ជីវិតកម្សាន្ដ
អ្នកគាំទ្រទាមទារ Park Bom ដកខ្លួនចេញពី 2NE1 ព្រោះបង្កចម្រូងចម្រាសដដែលៗពេក
2NE1 Gallery Fan Union បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការទាមទារឲ្យ Park Bom ដកចេញពីសកម្មភាពសមាជិកក្រុម 2NE1 ដោយសារតែអាកប្បកិរិយាខុសឆ្គងម្តងហើយម្តងទៀត ដែលបង្កឲ្យមានការមិនពេញចិត្តយ៉ាងខ្លាំងពីអ្នកគាំទ្រជាច្រើន។
កាលពីថ្ងៃទី ១៥ ពួកគេបានប្រកាសថា យើងស្នើសុំជាផ្លូវការឲ្យរូបនាងបានដកចេញពីសកម្មភាពរបស់ 2NE1។ សហជីពអ្នកគាំទ្របានលើកឡើងពីភាពចម្រូងចម្រាសតាមប្រព័ន្ធផ្សព្វផ្សាយសង្គមជាបន្តបន្ទាប់របស់តារាស្រី ការខ្វះភាពស្មោះត្រង់ក្នុងអំឡុងពេលដំណើរកម្សាន្ត និងអាកប្បកិរិយាមិនគួរឲ្យជឿរបស់នាងនៅលើឆាក ដែលពួកគេបានប្រកែកថាមិនអាចរាប់បានដោយហេតុផលសុខភាព។
មិនតែប៉ុណ្ណោះ ពួកគេថែមទាំងអះអាងទៀតថា អាកប្បកិរិយាបែបនេះ បានឈានដល់ចំណុចដែលមិនអាចអត់ឱនបានទៀតទេ។ ក្នុងពេលដែលកំហុសមួយអាចត្រូវបានលើកលែងទោស ទង្វើខុសឆ្គងម្តងហើយម្តងទៀត គឺជាការក្បត់យ៉ាងធ្ងន់ធ្ងរដល់សមាជិកក្រុម 2NE1 និងអ្នកគាំទ្រដែលបានរង់ចាំអស់រយៈពេលជាង ១០ ឆ្នាំ។ ពួកគេបានពណ៌នាទាំងខកចិត្តចំពោះអំពីអាកប្បកិរិយារបស់នាងថាគួរឲ្យរំខានខ្លាំង។
យ៉ាងណា កាលពីពេលថ្មីៗនេះ Park Bom បានបង្កើតភាពចម្រូងចម្រាសដោយបានសំដៅលើតារាសម្តែង Lee Min Ho ថាប្តីម្តងហើយម្តងទៀតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងការបង្ហោះរូបថតដែលពាក់ព័ន្ធ ដោយបញ្ឆេះនូវអ្វីដែលហៅថា រឿងអាស្រូវស្នេហាខ្លួនឯង។ ពេលអ្នកគាំទ្រនៅក្រៅប្រទេសសួរថា ពិតឬអត់? នាងបានឆ្លើយថាពិត។ នៅពេលត្រូវបានចោទសួរអំពីអ្នកណាដែលលុបការបង្ហោះ នាងបានឆ្លើយថា ក្រុមហ៊ុន ដែលបង្ហាញពីអ្វីដែលមនុស្សជាច្រើនយល់ឃើញថាជាអាកប្បកិរិយាច្រានចោលចំពោះការរិះគន់។

ភ្នាក់ងាររបស់នាងបានពន្យល់ថា វាគ្រាន់តែជាការលេងសើចជាមួយអ្នកគាំទ្រប៉ុណ្ណោះ ប៉ុន្តែអ្នកគាំទ្រជាច្រើនសម្តែងការព្រួយបារម្ភលើសពីការរិះគន់សាមញ្ញ។
ជាការឆ្លើយតប Fan Union បាននិយាយថា សកម្មភាពរំជើបរំជួលម្តងហើយម្តងទៀតរបស់ «Park Bom នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាពិសេសពាក់ព័ន្ធនឹងតារាសម្តែង បានកើនឡើងហួសពីការគ្រប់គ្រង។ យើងក៏សូមអភ័យទោសចំពោះតារាសម្ដែង និងអ្នកគាំទ្ររបស់ពួកគេដែលបានប៉ះពាល់ចំពោះទង្វើរបស់ Park Bom»។
Fan Union បានរិះគន់អាកប្បកិរិយារបស់ Park Bom បន្ថែមទៀតក្នុងពេលប្រគំតន្ត្រីថ្មីៗ។ ពួកគេបានចង្អុលបង្ហាញថា ជារឿយៗនាងចាកចេញនៅកណ្តាលនៃការសម្តែង ហើយចូលរួមសកម្មភាពមិនគួរឲ្យជឿក្រោមហេតុផលសុខភាព។ ការផ្ដោតលើរូបរាងរបស់នាងតែមួយមុខ និងកង្វះចំណង់ចំណូលចិត្តលើឆាក បានធ្វើឲ្យអ្នកគាំទ្រទាំងក្នុងប្រទេសកូរ៉េ និងនៅបរទេសខកចិត្ត។
ជាចុងក្រោយ ពួកគេបានសន្និដ្ឋានថា មិនថាដោយសារហេតុផលសុខភាព ឬអ្វីផ្សេងទៀតក៏ដោយ ការបន្តជាមួយ Park Bom ដែលមិនបានប្តេជ្ញាចិត្តពេញលេញ នឹងបង្កឲ្យមានគ្រោះថ្នាក់ដល់ក្រុម។ ដូច្នេះហើយ យើងស្នើសុំជាផ្លូវការថា Park Bom ត្រូវបានដកចេញពីសកម្មភាព 2NE1 នាពេលអនាគត។
ក្រុម 2NE1 បានចាប់ផ្ដើមវិលមកវិញកាលពីខែតុលាឆ្នាំមុន ដោយរៀបចំការប្រគំតន្ត្រីពេញក្រុមជាលើកដំបូងក្នុងរយៈពេលប្រហែល ១០ ឆ្នាំ ៦ ខែ។ ពួកគេបានប្រារព្ធខួបលើកទី ១៥ របស់ពួកគេ ជាមួយនឹងដំណើរទេសចរណ៍អាស៊ី ដោយបានឈប់សម្រាកនៅប្រទេសកូរ៉េ ជប៉ុន និងសិង្ហបុរី។ ក្រុមនេះគ្រោងនឹងរៀបចំព្រឹត្តិការណ៍ ‘2025 2NE1 CONCERT WELCOME BACK ENCORE IN SEOUL’ នៅថ្ងៃទី ១២ និង ១៣ ខែមេសា នៅ KSPO Dome ក្នុងទីក្រុងសេអ៊ូល៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


