ព័ត៌មានអន្ដរជាតិ
ភាគខាងជើងវៀតណាម ត្រជាក់ខ្លាំង, សីតុណ្ហភាពធ្លាក់ចុះដល់ ១អង្សាសេ
អាកាសធាតុខែរងានៅតំបន់ភាគខាងជើងប្រទេសវៀតណាម បានចុះត្រជាក់ខ្លាំង ដោយសីតុណ្ហភាពពេលព្រឹកក្នុងស្រុក Tam Duong នៃខេត្ត Lai Chau បានធ្លាក់ដល់ ១អង្សាសេ។

យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករធនធានជលសាស្ត្រវៀតណាម, នេះគឺជាសីតុណ្ហភាពចុះទាបបំផុតចាប់តាំងពីដើមរដូវរងាឆ្នាំ២០២៤-២០២៥។
មិនមែនតែស្រុក Tam Duong នៃខេត្ត Lai Chau ទេ, តំបន់ផ្សេងដែលចុះត្រជាក់ខ្លាំងមានដូចជា ឃុំ Co Noi នៃខេត្ត Son La និងស្រុក Sa Pa នៃខេត្ត Lao Cai ដោយសីតុណ្ហភាពពេលព្រឹកនៅទីនោះ ចុះដល់ ៦អង្សាសេ។

យ៉ាងណា វាជារឿងធម្មតាដែលភាគខាងជើងវៀតណាម តែងជួបប្រទះសីតុណ្ហភាពត្រជាក់ខ្លាំងបែបនេះក្នុងរដូវរងា។ ជាក់ស្តែង កំពូលភ្នំ Fansipan ក្នុងខេត្ត Lao Cai ដែលជាកំពូលភ្នំខ្ពស់បំផុតនៅឥណ្ឌូចិន ថែមទាំងគ្របដណ្តប់ដោយព្រឹលទៀតផង ខណៈសីតុណ្ហភាពធ្លាក់ចុះដល់ ០ អង្សាសេកាលពីប៉ុន្មានឆ្នាំមុន។
ជុំវិញបញ្ហាអាកាសធាតុរដូវរងាឆ្នាំនេះ ភ្នាក់ងារឧតុនិយមវៀតណាម បានព្យាករថា ខែក្រោយ សីតុណ្ហភាពនឹងបន្តធ្លាក់ចុះ ហើយអាកាសធាតុនឹងត្រជាក់ខ្លាំងជាងនេះទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ភាគខាងជើងវៀតណាម ត្រជាក់ខ្លាំងដល់ ០ អង្សាសេ ថែមទាំងមានព្រិលធ្លាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


