Connect with us

ជីវិតកម្សាន្ដ

​ផ្ទុះ​កំហឹង តារា​កំប្លែង​ម្នាក់ លាត​ត្រដាង​ថា ​គាត់​មិន​អើពើនឹង Jin សមាជិក​ក្រុម BTS កាល​ពី​អតីតកាល

បានផុស

នៅ

កាលពីពេលថ្មីៗនេះ នៅវគ្គចុងក្រោយរបស់ Run Jin! ភ្ញៀវម្នាក់គឺតារាកំប្លែង Heo Kyung Hwan បានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី។ ជាមួយគ្នានោះ តារាកំប្លែងរូបនេះ បាន​លាត​ត្រដាង​ថា ​គាត់​មិន​អើពើនឹង Jin សមាជិក​ក្រុម BTS កាល​ពី​អតីតកាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​កំប្លែង​រូប​នេះ ​បាន​បង្ហើប​ថា​ខ្លួន​មាន​អតីតកាល​ដែល​គាត់​មិន​បាន​ដឹង​ថា មានសមាជិក BTS ដែល​គាត់​បាន​ដឹង​នៅ​ផ្ទះ​ចុងភៅ Lee Yeon Bok។ ទន្ទឹមនឹងនោះ Jin បាននិយាយចំៗថា លោកទទួលអារម្មណ៍ឈឺចាប់ណាស់ ចំពោះទង្វើរបស់ តារាកំប្លែងរូបនេះ។

តារាប្រុស Kyung Hwan បានបន្ដថា ពេល​ពួក​គេ​ទៅ​ក្នុង​កម្មវិធី​កន្លង​មក​ជាមួយ​គ្នា Jin បាន​និយាយ​ជំរាប​សួរ​លោក ប៉ុន្តែ​ការ​ស្វាគមន៍​មិន​ត្រូវ​បាន​លោក ​តប​វិញ​ទេ។ មិនតែប៉ុណ្ណោះ រូបលោក បាននិយាយថា លោកពិតជាចង់កែប្រែរឿងកន្លងមក ដើម្បីកុំឲ្យមានអារម្មណ៍មិនល្អទៅវិញទៅមក។

នៅពេលដែលការបង្ហោះនេះ ត្រូវបានចែករំលែក ARMYs បានចែករំលែកការខឹងសម្បារបស់ពួកគេ ដែលតារាល្បីជាច្រើនមានអារម្មណ៍មិនអីទេ ចំពោះការសារភាពថាពួកគេធ្វើបាប BTS ដោយអ្នកខ្លះនិយាយថា វាហាក់ដូចជាតារាកំប្លែងចង់អួត ជាជាងសុំទោសចំពោះទង្វើរបស់គាត់។

ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែល BTS ជាក្រុមដ៏ធំបំផុតមួយនៅក្នុងពិភពលោក ពួកគេមានការចាប់ផ្តើមជាមួយនឹងរឿងរ៉ាវដ៏ជូរចត់ជាច្រើន ហើយពួកគេមិនមានការគោរពពីមនុស្សជាច្រើននៅក្នុងឧស្សាហកម្មនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម