ព័ត៌មានជាតិ
មន្ត្រីជំនាញសុខភាពសត្វ ចុះចាក់វ៉ាក់សាំងជំងឺសាទឹកសត្វគោ នៅស្រុកតាំងគោក
កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៥ លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ ដឹកនាំសហការី ចុះចាក់វ៉ាក់សាំងជំងឺសាទឹកសត្វគោរបស់ប្រជាពលរដ្ឋ នៅឃុំទ្រាល ស្រុកតាំងគោក ប្រមាណជិត ២០០ ក្បាល និងផ្តល់វ៉ាក់សាំងជំងឺសាទឹក ២ ០០០ កម្រិត ដល់ភ្នាក់ងារសត្វភូមិ។

លោក ចាន់ បញ្ញាវ័ន្ត លើកឡើងថា ការចាក់វ៉ាក់សាំងជំងឺសាទឹក ត្រូវធ្វើឲ្យបានទៀងទាត់ និងតាមរដូវកាល ដែលជានិច្ចកាលត្រូវធ្វើវ៉ាក់សាំង ២ ដង ក្នុង ១ ឆ្នាំ ទើបអាចការពារជំងឺបាន។ ជំងឺដែលតែងតែកើតមានចំពោះសត្វគោ ក្របី ជាញឹកញាប់ និងបង្កជាគ្រោះមហន្តរាយមាន ៤ ប្រភេទសំខាន់ គឺ ជំងឺបូសខ្យល់ កើតឡើងនៅរដូវក្តៅខ្លាំង ចន្លោះខែកុម្ភៈ ដល់ ខែឧសភា , ជំងឺសាទឹក កើតឡើងភាគច្រើននៅរដូវភ្លៀងធ្លាក់ដំបូង ហើយពេលខ្លះក៏អាចកើតឡើងនៅរដូវក្តៅ ផងដែរ, ជំងឺអ៊ុតក្តាម ធ្វើទុកសត្វនៅរដូវភ្លៀងធ្លាក់ជោកជាំ មានរោគសញ្ញាអាចឈឺជើង និងហៀរទឹកមាត់ មិនស៊ីស្មៅ ជាដើម។

លោកបន្តថា ក្រៅពីចាក់វ៉ាក់សាំងបានទៀងទាត់ ប្រជាកសិករដែលមានសត្វគោ ក្របី ត្រូវយកចិត្តទុកដាក់ចំពោះទីកន្លែងរស់នៅរបស់សត្វ សម្អាតទ្រុង ឬ ក្រោលជាប្រចាំ បាញ់ថ្នាំសម្លាប់មេរោគ ឲ្យបានញឹកញាប់ យ៉ាងហោច ២ ដង ក្នុង ១ ខែ ផ្តល់ទឹក និងស្មៅ ព្រមទាំងចំបើងឲ្យស៊ីគ្រប់គ្រាន់។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាម្ចាស់សត្វទាំងអស់ ពិនិត្យ និងតាមដានសុខភាពសត្វរបស់ខ្លួន ក្នុងករណីសង្ស័យថា សត្វឈឺ សូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងភ្នាក់ងារសុខភាពសត្វភូមិ រាយការណ៍បន្តមកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ហើយមន្ទីរនឹងបញ្ជូនមន្ត្រីជំនាញចុះទៅដល់មូលដ្ឋាន ដើម្បីឲ្យគាត់ចុះទប់ស្កាត់ និងមានវិធានការការពារកុំឲ្យមានជំងឺឆ្លងទៅសត្វដទៃទៀត ឲ្យបានទាន់ពេលវេលា។ ក្នុងករណីដែលមានសត្វងាប់ សូមកុំយកទៅបរិភោគ និងលក់ទៅឲ្យឈ្មួញ ព្រោះអាចបណ្ដាលឲ្យឆ្លងរីករាលដាលដល់សត្វ និងមនុស្សផងដែរ៕
អត្ថបទ ៖ ឈាង មករា






-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី