Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាពការពារកូវីដ ៧៩ ភាគរយក្នុងការសាកល្បងនៅអាមេរិក

បានផុស

នៅ

ក្រុមហ៊ុន AstraZeneca និយាយនៅថ្ងៃចន្ទនេះថា ទិន្នន័យសាកល្បងព្យាបាលកម្រិតខ្ពស់ពីការសិក្សារបស់សហរដ្ឋអាមេរិកលើវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ខ្លួនបង្ហាញថា វាមានប្រសិទ្ធភាព ៧៩ ភាគរយ ។

ទោះបីជាវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ត្រូវបានអនុញ្ញាតនៅក្នុងប្រទេសជាង ៥០ ក៏ដោយក៏វាមិនទាន់ត្រូវបានគេផ្តល់ភ្លើងខៀវនៅសហរដ្ឋអាមេរិកនោះទេ ។ ការសិក្សានៅសហរដ្ឋអាមេរិកបានឲ្យដឹងថាមានអ្នកស្ម័គ្រចិត្ត ៣០,០០០ នាក់ក្នុងនោះ ២០,០០០ នាក់បានចាក់វ៉ាក់សាំងនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីថ្លែងការណ៍មួយ AstraZeneca បាននិយាយថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ខ្លួនមានអត្រាប្រសិទ្ធភាព ៧៩ ភាគរយក្នុងការការពាររោគសញ្ញាកូវីដ ហើយមានប្រសិទ្ធភាព ១០០ ភាគរយក្នុងការបញ្ឈប់ជំងឺធ្ងន់ធ្ងរ និងចូលមន្ទីរពេទ្យ ។ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពលើមនុស្សគ្រប់វ័យរួមទាំងមនុស្សវ័យចំណាស់ផងដែរ ។

ការរកឃើញដំបូងពីការសិក្សារបស់សហរដ្ឋអាមេរិកគ្រាន់តែជាសំណុំព័ត៌មានមួយដែល AstraZeneca ត្រូវតែដាក់ជូនរដ្ឋបាលចំណីអាហារ និងឱសថ (FDA) ប្រទេសនេះប៉ុណ្ណោះ ។ គណៈកម្មាធិការប្រឹក្សារបស់ FDA នឹងជជែកដេញដោលគ្នាជាសាធារណៈអំពីភស្តុតាងនៅពីក្រោយការចាក់វ៉ាក់សាំង មុនពេលដែលទីភ្នាក់ងារមួយនេះសម្រេចថាតើត្រូវអនុញ្ញាតឲ្យប្រើវ៉ាក់សាំងនេះជាបន្ទាន់ឬក៏យ៉ាងណា ។

ទន្ទឹមនោះអ្នកវិទ្យាសាស្ត្របាននិងកំពុងរងចាំលទ្ធផលនៃការសិក្សារបស់សហរដ្ឋអាមេរិកដោយសង្ឃឹមថាវានឹងអាចលុបចោលនូវការភាន់ច្រលំខ្លះអំពីដំណើរការការចាក់វ៉ាក់សាំងនេះ ។

ចក្រភពអង់គ្លេសបានអនុញ្ញាតវ៉ាក់សាំងដំបូងរបស់ខ្លួនដោយផ្អែកលើលទ្ធផលមួយផ្នែកពីការធ្វើតេស្តនៅចក្រភពអង់គ្លេស ប្រេស៊ីល និងអាហ្វ្រិកខាងត្បូងដែលបានបង្ហាញថា ការចាក់វ៉ាក់សាំងនេះមានប្រសិទ្ធភាពប្រហែល ៧០ ភាគរយ ។

កាលពីសប្តាហ៍មុនប្រទេសជាង ១២ ដែលភាគច្រើននៅអឺរ៉ុបបានបញ្ឈប់ការប្រើប្រាស់វ៉ាក់សាំង AstraZeneca ជាបណ្តោះអាសន្ន បន្ទាប់ពីមានរបាយការណ៍ថា វាជាប់ទាក់ទងនឹងដុំកំណកឈាមក្នុងសរសៃ ។ កាលពីថ្ងៃព្រហស្បតិ៍ទីភ្នាក់ងារឱសថអឺរ៉ុបបានបើកភ្លើងខៀវវិញ ក្រោយការស៊ើបអង្កេតមួយថា វ៉ាក់សាំងនេះមិនបានបង្កើនហានិភ័យទូទៅនៃការកកើតដុំកំណកឈាមនោះទេ ។

ក្រោយមកប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី និងប្រទេសដទៃទៀតបានបន្តការប្រើប្រាស់វ៉ាក់សាំងនេះកាលពីថ្ងៃសុក្រ ដោយអ្នកនយោបាយជាន់ខ្ពស់ជាច្រើនបានបង្ហាញថា វ៉ាក់សាំងនេះសុវត្ថិភាពក្រោយការចាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ AP

ចុចអាន ៖ អឺរ៉ុប បញ្ជាក់ច្បាស់ៗជាថ្មីពីអត្ថប្រយោជន៍វ៉ាក់សាំង AstraZeneca

ចុចអាន ៖ ក្រុមហ៊ុន AstraZeneca បញ្ជាក់ច្បាស់ៗអំពីសុវត្ថិភាពវ៉ាក់សាំង ចំពេលមានការព្រួយបារម្ភ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម