ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនជប៉ុនសម្លឹងថៃជាមជ្ឈមណ្ឌលផលិតកម្ម ចំពេលពាណិជ្ជកម្មចិន-អាមេរិកតានតឹងជាថ្មី
បណ្ដាក្រុមហ៊ុនជប៉ុនកំពុងពិចារណាផ្លាស់ប្តូរទីតាំងផលិតកម្មមួយចំនួនពីប្រទេសចិនទៅកាន់ប្រទេសថៃ ដើម្បីធានាលើភាពធន់នៃខ្សែចង្វាក់ផ្គត់ផ្គង់ និងកាត់បន្ថយហានិភ័យនៃភាពតានតឹងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។
អគ្គលេខាធិការក្រុមប្រឹក្សាវិនិយោគថៃ (BOI) លោក Narit Therdsteerasukdi បានឱ្យដឹងពីការណ៍នេះក្រោយធ្វើដំណើរទស្សនកិច្ចផ្ដោតលើការវិនិយោគទៅជប៉ុនកាលពីសប្ដាហ៍មុន ប៉ុន្តែមិនបានបញ្ជាក់ជាលម្អិតថាមានក្រុមហ៊ុនជាក់លាក់ណាខ្លះនោះទេ។ លោកអះអាងថា បណ្ដាក្រុមហ៊ុនជប៉ុនចាប់អារម្មណ៍លើការវិនិយោគនៅថៃ ដោយផ្ដោតលើការធ្វើពិពិធកម្មផលិតកម្មឆ្ងាយពីចិន ដើម្បីកាត់បន្ថយភាពងាយរងគ្រោះនៃខ្សែចង្វាក់ផ្គត់ផ្គង់ និងការរឹតបន្តឹងពាណិជ្ជកម្មរបស់អាមេរិក។
វេទិកាវិនិយោគថៃ-ជប៉ុនឆ្នាំ ២០២៥ ដែលលោក Narit បានចូលរួម បានទាក់ទាញក្រុមហ៊ុនជប៉ុនមកពីវិស័យចម្រុះ រួមមាន រថយន្ត គ្រឿងអេឡិចត្រូនិច គ្រឿងម៉ាស៊ីន គីមីឥន្ធនៈ ប្លាស្ទិក អាហារកែច្នៃ សេវាកម្មហិរញ្ញវត្ថុ អាជីវកម្មឌីជីថល ពាណិជ្ជកម្ម និងភស្តុភារ។
ក្នុងនោះ BOI បានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់ថៃសម្រាប់ការវិនិយោគ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត ចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពតាមរយៈធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ នវានុវត្តន៍ និងគោលនយោបាយលើកទឹកចិត្តរបស់រដ្ឋាភិបាលផ្សេងៗ។

ក្រុមប្រឹក្សាក៏បានជំរុញផងដែរលើការវិនិយោគក្នុងឧស្សាហកម្ម និងកសិកម្មមានតម្លៃបន្ថែមខ្ពស់ ដោយដាក់ហៅថៃថាជាទីផ្សារសំខាន់ មូលដ្ឋានផលិតកម្ម មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ (R&D) និងដៃគូចង្វាក់ផ្គត់ផ្គង់។
ចំពោះវិស័យរថយន្ត ដែលអ្នកវិនិយោគជប៉ុនចាប់អារម្មណ៍ខ្លាំងជាងគេមួយ BOI បានគូសបញ្ជាក់ពីការបង្កើនបច្ចេកវិទ្យាផលិតកម្ម លើកទឹកចិត្តដល់ការបណ្តាក់ទុនរួមគ្នា លើកកម្ពស់ការប្រើប្រាស់គ្រឿងបន្លាស់ក្នុងស្រុក គាំទ្រការផលិតរថយន្តកូនកាត់ និងការវិនិយោគលើថាមពលស្អាត និងការអភិវឌ្ឍជំនាញ។
ក្នុងវេទិកាដដែល គេឃើញមាននាយកប្រតិបត្តិជាន់ខ្ពស់មកពីក្រុមហ៊ុនជប៉ុនដូចជាធនាគារពហុវិស័យ SMBC Bank ក្រុមហ៊ុនផលិតរថយន្ត Mitsubishi និងក្រុមហ៊ុនទូរគមនាគមន៍ Fujikura បានចែករំលែកបទពិសោធន៍វិជ្ជមានរបស់ខ្លួនក្នុងការវិនិយោគនៅក្នុងប្រទេសថៃ និងបានលើកឡើងពីឱកាសដែលកំពុងលេចឡើង៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


