ព័ត៌មានជាតិ
បរទេសមួយក្រុម ហែលទឹកចម្ងាយ ១២០ គីឡូម៉ែត្រ ពីខេត្តស្ទឹងត្រែង រៃអង្គាសថវិកាជួយការពារផ្សោតទន្លេមេគង្គ
ក្រុមអ្នកហែលទឹកទន្លេមេគង្គបរទេសមួយក្រុម បានចូលរួមបេសកកកម្មដើម្បីហែលទឹកចម្ងាយ ១២០ គីឡូម៉ែត្រ តាមដងទន្លេមេគង្គចាប់ពីខេត្តស្ទឹងត្រែង ឆ្ពោះមកកាន់គោលដៅបញ្ចប់នៅខេត្តក្រចេះ ដើម្បីរៃអង្គាសថវិកាជួយការពារផ្សោតទន្លេមេគង្គ។
កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណៈមកទទួលក្រុមអ្នកហែលទឹកដែលបានមកដល់ទីរួមខេត្តក្រចេះនៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានថ្លែងថា ចំពោះបេសកកម្មហែលទឹកនាពេលនេះបានបញ្ជាក់ឲ្យឃើញពីភាពស្អាត និងសុវត្ថិភាពនៃទន្លេមេគង្គ ដែលផ្ដល់ឱ្យសត្វផ្សោត និងសហគមន៍អាចលូតលាស់រីកចម្រើន។



កញ្ញា ក៏បានបញ្ជាក់ផងដែរថា កិច្ចសហការទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ ដែលជាមធ្យោបាយឆ្ពោះទៅរកការអភិរក្សប្រកបដោយប្រសិទ្ធភាព។
លោក ឆេង សំបូរ ជាប្រធានផ្នែកកិច្ចការសាធារណ ចំណេះដឹង និងព័ត៌មាន នៃអង្គការ WWF បានឲ្យកម្ពុជាថ្មីដឹងថា យុទ្ធនាការហែលទឹកទន្លេមេគង្គចម្ងាយ ១២០ គីឡូម៉ែត្រ ធ្វើឡើងគឺក្នុងគោលបំណងទី១ ចង់ផ្សព្វផ្សាយឲ្យមានការចូលរួមពីប្រជាពលរដ្ឋ សហគមន៍ ដែលរស់នៅក្នុងតំបន់ទីជំរកសត្វផ្សោតរស់នៅត្រូវគិតឡើងវិញ ត្រូវចូលរួមការពារផ្សោត ចូលរួមការពារទន្លេមេគង្គ ពីព្រោះទន្លេមេគង្គទាំងមូលមានធនធានច្រើនណាស់នៅខាងក្រោម ដែលផ្ដល់ផលប្រយោជន៍ទៅដល់ប្រជាជនអាស្រ័យដើម្បីជីវភាពរស់នៅ។
គោលបំណងទី២ សំខាន់បំផុត គឺរៃអង្គាសថវិកាប្រមាណពី ២ ម៉ឺនដុល្លារ ទៅ ២៥ ០០០ ដុល្លារ ដើម្បីចូលរួមជួយទៅដល់កម្មវិធីឆ្មាំទន្លេ ក៏ដូចជាកម្មវិធីសិក្សាស្រាវជ្រាវនៅក្នុងទន្លេមេគង្គ ក៏ដូចជាគាំទ្រនឹងលើកកម្ពស់ ទៅដល់ជីវភាពសហគមន៍។



លោកបន្តថា ចំពោះយុទ្ធនាការហែលទឹកនេះ ក្រុមអ្នកហែលទឹកមានចំនួន ៥ រូប ដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក អង់គ្លេស និងអាហ្វ្រិក ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។
បេសកកម្មហែលទឹកចម្ងាយនេះមានរយៈពេល ៤ ថ្ងៃ ដោយបានចាប់ផ្តើមហែលពី ខេត្តស្ទឹងត្រែង ឆ្ពោះមកកាន់ខេត្តក្រចេះ។ ក្នុងនោះ ក្រុមអ្នកហែលទឹក ត្រូវសម្រាកនៅលើកោះចំនួន ៣ កន្លែង មានដូចជា កោះជ្រឹម ក្នុងខេត្តស្ទឹងត្រែង និងកោះចំនួន ២ទៀត គឺកោះផ្ដៅ និងកោះព្រហ្មចារីយ៍ ក្នុងខេត្តក្រចេះ។
