ព័ត៌មានអន្ដរជាតិ
WHO ជំរុញឲ្យបន្តចាក់វ៉ាក់សាំង AstraZeneca ព្រោះថា គ្មានភស្តុតាងអំពីការកកឈាម
អង្គការសុខភាពពិភពលោក (WHO) បានជំរុញឲ្យប្រទេសនានា កុំបញ្ឈប់ការចាក់វ៉ាក់សាំងកូវីដអី។ ការជំរុញនេះបានកើតឡើង បន្ទាប់ពីប្រទេសជាសមាជិកសហភាពអ៊ឺរ៉ុបធំៗមួយចំនួន បានផ្អាកការចាក់វ៉ាក់សាំង Oxford-AstraZeneca។
WHO និយាយថា មិនមានភស្តុតាងណាមួយដែលផ្សារភ្ជាប់ វ៉ាក់សាំងនេះទៅនឹងការកកឈាមនោះទេ។

អ្នកនាំពាក្យ WHO លោក Christian Lindmeier បាននិយាយថា ស្ថាប័ននេះកំពុងស៊ើបអង្កេតលើរបាយការណ៍នេះ។
លោកបានឲ្យដឹងថា “ពេល WHO ដឹងច្បាស់អំពីព្រឹត្តិការណ៍ទាំងនេះភ្លាម ការរកឃើញនិងការផ្លាស់ប្តូរចំពោះអនុសាសន៍បច្ចុប្បន្ន នឹងត្រូវផ្សព្វផ្សាយជាសាធារណៈ”។
រហូតមកដល់សព្វថ្ងៃនេះ មិនមានភស្តុតាងណាមួយបញ្ជាក់ថា ឧប្បត្តិហេតុនេះបណ្តាលមកពីវ៉ាក់សាំងនោះទេ ហើយវាសំខាន់ណាស់ដែលយុទ្ធនាការចាក់វ៉ាក់សាំងនៅតែបន្ត ដូច្នេះយើងអាចជួយសង្គ្រោះជីវិតនិងទប់ស្កាត់ជំងឺធ្ងន់ធ្ងរពីវីរុសបាន។

ប្រទេសអាល្លឺម៉ង់ បារាំង អ៊ីតាលីនិងអេស្ប៉ាញបានចូលរួមជាមួយប្រទេសតូចៗ បញ្ឈប់ការចាក់វ៉ាក់សាំងដើម្បីជាការប្រុងប្រយ័ត្ន ខណៈពេលកំពុងធ្វើការត្រួតពិនិត្យបន្ថែមទៀត។
អ្នកជំនាញសុវត្ថិភាពថ្នាំបង្ការរបស់ WHO បានកោះប្រជុំនៅថ្ងៃអង្គារនេះដើម្បីពិភាក្សាអំពីវ៉ាក់សាំង។
ទីភ្នាក់ងារថ្នាំអឺរ៉ុប (EMA) នឹងជួបប្រជុំគ្នានៅថ្ងៃដដែលនេះ ហើយគ្រោងនឹងធ្វើការសន្និដ្ឋាននៅថ្ងៃព្រហស្បតិ៍។ EMA ក៏បាននិយាយផងដែរថា វ៉ាក់សាំងនេះគួរតែបន្តប្រើ។

មានករណីកកឈាមមួយចំនួននៅអ៊ឺរ៉ុប បន្ទាប់ពីការចាក់វ៉ាក់សាំងរួច។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញនិយាយថា ករណីទាំងនេះគឺមានតិចតួច ហើយតិចជាងករណីដែលកើតឡើងលើប្រជាជនទូទៅ។
ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុន AstraZeneca បាននិយាយថា មនុស្សប្រមាណ១៧លាននាក់នៅសហភាពអ៊ឺរ៉ុបនិងចក្រភពអង់គ្លេស បានទទួលវ៉ាក់សាំងដូសទីមួយរួចទៅហើយ ខណៈមានករណីកកឈាមតិចជាង៤០ករណីប៉ុណ្ណោះ ត្រូវបានគេរាយការណ៍កាលពីសប្តាហ៍មុន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អឺរ៉ុប ងាកទៅរកវ៉ាក់សាំង Sputnik V របស់រុស្ស៊ី ចោល AstraZeneca ខណៈកូវីដរលកទី៣ផ្ទុះឡើង
ចុចអាន៖ ដំណឹងល្អ WHO បញ្ជាក់រឿងវ៉ាក់សាំង AstraZeneca ដែលប្រទេសមួយចំនួនបារម្ភ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ២២ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


