ព័ត៌មានអន្ដរជាតិ
ស្លាប់១៥នាក់នៅហ្គាហ្សាព្រោះការវាយប្រហាររបស់អ៊ីស្រាអែល ត្បិតមានបទឈប់បាញ់
យោងតាមក្រសួងសុខាភិបាលរបស់តំបន់ហ្គាហ្សាកាលពីថ្ងៃអាទិត្យទី១៦ខែមីនាឆ្នាំ២០២៥ នៅក្នុងរយៈពេល២៤ម៉ោងកន្លងមក ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានបណ្តាលឲ្យជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៥នាក់បានស្លាប់។

នៅទីក្រុង Beit Lahiya កាលពីថ្ងៃសៅរ៍ មនុស្ស៩នាក់ត្រូវបានសម្លាប់ ដោយក្នុងនោះមានអ្នកកាសែតចំនួន៤នាក់។ យោធាអ៊ីស្រាអែល បានបញ្ជាក់ថា ការវាយប្រហារនោះបានកំណត់គោលដៅលើ «ភេរវករ» ហើយចោទប្រកាន់ថាមានជនសកម្មប្រយុទ្ធមួយចំនួនកំពុងបន្លំខ្លួនធ្វើជាអ្នកកាសែត។ ទោះជាយ៉ាងណាក៏ដោយ លោក Salama Marouf ប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយតំបន់ហ្គាហ្សារបស់ហាម៉ាស បានបដិសេធការអះអាងទាំងនេះ ដោយបញ្ជាក់ថា ជនរងគ្រោះគឺជាជនស៊ីវិលដែលបានចូលរួមក្នុងការងារសប្បុរសធម៌។
ក្រសួងសុខាភិបាលហ្គាហ្សា បានឲ្យដឹងទៀតថា នៅថ្ងៃសៅរ៍ដដែល ការវាយប្រហារដាច់ដោយឡែកមួយផ្សេងទៀតរបស់អ៊ីស្រាអែល បានឆក់យកជីវិតជនជាតិប៉ាឡេស្ទីនហោចណាស់៤នាក់។
លុះដល់ថ្ងៃអាទិត្យ បុរសអាយុ៦២ឆ្នាំម្នាក់ត្រូវបានសម្លាប់ដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលនៅទីក្រុង Juhr Eldeek ខណៈមនុស្សម្នាក់ទៀតត្រូវបានសម្លាប់នៅទីក្រុង Zeitoun។ ការវាយប្រហារចុងក្រោយនេះ ត្រូវអ៊ីស្រាអែលបកស្រាយថាជាការកម្ចាត់«ភេរវករ» ដែលប៉ុនប៉ងបង្កប់គ្រាប់បែកនៅក្រោមដី។
សូមបញ្ជាក់ថា ឧប្បត្តិហេតុទាំងនេះកើតឡើងចំពេលដែលការចរចាបទឈប់បាញ់កំពុងបន្តសម្របសម្រួលដោយកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក។ ទោះបីជាមានបទឈប់បាញ់ថ្ងៃទី១៩ខែមករាក៏ដោយ ក៏អរិភាពនៅតែបន្តធ្វើឲ្យដំណើរការសន្តិភាពមានភាពស្មុគស្មាញ។ អ៊ីស្រាអែលរក្សាថា សកម្មភាពរបស់ខ្លួនគឺជាការឆ្លើយតបការពារចំពោះការគំរាមកំហែងរបស់ភេរវករ ខណៈមន្ត្រីសុខាភិបាលប៉ាឡេស្ទីនរាយការណ៍ថាចំនួនអ្នកស្លាប់និងរបួសបន្តកើនឡើង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
សេដ្ឋកិច្ច២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ


