Connect with us

ព័ត៌មានអន្ដរជាតិ

ថ្នាក់ដឹកនាំអាជីវកម្មទូទាំងពិភព​លោក​ ​ព្រួយ​ពីការធ្លាក់ចុះ​សេដ្ឋកិច្ច កង្វះកម្លាំងពលកម្ម និងអតិផរណា

បានផុស

នៅ

ថ្នាក់ដឹកនាំអាជីវកម្មទូទាំងពិភពលោកបានសម្តែងការព្រួយបារម្ភអំពីហានិភ័យនៃការ​ធ្លាក់ចុះសេដ្ឋកិច្ច កង្វះកម្លាំងពលកម្ម និងការកើនឡើងនៃអតិផរណា បើទោះបីជាមានសញ្ញាមួយចំនួន​បង្ហាញ​ពី​ភាពប្រសើរឡើងនៃស្ថានភាពសេដ្ឋកិច្ចក៏ដោយ។ នេះ​បើតាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ ដែល​ស្រង់ព័ត៌មាន​ពី​ការ​​ស្ទង់មតិរបស់វេទិកាសេដ្ឋកិច្ចពិភពលោក​ (WEF) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ស្ទង់មតិ​លើ​ថ្នាក់ដឹក​នាំអាជីវកម្ម​ជាង​ ១១ ០០០ នាក់​ មក​ពី​ប្រទេស​ G20 បាន​បង្ហាញ​ថា​ ព្រឹត្តិការណ៍​ធាតុអាកាស​អាក្រក់​ គឺជាការព្រួយបារម្ភកាន់តែខ្លាំងឡើង ​ក្រោយ​ពេល​ពិភព​លោក​បាន​ជួបប្រទះ​ពី​កំណត់ត្រាកម្ដៅ​ ទឹក​ជំនន់ធ្ងន់ធ្ងរ​ និង​ភ្លើង​ឆេះ​ព្រៃ​ រួម​ទាំង​នៅ​ប្រទេសសេដ្ឋកិច្ចធំៗដូចជាប្រេស៊ីល អាល្លឺម៉ង់ ឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិក ជាដើម​។

អ្នកស្រី Carolina Klint ប្រធានផ្នែកពាណិជ្ជកម្មអឺរ៉ុបនៅរបស់​ក្រុមហ៊ុនធានារ៉ាប់រង​ Marsh McLennan ​ដែលជាដៃគូរបស់ WEF រួមជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រង Zurich Insurance ​បាន​ថ្លែង​ថា​ ការស្ទង់​មតិ​​បង្ហាញពី «កម្រិតនៃការថប់បារម្ភ​ដ៏​ធ្ងន់ធ្ងរ​» ក្នុងចំណោមថ្នាក់ដឹកនាំអាជីវកម្មក្នុងបណ្តាប្រទេស G20​។ ​​

ការធ្លាក់ចុះនៃ​សេដ្ឋកិច្ច គឺ​ថាជាហានិភ័យកំពូលសម្រាប់​ថ្នាក់​ដឹកនាំអាជីវកម្មក្នុងរយៈពេល ២ ឆ្នាំខាងមុខ ​ហើយ​បន្ទាប់​មក​ទៀត​គឺ​កង្វះកម្លាំងពលកម្ម ​និងចុងក្រោយ​គឺ​អតិផរណា។ ការស្ទង់មតិបានបង្ហាញថា ភាពក្រីក្រ និងវិសមភាពជាប់ចំណាត់ថ្នាក់ទី ៤ ​ខណៈព្រឹត្តិការណ៍​ធាតុអាកាសអាក្រក់​ធ្ងន់ធ្ងរ ​ជាប់ចំណាត់ថ្នាក់នៃហានិភ័យ​ទី ៥។

ជាមួយ​គ្នា​នោះ​ ការស្ទង់មតិ​តាម​ប្រទេសនីមួយៗ បានបង្ហាញ​ ការព្រួយបារម្ភអំពីហានិភ័យអវិជ្ជមានពីបច្ចេកវិទ្យា រួមទាំងបញ្ញាសិប្បនិមិត្ត។ ​ថ្នាក់ដឹក​នាំអាជីវកម្ម​ បាន​ចាត់ទុក​​​ហានិភ័យអវិជ្ជមានពីបច្ចេកវិទ្យា ​ថា​ជា​បញ្ហា​កំពូលសម្រាប់ការធ្វើអាជីវកម្មនៅ​ឥណ្ឌូណេស៊ី ​បញ្ហា​ធំ​ទី​២​ នៅសហរដ្ឋអាមេរិក និងបញ្ហា​ធំ​​ទី៤​ នៅចក្រភពអង់គ្លេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម