Connect with us

ជីវិតកម្សាន្ដ

ជូរី ល្អហួស ប្តេជ្ញាឆន្ទ:បូជាកម្លាំងចិត្តកម្លាំងកាយ និងញើសឈាម ដើម្បីសិល្បៈវប្បធម៌ជាតិខ្មែរ

បានផុស

នៅ

មកទល់ពេលបច្ចុប្បន្ននេះ ម្ចាស់មកុដបរវកញ្ញាយុវតីកម្ពុជាឆ្នាំ២០២៣ ជូរី ល្អហួស ដែលដណ្តើមបានមកុដ Miss Preteen Junior Idol World 2024 ត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា នាងពិតជាមានភាពលេចធ្លោខ្លាំងទាំងរូបសម្ផស្ស និងទីផ្សារសិល្ប: ពិសេសការងារសង្គមជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតក្នុងនាមកូនខ្មែរមួយរូប ជូរី ល្អហួស ជារឿយៗតែងបានបង្ហាញការប្តេជ្ញាចិត្ត ដើម្បីចូលរួមផ្សព្វផ្សាយលើកស្ទួយនូវមរតកវប្បធម៌និងទេសចរណ៍ ទៅលើឆាកជាតិឆាកអន្តរជាតិឲ្យនៅគង់វង្សយូរអង្វែង សម្រាប់កូនចៅជំនាន់ក្រោយបានស្គាល់នូវអ្វីដែលជារបស់ខ្មែរ។

តួយ៉ាងជាថ្មីម្តងទៀត ម្ចាស់មកុដ Miss Preteen Junior Idol World 2024 បានអះអាងនូវការប្តេជ្ញាឆន្ទ:របស់ខ្លួនជាថ្មីលើវិស័យសិល្ប:វប្បធម៌ខ្មែរ។ ជាបំណង ជូរី ល្អហួស បញ្ជាក់ថា “នាងខ្ញុំសូមបូជានូវកម្លាំងចិត្តកម្លាំងកាយ ញើសឈាម ដើម្បីសិល្បៈវប្បធម៌ជាតិខ្មែរ”។

កាលពីថ្មីៗកន្លងមកនេះ យុវតី ជូរី ល្អហួស ក៏បានដាក់ក្តីរំពឹងថា ខ្លួននឹងចូលផ្សព្វផ្សាយរបាំអប្សរាឲ្យពិភពលោកបានស្គាល់ប្រទេសដ៏អច្ឆរិយៈរបស់ប្រទេសកម្ពុជា។ ការប្រកាសនេះ បន្ទាប់ពី ល្អហួស ទទួលបានការអនុញ្ញាតឱ្យថត «របាំអប្សរា» នៅប្រាសាទអង្គរវត្តដូចការរំពឹងទុក។

ប្រាកដណាស់ម្ចាស់មកុដបវរកញ្ញាវ័យក្មេង ជូរី ល្អហួសកាលពីកន្លងទៅពោល គឺអំឡុងពេលនាងចេញទៅប្រកួតនៅប្រទេសថៃយុវតីរូបនេះក៏បាននាំយកនូវរបាំអប្សរារបស់ដូនតាខ្មែរ ដើម្បីយកទៅបង្ហាញលើឆាកអន្តរជាតិ ដើម្បីឲ្យពិភពលោកកាន់តែបានស្គាល់ច្បាស់ថែមទៀតផងដែរ។ សកម្មភាពនេះ ត្រូវបានមហាជនមួយចំនួនធំបានសម្តែងការគាំទ្រនិងសរសើរគ្រប់ៗគ្នា៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម២២ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

សន្តិសុខសង្គម១៥ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ព្យុះ Wipha នឹងវាយប្រហារប្រទេសថៃ ពេញទំហឹង

Sokha Hotels

ព័ត៌មានពេញនិយម