ព័ត៌មានជាតិ
ប្លង់គោលប្រើប្រាស់ដី ថ្នាក់រាជធានីខេត្តចំនួន ៤ បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការនិងប្លង់គោលប្រើប្រាស់ដីថ្នាក់រាជធានីខេត្តចំនួន ៤, ថ្នាក់ក្រុង ស្រុក ខណ្ឌ និងទីប្រជុំជន ចំនួន ២៧ និងថ្នាក់ឃុំ សង្កាត់ចំនួន ២២៣។ នេះបើតាមលោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ ២០២៥។
ជាមួយគ្នានេះ ក៏ត្រៀមស្នើសុំការសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការនិងប្លង់គោលប្រើប្រាស់ដីថ្នាក់រាជធានីខេត្តចំនួន ៧, ថ្នាក់ក្រុង ស្រុក ខណ្ឌ និងទីប្រជុំជន ចំនួន ១១ និងថ្នាក់ឃុំ សង្កាត់ចំនួន ១៧។

លោក សាយ សំអាល់ បានបន្តថា ក្រសួងក៏កំពុងសិក្សារៀបចំកសាងផែនការ និងប្លង់គោលប្រើប្រាស់ដីថ្នាក់រាជធានីខេត្តចំនួន ៣, ថ្នាក់ក្រុង ស្រុក ខណ្ឌ និងទីប្រជុំជន ចំនួន ៣៥ និងថ្នាក់ឃុំ សង្កាត់ ចំនួន ៣៦ ព្រមទាំងបានបញ្ចប់ការងារកសាងផែនទីព្រំប្រទល់រដ្ឋបាលបានចំនួន ២៣ រាជធានី-ខេត្ត។
លោក សាយ សំអាល់ បានលើកពីទស្សនាទានរួមរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ទៅលើការងាររៀបចំដែនដី គឺការរៀបចំទឹកដីកម្ពុជាឱ្យស្របតាមសក្តានុពលអំណោយផលរបស់ភូមិសាស្ត្រជាក់ស្តែងរបស់ប្រទេស ដើម្បីរក្សាបាននូវដំណើររបស់កម្ពុជា សម្រាប់ជាឧត្តមប្រយោជន៍របស់ប្រជាជនគ្រប់រូប និងតជំនាន់។
ផ្អែកលើទស្សនាទាននេះ ក្រសួងនឹងរៀបចំផែនការប្រើប្រាស់ដីផ្សារភ្ជាប់របៀងនិងប៉ូលសេដ្ឋកិច្ចទាំង ៨ ឱ្យកាន់តែមានភាពជាក់ស្តែងនិយម និងប្រកបដោយសុក្រិតភាពខ្ពស់ តាមរយៈការកំណត់តំបន់និងធនធានដែលមានស្រាប់ ការសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីសក្តានុពល និងភាពប្រទាក់ក្រឡាគ្នានៃតំបន់មួយទៅតំបន់មួយទៀត ក៏ដូចជាបញ្ហាប្រឈមនានា ដើម្បីប្រើប្រាស់ធនធានដីឱ្យចំគោលដៅ ឱ្យអស់សក្ដានុពល និងប្រកបដោយចីរភាព៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


