ជីវិតកម្សាន្ដ
Kim Sae Ron ស្លាប់ចំថ្ងៃខួបកំណើត Kim Soo Hyun ជាចម្ងល់មហាជនជាច្រើននាពេលនេះ
នៅល្ងាចថ្ងៃទី ១៦ ខែកុម្ភៈ កម្មវិធី Asian showbiz បានបង្ហាញការភ្ញាក់ផ្អើលជាខ្លាំង ចំពោះព័ត៌មានមួយថា Kim Sae Ron ត្រូវគេប្រទះឃើញស្លាប់នៅផ្ទះរបស់នាងក្នុងវ័យ ២៤ ឆ្នាំ។ មូលហេតុនៃការស្លាប់របស់តារាសម្ដែងតាំងពីវ័យកុមាររូបនេះ កំពុងស៊ើបអង្កេតយ៉ាងលម្អិតបំផុត។
យ៉ាងណា បន្ទាប់ពីព័ត៌មានដ៏សោកសៅអំពី Kim Sae Ron ត្រូវបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយជាច្រើន អ្នកលេងអ៊ីនធឺណេតក្នុងប្រទេសបាន្យឲដឹងថា តារាស្រីបានទទួលមរណភាពក្នុងថ្ងៃខួបកំណើតរបស់តារាសម្តែង Kim Soo Hyun (ថ្ងៃទី ១៦ ខែកុម្ភៈ)។
ភាពចៃដន្យនេះ បានធ្វើឲ្យអ្នកលេងអ៊ីនធឺណិតមានការភ្ញាក់ផ្អើល ហើយទំនាក់ទំនងរបស់នាងជាមួយ Kim Soo Hyun បានក្លាយជាប្រធានបទក្តៅសាជាថ្មី។នៅលើ Weibo ពាក្យគន្លឹះទាក់ទងនឹងតារាកូរ៉េកំពូលៗចំនួន ២ ជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងការស្វែងរកដ៏ក្តៅគគុក។
ក្នុងមួយជីវិតរបស់នាង Kim Sae Ron បានជាប់ពាក់ព័ន្ធនឹងរឿងចម្រូងចម្រាស ជាមួយតារាសម្ដែងកូរ៉េកំពូលម្នាក់។ តារាសម្តែងរូបនេះធ្លាប់ជាតារាស្រីស្ថិតក្រោមទ្រនំ ក្រុមហ៊ុនគ្រប់គ្រងដែលបង្កើតឡើងដោយ Kim Soo Hyun និងបងប្អូនជីដូនមួយរបស់គាត់ឈ្មោះ Lee Sarang ។ ក្រោយជាប់ពាក់ព័ន្ធរឿងអាស្រូវបើកបរក្នុងស្ថានភាពស្រវឹងឆ្នាំ២០២២ តារាសម្ដែអស្រីត្រូវបានគេបញ្ឈប់ពីកុងត្រាជាមួយម្ចាស់មេដាយមាស។
ក្នុងឆ្នាំ ២០២៤ Kim Sae Ron បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលនាងស្រាប់តែបង្ហោះរូបថតស្និទ្ធស្នាលជាមួយ Kim Soo Hyun នៅលើទំព័រផ្ទាល់ខ្លួន។ ក្រោយមកតារាស្រីរូបនេះបានលុបវាចេញយ៉ាងឆាប់រហ័សត្រឹមតែ១នាទីប៉ុណ្ណោះ ប៉ុន្តែអ្នកនិយមលេងអ៊ីនធឺណិតបានថតរូបយ៉ាងលឿន ហើយចែកចាយពេញអ៊ីនធឺណិត។

ចាប់តាំងពីពេលនោះមក ពាក្យចចាមអារ៉ាមជាច្រើនអំពីទំនាក់ទំនងរបស់ពួកគេ សូម្បីតែការសង្ស័យថាគូស្នេហ៍មួយគូនេះកំពុងទាក់ទងគ្នាក៏ត្រូវបានពិភាក្សាផងដែរ។ ភ្លាមៗនោះដែរ តួឯកប្រុសៗបានបដិសេធភ្លាមៗថា មិនមានទំនាក់ទំនងស្នេហាជាមួយនឹងតារាស្រីក្មេងជាលោកដល់ទី ១២ ឆ្នាំនោះទេ។ នៅល្ងាចថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៤ អតីតអ្នកយកព័ត៌មានកម្សាន្ត Lee Jin Ho បាននិយាយថា លោកបានសន្ទនាជាមួយអ្នកស្គាល់គ្នារបស់ Kim Sae Ron ។
យោងតាមអតីតអ្នកសារព័ត៌មាន និងមិត្តភក្តិរបស់ Kim Sae Ron តារាវ័យក្មេងរូបនេះបានបង្ហោះរូបថតមួយសន្លឹកជាមួយ Kim Soo Hyun ដើម្បីបង្អួតមហាជនថា នាងធ្លាប់ល្បីល្បាញ និងស្និទ្ធស្នាលជាមួយកំពូលតារាកូរ៉េ។ ប្រភពបានបន្តថា តារាស្រីរូបនេះសោកស្ដាយយ៉ាងខ្លាំងចំពោះទង្វើដ៏កំរោលរបស់នាង ដែលធ្វើឱ្ឲ្យពាក្យចចាមអារ៉ាមថានាងមានស្នេហាជាមួយបុរសវ័យចំណាស់១២ឆ្នាំត្រូវបានសាយភាយ។
Kim Sae Ron កើតក្នុងឆ្នាំ ២០០០ ចាប់ផ្តើមអាជីពសម្តែងតាំងពីអាយុ ៩ ឆ្នាំ ហើយត្រូវបានទស្សនិកជនកូរ៉េជាច្រើនចូលចិត្តយ៉ាងឆាប់រហ័ស។ តារាស្រីរូបនេះក៏ត្រូវបានមហាជនជាច្រើនដាក់រហ័សនាមថា ពូកែសម្ដែង បន្ទាប់ពីការសម្តែងដ៏អស្ចារ្យរបស់នាងក្នុងរឿង A Brand New Life ។
យ៉ាងណាមិញ អាជីពរបស់តារាស្រីរូបនេះ បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានរឿងអាស្រូវជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងការបើកបរក្នុងស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ រួចរត់គេចខ្លួនជាដើម៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកគាំទ្រទាមទារ Park Bom ដកខ្លួនចេញពី 2NE1 ព្រោះបង្កចម្រូងចម្រាសដដែលៗពេក
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


