Jin បានអះអាងថា V ម្តងម្កាល ផ្ញើរសារមកកាន់នាងពេលកំពុងបំពេញកាព្វកិច្ចយោធា។ នាងពេលនោះនាងថែមទាំងនិយាយលេងថា តើ V ពិតជានៅក្នុងជួរយោធាមែនទេ? ពីព្រោះជាញឹកញាប់ សមាជិក BTS តែងតែទូរស័ព្ទឬឆាតមកលើកចិត្តក្នុងកំឡុងពេលដែលអតីតនាយកប្រតិបត្តិ ADOR កំពុងឆ្លងកាត់ពេលវេលាដ៏លំបាក ឬគាត់ក៏បានផ្ញើរសារនៅក្នុងថ្ងៃខួបកំណើតនាងនៅព្រឹកព្រលឹមថែមទៀតផង។
ទោះជាយ៉ាងណាក៏ដោយ ការលើកឡើងរបស់នាងបានធ្វើឲ្យមានការរិះគន់ ដោយសារតែថ្ងៃកំណើតរបស់ Min Hee Jin គឺថ្ងៃទី ១៦ ខែធ្នូ ហើយ V បានចូលកងទ័ពនៅថ្ងៃទី ១១ ខែធ្នូ ត្រឹម៥ ថ្ងៃ បន្ទាប់ពីការចុះឈ្មោះយោធា ក្នុងនាមជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលជាមូលដ្ឋាន។ នេះនាំឲ្យមានការចោទប្រកាន់ថា V ប្រហែលជាទទួលបានសិទ្ធិពិសេស ដូចជាត្រូវបានអនុញ្ញាតឲ្យប្រើទូរស័ព្ទនៅខាងក្រៅម៉ោងដែលបានកំណត់។
ភាពចម្រូងចម្រាសនេះបានជំរុញឲ្យមានការស៊ើបអង្កេតជាផ្លូវការ ដែលដាក់ជាមួយប្រព័ន្ធញត្តិជាតិ ដែលយោធាបានឆ្លើយតបកាលពីថ្ងៃទី ២១ខែវិច្ឆិកា។ បុគ្គលដែលពាក់ព័ន្ធម្នាក់បានដាក់ពាក្យបណ្តឹងទៅក្រសួងការពារជាតិដោយលើកហេតុផលថា នេះជាការបំពានបទប្បញ្ញត្តិយោធាយ៉ាងធ្ងន់ធ្ងរ។ គេសង្ស័យថា មន្ត្រីយោធាបានឲ្យ V ប្រើទូរសព្ទព្រោះគាត់ជាតារា K-pop ដ៏ល្បីម្នាក់។
ក្រោយមក ក្រសួងការពារជាតិបានច្រានចោលការលើកឡើងនៃសិទ្ធិពិសេស។ យោងតាមការឆ្លើយតបរបស់ដើមបណ្តឹងកាលពីថ្ងៃទី ២០ ខែវិច្ឆិកា នាយកដ្ឋានពាក្យបណ្តឹងរបស់កងពលតូច ៨០២ នៃកងពលតូចកងរាជអាវុធហត្ថបានបំភ្លឺថា «នៅឯមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពដែល Kim Tae Hyung (V) ឈរជើងក្នុងនាមជាសិក្ខាកាម ត្រូវបានអនុញ្ញាតឲ្យប្រើទូរស័ព្ទរបស់ពួកគេរយៈពេលមួយម៉ោង ចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកសាធារណៈ។ Kim Tae Hyung បានប្រើទូរស័ព្ទរបស់គាត់ក្នុងអំឡុងពេលរសៀលដែលបានកំណត់ មិនមែននៅពេលព្រឹកឡើយ ស្របតាមការណែនាំរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាល»។
ក្រសួងក៏បានសង្កត់ធ្ងន់ថា មិនមានភស្តុតាងណាមួយដែលថា Kim Tae Hyung ត្រូវបានផ្តល់ការអនុញ្ញាតពិសេស ឬថាការលើកលែងណាមួយត្រូវធ្វើឡើងសម្រាប់គាត់នោះទេ។ លើសពីនេះទៀត ព័ត៌មានលម្អិតជាក់លាក់អំពីពេលវេលា វិធីសាស្ត្រ និងខ្លឹមសារនៃការសន្ទនាមិនអាចត្រូវបានបង្ហាញនៅក្រោមមាត្រា៣ នៃច្បាប់ការពារព័ត៌មានផ្ទាល់ខ្លួន និងមាត្រា៣ នៃច្បាប់ស្តីពីឯកជនភាពទំនាក់ទំនង។
មិនត្រឹមប៉ុណ្ណឹង ការបំភ្លឺរបស់ក្រសួងបានចោទជាសំណួរអំពីភាពត្រឹមត្រូវនៃសេចក្តីថ្លែងការណ៍របស់ Min Hee Jin ជាពិសេសការអះអាងដែលថា V បានទាក់ទងនាងនៅពេលព្រឹក។ បច្ចុប្បន្ននេះ លោកកំពុងបម្រើការនៅក្នុងអង្គភាពបេសកកម្មពិសេសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលេខ២ នៃកងយោធពលខេមរភូមិន្ទ ជាកន្លែងដែលគាត់បន្តកាតព្វកិច្ចយោធាជាកាតព្វកិច្ចរបស់ជាតិ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ជម្លោះកាន់តែអូសបន្លាយ នៅទីបំផុត Min Hee Jin លាលែងពី ADOR និង HYBE
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


