ព័ត៌មានជាតិ
ស្នងការដ្ឋាននគរបាលរាជធានី ឲ្យ ជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង ១៤ ចុះផ្សព្វផ្សាយអប់រំ មិនអនុញ្ញាតលក់ ផាវ និងកាំជ្រួច ទេ
ស្នងការដ្ឋាននគរបាលរាជធានី បញ្ជា ជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង ១៤ ចុះផ្សព្វផ្សាយអប់រំ ដោយមិនអនុញ្ញាតឲ្យលក់ផាវ និងកាំជ្រួចនោះទេ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥ ខាងមុខនេះ។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៥ ម្សិលមិញ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព ថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន និងវៀតណាម។

កិច្ចប្រជុំបានដាក់ចេញនូវគោលការណ៍ឲ្យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង ១៤ សហការចុះផ្សព្វផ្សាយអប់រំដល់កន្លែងលក់ផាវ និងកាំជ្រួច។ ក្នុងនោះ មិនអនុញ្ញាតឲ្យលក់ផាវ និងកាំជ្រួចនោះទេ ករណីរកឃើញមានការដឹកជញ្ជូនផាវកាំជ្រួច ត្រូវចាប់ឃាត់ទុក។ ណែនាំមិនអនុញ្ញាតឲ្យមានការដុតផាវ ដុតកាំជ្រួច ដែលមានហានិភ័យបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ។

ស្នងការដ្ឋាននគរបាលរាជធានី ក៏បានបញ្ជាដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវចាត់វិធានការឲ្យម៉ឺងម៉ាត់បំផុត កុំឲ្យមានការនាំចូលផាវ, កាំជ្រួច, ជាតិផ្ទុះគ្រប់ប្រភេទ តាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែង ក្នុងរាជធានីភ្នំពេញ។ បន្ថែមនោះ អធិការដ្ឋាននគរបាលខណ្ឌទាំង ១៤ ត្រូវផ្សព្វផ្សាយណែនាំដល់មន្ត្រីរាជការ កងកម្លាំងក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យអនុវត្តតាមការណែនាំនេះ ឲ្យមានប្រសិទ្ធភាព។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងអនុវត្តទៅតាមផ្លូវច្បាប់ចំពោះជនណាបំពាន ឬប្រព្រឹត្តល្មើស បង្កឲ្យមានចលាចលក្នុងសង្គម សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈ ត្រូវទទួលទោសតាមច្បាប់ជាធរមាន។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានបង្ហាញលេខទូរស័ព្ទទាន់ហេតុការណ៍ ២៤ ម៉ោង/២៤ម៉ោង របស់ក្រុមប្រចាំបញ្ជា នៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ ០១២ ៩៩៩ ៩៩៩ និង ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ៦៦៦, ០៩៧ ៧៣៣ ៣៣ ៥៥៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


