សន្តិសុខសង្គម
នគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីប្លន់ជនបរទេសយកទ្រព្យសម្បត្តិ នៅក្រុងព្រះសីហនុ ឃាត់ជនដៃដល់ ០៦ នាក់ ជាបន្តបន្ទាប់
ដោយអនុវត្តតាមបទបញ្ជា លោកឧត្ដមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន ដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ , ខេត្តបាត់ដំបង និងខេត្តស្វាយរៀង ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនក្រុមជនសង្ស័យ រហូតឃាត់បានជាបន្តបន្ទាប់ចំនួន ០៦ នាក់។

នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បានឱ្យដឹងថា កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង ០០ និង ០០ នាទី ឈានចូលថ្ងៃទី ២១ ស្ថិតក្នុងភូមិ ០៦ សង្កាត់លេខ ០៤ ក្រុង/ខេត្តព្រះសីហនុ មានជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពហិង្សាដោយប្រើកាំបិតចុងស្រួច និងឧបករណ៍ឆក់ វាយយកទ្រព្យសម្បត្តិពីជនរងគ្រោះឈ្មោះ MOHMMA ABU TAHER ភេទប្រុស ជនជាតិបង់ក្លាដេស បណ្ដាលឱ្យរងរបួស។

បន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យខាងលើ បានជិះរថយន្ត ០១ គ្រឿង ម៉ាក PRUIS គេចខ្លួនពីកន្លែងកើតហេតុ។ ចំពោះសម្ភារៈបាត់បង់រួមមាន ៖ ទូរស័ព្ទចំនួន ០២ គ្រឿង, ប្រាក់ចំនួន ៧៥០ ដុល្លារ និងកាតមួយចំនួន។

នគរបាលបានឱ្យដឹងទៀតថា លុះនៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង ១៧ និង ០៥ នាទី កម្លាំងជំនាញ បានបន្តដឹកនាំសហការ ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៦ នាក់ រួមមាន ៖ ទី១.ឈ្មោះ ញ៉ឹក ពៅវេហា ឃាត់ខ្លួនត្រង់ចំណុចភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។ ទី២.ឈ្មោះ ជៀង មករា អាយុ ៣២ ឆ្នាំ ឃាត់ខ្លួនត្រង់ចំណុចសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ទី៣.ឈ្មោះ នី ណា ហៅ MMO ឃាត់ខ្លួនត្រង់ចំណុចឃុំជាំសង្កែ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ទី៤.ឈ្មោះ អ៊ូ រីម ឃាត់ខ្លួនត្រង់ចំណុចសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទី៥.ឈ្មោះ ស វាសនា។ ទី៦.ឈ្មោះ ស៊ុន រ៉ាធិ ឃាត់ខ្លួនត្រង់ចំណុចសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕
អត្ថបទ ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


