សុខភាព
តើកុមារមានលក្ខណៈពិសេសអ្វី បានជាប្រឈមនឹងកូវីដតិចជាងមនុស្សចាស់?
តើវីរុសកូវីដ-១៩ប៉ះពាល់លើកុមារដែរឬទេ?

កូវីដ-១៩ជាវីរុសមួយ ដែលក្រុមអ្នកជំនាញមិនទាន់ដឹងច្បាស់ថា វាអាបង្កផលប៉ះពាល់ដល់កុមារយ៉ាងដូចម្តេចនោះទេ។ រហូតមកដល់ពេលនេះ មានករណីតិចតួចណាស់ដែលបានរាយការណ៍អំពីការឆ្លងវីរុស COVID-19 ទៅលើកុមារ។ វីរុសនេះកម្របង្កគ្រោះថ្នាក់ដល់ជីវិតក្មេងណាស់ ដែលមកទល់បច្ចុប្បន្ន ភាគច្រើននៃការស្លាប់គឺកើតឡើងតែចំពោះមនុស្សវ័យចំណាស់ដែលមានជំងឺប្រចាំកាយរួចទៅហើយប៉ុណ្ណោះ។
យ៉ាងណាមិញ អ្វីដែលច្បាស់ គឺក្មេង ពុំសូវឈឺ ពុំសូវមានជំងឺប្រឈមហានិភ័យដូចជា ជំងឺធាត់ជ្រុល លើសឈាម ឬទឹកនោមផ្អែមទេ ទើបនាំឱ្យអត្រាឆ្លង ស្ថិតក្នុងកម្រិតទាប។
បើនិយាយអំពីរបៀបធ្វើសកម្មភាពរបស់វីរុស សរីរាង្គក្មេងដូចជាមិនសូវចាប់ ឬមិនងាយទទួលយកមេរោគកូរ៉ូណាឬមិនសូវឆ្លង និងចម្លងមេរោគដូចមនុស្សចាស់ឡើយ ព្រោះប្រព័ន្ធសរីរាង្គក្មេងបញ្ចេញប្រតិកម្មដាក់មេរោគខុសពីមនុស្សចាស់។

អ៊ីចឹងហើយ! បានមានការសិក្សាច្រើនណាស់ ជុំវិញប្រព័ន្ធការពារខ្លួនរបស់កុមារ។ សកម្មភាពនៃប្រព័ន្ធការពារខ្លួនរបស់ក្មេង ដែលទំនងជាខុសពីប្រព័ន្ធការពារខ្លួនរបស់មនុស្សចាស់ ទើបក្មេងប្រឈមឈ្នះនឹងកូវីដ១៩ ខុសឆ្ងាយខ្លាំងពីមនុស្សចាស់។ ប៉ុន្តែទាំងនេះស្ថិតនៅក្នុងដំណាក់កាលសិក្សាស្រាវជ្រាវនៅឡើយ។ កូវីដ-១៩ នៅតែជាចំណោទនិងចម្ងល់ដ៏ធំរបស់អ្នកវិទ្យាសាស្ត្រដដែល។
តើគួរធ្វើដូចម្តេច ប្រសិនបើកូនមានរោគសញ្ញានៃវីរុសកូវីដ-១៩?

ប្រសិនសង្កេតឃើញក្មេងៗ មានរោគសញ្ញាពាក់ព័ន្ធកូវីដ សូមសុំយោបល់ពីគ្រូពេទ្យ ប៉ុន្តែត្រូវចងចាំថា ជំងឺផ្តាសាយនិងរោគសញ្ញានៃវីរុស COVID-19 ដូចជា ក្អកឬគ្រុនក្តៅអាចលក្ខណៈស្រដៀងគ្នា។
ទោះយ៉ាងណា ដើម្បីចៀសការចម្លងក្នុងកម្រិតទាប សូមបន្តអនុវត្តវិធានការសុខភាពនិងអនាម័យដូចជា លាងដៃឱ្យបានទៀងទាត់ និងនាំកូនទៅចាក់ថ្នាំបង្ការឱ្យបានទៀងទាត់ ដូច្នេះកូនរបស់លោកអ្នកត្រូវបានការពារពីវីរុសនានា រួមទាំងបាក់តេរីដែលបង្កជំងឺផ្សេងៗផងដែរ។
ដូចគ្នានឹងជំងឺផ្លូវដង្ហើមដទៃទៀតដូចជា ជំងឺគ្រុនផ្តាសាយជាដើម សូមស្វែងរកការព្យាបាលឱ្យបានឆាប់រហ័ស ប្រសិនបើអ្នកឬកូនរបស់អ្នកមានរោគសញ្ញាទាំងនេះ ហើយព្យាយាមជៀសវាងការធ្វើដំណើរទៅកាន់កន្លែងសាធារណៈ ដើម្បីការពារការឆ្លងរាលដាលដល់អ្នកដទៃ៕
អត្ថបទ៖ សន្យា
ប្រភព៖ UNICEF
ចុចអាន៖ ការស្រាវជ្រាវ៖កុមារ១ភាគ៣ដែលឆ្លងកូវីដមិនបង្ហាញរោគសញ្ញាទេ
ចុចអាន៖ រោគសញ្ញាជំងឺកូវីដដែលកើតជាទូទៅចំពោះកុមារ ខុសពីមនុស្សពេញវ័យ
-
សន្តិសុខសង្គម៧ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


