ព័ត៌មានជាតិ
១៣ឆ្នាំមកនេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានវះកាត់បេះដូងកុមារធ្ងន់ស្រាលជាង ៦ពាន់ករណី
មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ១៣ឆ្នាំកន្លងមកនេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានសម្រេចជោគជ័យលើការវះកាត់បេះដូងកុមារធ្ងន់ស្រាល បានជាង ៦ពាន់ករណី ក្នុងនោះនៅសៀមរាបបានចំនួន ៤ពាន់ករណី និងនៅភ្នំពេញ មានជិត ២ពាន់ករណី។

បើតាមមូលនិធិគន្ធបុប្ផាកម្ពុជា កុមារប្រមាណ ០,៥ ទៅ ១ភាគរយ បានប្រឈមនឹងជំងឺបេះដូងពីកំណើត ពោលគឺក្នុងចំណោមកុមារ ១០០នាក់ មានកុមារម្នាក់ដែលអាចកើតជំងឺបេះដូងពីកំណើត។ គេចាត់ទុកថា ជំងឺបេះដូងពីកំណើត ជាជំងឺដ៏កាចសាហាវ និងធ្ងន់ធ្ងរមួយ ដែលបានឆក់យកជីវិតកុមារជាច្រើន។ ជាមួយគ្នានេះ ការព្យាបាលជំងឺបេះដូង គឺមានលក្ខណៈស្មុគស្មាញ និងត្រូវការចំណាយថវិកាច្រើន។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងចំនួនកុមារដែលមានបញ្ហាបេះដូង វេជ្ជបណ្ឌិត បេអាត រិឆ្នឺរ ស្ថាបនិកមូលនិធិគន្ធបុប្ផាស្វីល បានបង្កើតកន្លែងវះកាត់បេះដូងនៅឆ្នាំ២០១១ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬមន្ទីរពេទ្យគន្ធបុប្ផាទី៣ ក្នុងខេត្តសៀមរាប និងនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ក្នុងឆ្នាំ២០១៩ ដើម្បីជួយសង្រ្គោះកុមារដែលមានបញ្ហាបេះដូងពីកំណើត៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


