ព័ត៌មានអន្ដរជាតិ
WHO កំពុងតាមដានជំងឺអាថ៌កំបាំងនៅកុងហ្គោ ព្រោះសឹងពាក់កណ្តាលនៃអ្នកស្លាប់ គឺចេញរោគសញ្ញាត្រឹម៤៨ម៉ោង
អង្គការសុខភាពពិភពលោក (WHO) និងមន្ត្រីសុខាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កំពុងបារម្ភនិងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះជំងឺអាថ៌កំបាំងដ៏កាចសាហាវមួយ ដែលគិតត្រឹមពេលនេះបានសម្លាប់មនុស្សជាង៥០នាក់ហើយ ខណៈអ្វីដែលធ្វើឲ្យគេខ្វល់ខ្លាំងគឺថា បើតាមរបាយការណ៍ ក្នុងចំណោមអ្នកស្លាប់ គឺមានសឹងតែពាក់កណ្តាលទៅហើយ ដែលត្រូវបាត់បង់ជីវិតក្រោយចេញរោគសញ្ញាបានត្រឹម២ថ្ងៃប៉ុណ្ណោះ។

យោងតាម WHO, ជំងឺនេះ ផ្ទុះឡើងដំបូងនៅខេត្ត Equateur ភាគពាយព្យសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីថ្ងៃទី២១ខែមករាឆ្នាំ២០២៥ ហើយគិតត្រឹមថ្ងៃអង្គារ មានមនុស្សឆ្លង៤១៩ករណីនិងស្លាប់៥៣នាក់។
មកទល់ពេលនេះ WHO ក៏ដូចជាមន្ត្រីសុខាភិបាលក្នុងតំបន់ បានបង្ហាញក្តីបារម្ភជាពន់ពេក ហើយចាត់ទុកការផ្ទុះឡើងនេះថាវាជា «ការគំរាមកំហែងដ៏ធំចំពោះសុខភាពសាធារណៈ»។

តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃពុធទី២៦ខែកុម្ភៈឆ្នាំ២០២៥, ជំងឺនេះផ្ទុះខ្លាំងក្នុងភូមិចំនួន៣នៃខេត្ត Equateur ដោយនៅក្នុងភូមិ Bomate មានមនុស្ស៤៥នាក់បានស្លាប់ ខណៈ៨នាក់ទៀត ស្លាប់ក្នុងភូមិ Boloko និង Danda ដែលស្ថិតនៅក្បែរនោះ។
ចំពោះរោគសញ្ញា ជំងឺអាថ៌កំបាំងនេះចេញអាការដូចជាគ្រុនក្តៅ ញាក់ ឈឺក្បាល ឈឺខ្លួន ឈឺក ឈឺពោះ ក្អក ក្អួត រាគ និងបែកញើស។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីសុខាភិបាលកុងហ្គោ កំពុងស្វះស្វែងនិងដុតដៃដុតជើងខ្លាំងណាស់ ដើម្បីស្វែងរកប្រភពនៃជំងឺនេះ និងខិតខំធ្វើការដើម្បីទប់ស្កាត់មិនឲ្យវារីករាលដាលកាន់តែធំ។
សូមបញ្ជាក់ថា នេះមិនមែនទើបលើកដំបូងឡើយដែលសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ផ្ទុះជំងឺឆ្លងក្នុងសភាពធ្ងន់ធ្ងរបែបនេះ ពោលប្រទេសនេះក៏ធ្លាប់មានប្រវត្តិឆ្លងរាលដាលជំងឺ Mpox ក្នុងកម្រិតធ្ងន់ធ្ងរផងដែរកាលពីប៉ុន្មានឆ្នាំមុន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ជំងឺអាថ៌កំបាំង សម្លាប់មនុស្សច្រើននាក់ នៅ កេនយ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


