ព័ត៌មានជាតិ
ជនសង្ស័យ៤នាក់ប្រើប្រាស់ថ្នាំញៀន ថែមទាំងយកកាំបិតដេញគេ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
បន្ទាយមានជ័យ ៖ ជនសង្ស័យ៤នាក់ ប្រើប្រាស់ថ្នាំញៀន ថែមទាំងយកកាំបិត ដេញកាប់គេឯង ត្រូវកម្លាំងអាវុធហត្ថ១ក្រុម ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះបង្ក្រាបបាននៅវេលាម៉ោង២រសៀល ថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០២១ ចំណុចនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមសមត្ថកិច្ច បានបញ្ជាក់ឲ្យដឹងបន្តទៀតថា មុនពេលកើតហេតុនោះមានជនសង្ស័យចំនួន២នាក់ ១ឈ្មោះវ៉ា សុខលាភ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបររើសអេតចាយ ២ឈ្មោះ ប៊ុន មេសា ហៅ យ៉ុង ភេទប្រុស អាយុ២១ឆ្នាំអ្នកទាំងពីររស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួននៅពេលដែលកម្លាំងអាវុធហត្ថចុះល្បាតការពារសន្តិសុខក្នុងភូមិសាស្ត្រក្រុង ហើយបានឃើញជនសង្ស័យម្នាក់កាន់ពូថៅ និងម្នាក់ទៀតកាន់ដែកស្រួចរាងដូចកាំបិត។

ចំណែកជនសង្ស័យ២នាក់ទៀត១មានឈ្មោះសឹង្ហ វណ្ណៈ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ ត្រូវបានកម្លាំងអាវុធហត្ថក្រុងឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់ដើមបណ្ដឹងឈ្មោះ ធា ឆាត ភេទប្រុស អាយុ៣៥ឆ្នាំ ក្នុងករណីជនសង្ស័យយកកាំបិតដេញកាប់រូបគាត់បណ្ដាលឲ្យរងរបួសចំកស្រាល និង របួសកំភួនដៃធ្ងន់ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ឡេង មន្នីលាភ ភេទប្រុស អាយុ២១ឆ្នាំរស់នៅភូមិសាមគ្គីមានជ័យ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។ ជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ភ្លាមៗផងដែរ៕
ដោយ ៖ វ៉ាន់ណាង


-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


