ព័ត៌មានជាតិ
សហជីព៖ គោលនយោបាយរាជរដ្ឋាភិបាលលើការសាងសង់ទារកដ្ឋាននៅតាមរោងចក្រ សហគ្រាស គឺជាឧត្តមប្រយោជន៍សម្រាប់កម្មករនិយោជិត
សហជីពនៅកម្ពុជា សំដែងការគាំទ្រចំពោះរាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់លើយន្តការបង្កើតទារកដ្ឋាននៅតាមបណ្តារោងចក្រ សហគ្រាស។ ទន្ទឹមនឹងនេះ សហជីពវាយតម្លៃខ្ពស់លើការអនុវត្តជាក់ស្តែងពីគ្រប់ភាគីពាក់ព័ន្ធ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងនិយោជកដែលបានធ្វើការជាមួយគ្នារហូតដាក់សម្ពោធឱ្យប្រើប្រាស់ទារកដ្ឋានសម្រាប់កម្មករជាបណ្តើរៗហើយនៅដើមឆ្នាំ២០២៥។

លោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមជាមេដឹកនាំសហជីពសូមស្វាគមន៍នូវយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញគោលនយោបាយដែលមានភាពច្បាស់លាស់លើការបង្កើតទារកដ្ឋាននៅតាមបណ្តារោងចក្រសហគ្រាស។ លោកវាយតម្លៃខ្ពស់ចំពោះការអនុវត្តជាក់ស្តែង ដោយរាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ទារកដ្ឋានសម្រាប់កម្មករនិយោជិតនៅរោងចក្រកាត់ដេរ ម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នាពេលថ្មីៗនេះ។

ប្រធានសហភាពការងារកម្ពុជារូបនេះបន្ថែមថា ក្នុងនាមសហជីពលើកទឹកចិត្តឱ្យទារកដ្ឋានទាំងអស់បន្តពង្រឹងការថែទាំកុមារ សុខភាពកុមារ និងការអប់រំឱ្យបានល្អ ដើម្បីសុវត្ថិភាពអំឡុងពេលទារកស្ថិតក្រោមការមើលថែទាំនៅក្នុងទារកដ្ឋាន។ ទន្ទឹមនឹងនេះ ភាគីពាក់ព័ន្ធគួរបន្តពិនិត្យ និងតាមដានការអនុវត្តឱ្យបានហ្មតចត់លើទារកដ្ឋានដែលដាក់ឱ្យដំណើរការ ដើម្បីកុំឱ្យមានការខ្វះចន្លោះលើកត្តាថែទាំណាមួយកើតឡើង ធ្វើឱ្យប៉ះពាល់ទារក។

ដោយឡែក លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា បានបង្ហាញការគាំទ្រលើយន្តការរបស់រាជរដ្ឋាភិបាលក្នុងការសាងសាងទារកដ្ឋាន និងបានលើកឡើងថា ការសាងសង់ទារកដ្ឋាននៅតាមបណ្តារោងចក្រ សហគ្រាស ក៏ដូចជាតំបន់រោងចក្រនោះ គឺផ្តល់គុណប្រយោជន៍ជាច្រើន ជាពិសេសបងប្អូនកម្មករនិយោជិត។ ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជារូបនេះបន្ថែមថា ក្នុងនាមជាអ្នកតំណាងកម្មករនិយោជិតមានការវាយតម្លៃខ្ពស់លើការដាក់ឱ្យប្រើប្រាស់ទារកដ្ឋាននៅតាមរោងចក្រ សហគ្រាស នាពេលថ្មីៗនេះ ដើម្បីជាឧត្តមប្រយោជន៍ និងបង្កភាពងាយស្រួលដល់កម្មករនិយោជិត។ កម្មករនិយោជិតនឹងអាចចំណេញថវិកាមួយចំនួនពីការមើលថែទាំទារក, កម្មករអាចដាក់កូនរបស់ខ្លួនក្នុងទារកដ្ឋានដែលមានការថែទាំល្អ និងសុវត្ថិភាពផងដែរ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ថ្មីៗនេះបានសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរ ម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ(Royal Group Phnom Penh SEZ) នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ ការសាងសង់ទារកដ្ឋាននេះគឺជាអនុសាសន៍១ ក្នុងចំណោមអនុសាសន៍ទាំង១០ ដែលសម្តេចធិបតីនាយករដ្ឋមន្រ្តីបានផ្តល់ជូនក្រសួងការងារ និងបណ្តុះបណ្តាលកាលអនុវត្ត កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ដើម្បីក្រសួងការងារ សហការជាមួយភាគីពាក់ព័ន្ធក្នុងការសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ប្រមូលផ្តុំរោងចក្រ។

គោលបំណងនៃការបង្កើតទារកដ្ឋាននៅតាមសហគ្រាស គ្រឹះស្ថាន គឺដើម្បីធានាថា ទារកនិងកុមារទាំងនោះទទួលបានការថែទាំនិងអប់រំប្រកបដោយគុណភាព និងស្តង់ដាដែលជួយគាំទ្រការលូតលាស់ និងអភិវឌ្ឍផ្នែករាងកាយ ព្រមទាំងផ្នែកបញ្ញានិងស្មារតី ក៏ដូចជាផ្តល់ពេលវេលាឱ្យឳពុកម្តាយ ឬអាណាព្យាបាលដែលជាកម្មករនិយោជិតមានឱកាសធ្វើការងារដើម្បីទទួលបានប្រាក់ចំណូល៕






-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៤ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