ការហែលទឹកចម្ងាយ ១២០ គីឡូម៉ែត្រនេចាត់ទុកថា ជាដំណើរដ៏វែងឆ្ងាយ ហើយមិនមែនងាយស្រួលប៉ុន្មានដែរ ដោយសារត្រូវឆ្លងកាត់តំបន់ជាច្រើន ដែលមានស្ថានភាពខុសៗគ្នា។ កន្លែងខ្លះទឹកស្ងប់ក៏ប៉ុន្តែខ្យល់បក់បោកខ្លាំង រលកខ្លាំង កន្លែងខ្លះទឹករាក់ហូរខ្លាំង កន្លែងខ្លះថ្មច្រើន និងកន្លែងខ្លះទៀតនៅខាងក្រោមទឹកមានមង អ្នកនេសាទ។ ដូច្នេះ ទាំងអស់នឹងហើយក៏ជាឧបសគ្គ ប៉ុន្តែយ៉ាងណាមិញ ក្រុមការងារនៅតែគិតថា មិនមែនជាបញ្ហាទេ ដោយសារតែវាជាកម្មវត្ថុ ជាគោលបំណងដែលក្រុមការងារចង់មកស្វែងយល់ថា តើអ្វីដែលកំពុងកើតមានក្នុងទន្លេមេគង្គ ហើយអ្វីដែលក្រុមការងារកំពុងធ្វើនឹងអាចជួយ ក៏ដូចជាចូលរួមទាំងអស់គ្នាដើម្បីដោះស្រាយបញ្ហាទាំងអស់នោះ។
ក្នុងរយៈចម្ងាយដ៏សែនឆ្ងាយស្មុកស្មាញ់ពីខេត្តស្ទឹងត្រែងដល់ខេត្តក្រចេះ លោក ឆេង សំបូរ បានចាត់ទុកវាជាទីជំរកដ៏សំខាន់របស់សត្វផ្សោត។ ហើយការដែលក្រុមអ្នកហែលទឹក ចូលរួមធ្វើយុទ្ធនាការហែលទឹកទន្លេមេគង្គនោះ គឺចង់បង្កើនការយល់ដឹងរបស់ប្រជាជន ប្រជាសហគម ហើយផ្សារភ្ជាប់ទៅនឹងការផ្សព្វផ្សាយរបស់អាជ្ញាធរ និងអ្នកពាក់ព័ន្ធឲ្យបានទូលំទូលាយ នៅទូទាំងប្រទេស ក៏ដូចជានៅក្រៅប្រទេសតាមរយៈ ក្រុមជាជនជាតិបរទេស និងផ្តិតយករូបភាពអ្វីដែលពួកគាត់ទទួលបាន និងបានឃើញនាពេលនេះ យកទៅផ្សព្វផ្សាយនៅដល់ប្រទេសរបស់ពួកគាត់ ឲ្យប្រជាជនគាត់ ដែលជាប្រពន្ធផ្សព្វផ្សាយសង្គម បានដឹងថា នៅក្នុងប្រទេសកម្ពុជា នៃទន្លេមេគង្គមានសក្តានុពល ដែលអាចទាញចេញ ពីវិស័យអេកូទេសរចណ៍ ការទស្សនាមើលផ្សោត ឬក៏ទន្លេមេគង្គនោះវាយ៉ាងណា។
មួយវិញទៀត យុទ្ធនាការនេះ ជាយុទ្ធនាការប្រវត្តិសាស្ត្រទី១ នៅក្នុងប្រទេសកម្ពុជា ក្នុងខេត្តទាំងពីរជាប់ដងទន្លេមេគង្គ។ លោកបន្តថា យុទ្ធនាការនេះ មិនមែនជាយុទ្ធនាការមួយដងនោះទេ ក្រុមការងារនឹងធ្វើក្នុងរូបភាពផ្សេង ឬសកម្មភាពណាមួយផ្សេងៗ និងបន្តធ្វើជារៀងឆ្នាំ ដើម្បីចូលរួមជួយទៅដល់កម្មវិធីឆ្មាំទន្លេ ក៏ដូចជាកម្មវិធីសិក្សាស្រាវជ្រាវនៅក្នុងទន្លេមេគង្គ ក៏ដូចជាគាំទ្រនឹងលើកកម្ពស់ទៅដល់ជីវភាពសហគម៕
អត្ថបទ ប្រុញ វិធិន
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១១ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


