ជីវិតកម្សាន្ដ
ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop
លោក លីម តិចម៉េង តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មី ហង្ស មាស បានធ្វើឱ្យអ្នកគាំទ្រខ្លួនមានការភ្ញាក់ផ្អើលជាថ្មី និងសរសើរសមត្ថភាពលោកជាខ្លាំង បន្ទាប់ពីតារាចម្រៀងរូបនេះ Cover ចម្រៀង Hip Hop ល្បីមួយបទកាលពីជាង ១០ឆ្នាំមុន ជាមួយនឹងទឹកដមសំនៀងពីរោះមួយបែប មិនថាបទមនោសញ្ចេតនា ឬចម្រៀងរ៉េប Hip Hip នោះឡើយ។

ដោយមើលឃើញសមត្ថភាពច្រៀងរ៉េប និង Hip Hop តាមរយៈចម្រៀងបទ “សុបិន្តឆៅ” (Raw Dream) ដែលទើបបង្ហាញថ្មីៗនេះ សាធារណជនពិសេសអ្នកគាំទ្រ បានបង្ហាញការពេញចិត្ត និងស្ញប់ស្ញែងនូវទឹកដមសំនៀងរបស់តារាចម្រៀងរូបនេះខ្លាំង។ ខណៈក្នុងនោះ ក៏មានការលើកទឹកចិត្តឱ្យតារាចម្រៀងប្រចាំផលិតកម្មល្បីឈ្មោះរូបនេះ បន្ថែមរសជាតិសិល្បៈជាមួយនឹងចម្រៀងរ៉េប Hip Hop មួយទៀតផងដែរ។
គួរជម្រាបថា ចំពោះការ Cover ចម្រៀងរ៉េប Hip Hop នេះ ពុំមែនជាលើកទី១ របស់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសនោះឡើយ ខណៈកន្លងមក លោកធ្លាប់បង្ហាញសមត្ថភាបច្រៀងរ៉េប តាមរយៈការ Cover ចម្រៀងបទ “រស់មិនកើតស្លាប់ក៏មិនកើត” ធ្វើឱ្យមហាជនភ្ញាក់ផ្អើល និងកោតសរសើរផងដែរ។
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៤ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


