ជីវិតកម្សាន្ដ
មុននឹងស្លាប់ សាន់ ឆាយ ទៅពេទ្យ៣ដងហើយ តែបែរជាមិនទទួលបានការព្យាបាល
Barbie Hsu ត្រូវបានគេរាយការណ៍ថាមិនបានចូលមន្ទីរពេទ្យចំនួន ៣ ដង នៅប្រទេសជប៉ុនមុនពេលនាងស្លាប់ ដោយសារជំងឺផ្ដាសាយ និងរលាកសួត។ មនុស្សម្នាក់ដែលអះអាងថាជាមគ្គុទ្ទេសក៍ទេសចរណ៍សម្រាប់គ្រួសាររបស់ Barbie អំឡុងពេលធ្វើដំណើរទៅប្រទេសជប៉ុនបានបំភ្លឺបន្ថែមទៀតអំពីព្រឹត្តិការណ៍ដែលនាំឱ្យនាងស្លាប់។

នៅក្នុងករណីនេះ ត្រូវបានគេរាយការណ៍មកថា Barbie បានទៅមន្ទីរពេទ្យចំនួនបី ក្នុងរយៈពេលពីរបីថ្ងៃដើម្បីស្វែងរកការព្យាបាល ប៉ុន្តែមិនត្រូវបានអនុញ្ញាតអោយចូលព្យាបាលនោះទេ។ នាងបានស្លាប់ បន្ទាប់ពីបានហៅរថយន្តសង្គ្រោះមកដឹកនាងទៅមន្ទីរពេទ្យម្ដងទៀត ។

ខណៈពេលដែលស្ថានភាពរបស់នាងនៅតែបន្តកាន់តែយ៉ាងយឺនទៅ តារាស្រីរូបនេះ បានទៅជួបជាលើកទីពីរទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងតូក្យូនៅថ្ងៃទី 1 ខែកុម្ភៈ។ ទោះបីជាយ៉ាងណាក៏ដោយ មន្ទីរពេទ្យតូចមួយត្រូវបានគេរាយការណ៍ថា មិនអាចធ្វើរោគវិនិច្ឆ័យនាងបានទេ ហើយបានបញ្ជូននាងទៅមន្ទីរពេទ្យធំជាងនេះ។
ទម្រាំនឹងរកឃើញជំងឺ នៅទីបំផុត តួសាន់ ឆាយ ត្រូវបានធ្វើរោគវិនិច្ឆ័យថាមានគ្រុនផ្តាសាយ និងត្រូវបានផ្តល់ថ្នាំឲ្យទទួលទាន ដើម្បីឲ្យប្រសើរឡើង ប៉ុន្តែនាងនៅមិនទាន់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។

យោងតាមសារព័ត៌មាន Shin Min Daily វេជ្ជបណ្ឌិតបានលើកឡើងពីកត្តាពីរដែលអាចរួមចំណែកដល់ការស្លាប់របស់ Barbie Hsu៖
- មន្ទីរពេទ្យដែល Barbie បានទៅដំបូងគេ គឺស្ថិតនៅក្នុងតំបន់ដាច់ស្រយាលនៃប្រទេសជប៉ុន មានន័យថា ពួកគេប្រហែលជាមិនមានគ្រូពេទ្យប្រចាំការ ឬ ICUs ទេ។
- គ្រូពេទ្យក្នុងតំបន់ប្រហែលជាមានការស្ទាក់ស្ទើរក្នុងការមានទំនោរទៅរកជនបរទេស ដោយសារតែបញ្ហាភាសា ជាពិសេសនៅពេលដែលការស្វែងយល់អំពីប្រវត្តិវេជ្ជសាស្ត្ររបស់នាង គឺមានសារៈសំខាន់ណាស់។
យ៉ាងណាមិញ យើងបានត្រឹមតែសោកស្ដាយប៉ុណ្ណោះ ចំពោះការស្លាប់ដោយភ្លាមៗដោយសារជំងឺធម្មតាបែបនេះ ខណៈដែលនាងអាចនៅមានជីវិត ប្រសិនបើនាងទទួលបានការព្យាបាល និងរកឃើញជំងឺត្រឹមត្រូវ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២៣ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


