ជីវិតកម្សាន្ដ
ឌីជេ ក្តិប យល់ថា យុគសម័យនៃតន្រ្តីចង្វាក់ Hip Hop ទោះចង់ឃាត់ក៏ឃាត់មិនឈ្នះដែរ
តារាចម្រៀងរ៉េបឌីជេ ក្តិប បានបញ្ចេញទស្សន:ដោយយល់ឃើញថា ឈានមកដល់សម័យនៃវិស័យចម្រៀងតន្រ្តីចង្វាក់ Hip Hop កំពុងមានតែមានការប្រកួតប្រជែងនៅលើទីផ្សាចម្រៀងនាបច្ចុប្បន្ន ទោះបីបើចង់ហាមឃាត់ក៏ពិបាកឃាត់ដែរ។

ដោយសង្កេតឃើញមួយរយ:ចុងក្រោយនេះ មានតារាចម្រៀងខ្មែរមួយចំនួនបានធ្វើការតែងនិពន្ធច្រៀងបទចម្រៀង ឬស្នាដៃសិល្បៈដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ មិនសមរម្យមានលក្ខណ:ឌឺដងគ្នា ក្រសួងវប្បធម៌ឱ្យញ្ឈប់ជាបន្ទាន់និងលុបចោលនូវរាល់ស្នាដៃអវិជ្ជមានដែលបង្ហោះផ្សព្វផ្សាយក្នុងបណ្តាញសង្គមនាពេលកន្លងមក។
យ៉ាងណា ស្របពេលដែលវិស័យតន្រ្តីចង្វាក់ Hip Hop កំពុងមានការប្រកួតប្រជែង ឌីជេ ក្តិប បានលើកឡើងពីទស្សន:របស់ខ្លួនថា នេះជាយុគសម័យនៃតន្រ្តីចង្វាក់ Hip Hop ទោះចង់ឃាត់ក៏ឃាត់មិនឈ្នះដែរ (សូមទានជ្រាប)។
តារាចម្រៀងរ៉េបលោក ចាន់ សំណាង ហៅឌីជេ ក្តិប បានបញ្ជាក់ទៀតថា អ្វីសំខាន់សូមផ្ដាំទៅអ្នកចម្រៀងផង កុំចេះលូកមាត់ចេះដឹងរឿងរបស់អ្នក Rap ប្រយ័ត្នអ្នក Rap ដាក់ឱ្យល្បីឈ្មោះក្នុងបទចម្រៀងតកូនតចៅទៅ (គ្រាន់តែប្រាប់យកបុណ្យទេ)។ ការលើកឡើងរបស់ឌីជេ ក្តិប ខាងលើនេះ គេមិនដឹងទេថាលោកចង់សំដៅអ្វីឱ្យប្រាកដឡើយ។
គួរបញ្ជាក់ថា តារាចម្រៀងរ៉េបលោក ចាន់ សំណាង ហៅឌីជេ ក្តិប ទោះកន្លងមកហាក់ឃ្លាតឆ្ងាយពីវិស័យសិល្ប: ប៉ុន្តែមួយរយ:ចុងក្រោយនេះ លោកបានវិលចាប់ផ្តើមជីវិតអាជីពសិល្ប:ឡើងវិញ ជាក្តីរំពឹងក្រសោបបានមកវិញនូវការគាំទ្រពីទស្សនិកជន។ចំណែកឯអ្នកគាំទ្រវិញនៅតែងបង្ហាញបំណងចង់ឃើញលោកចេញបទចម្រៀងស្នាដៃថ្មីៗដើម្បីបម្រើអារម្មណ៍ទស្សនិកជន៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


