Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងប៉េកាំង​រង​ការ​រញ្ជួយដី​កម្រិត​ស្រាល ​ផ្អើល​​​អស់​ប្រជាជន​ដែលលង់លក់​កណ្តាលយប់

បានផុស

នៅ

រញ្ជួយដីកម្រិតស្រាលមួយបានវាយប្រហារកក្រើកទីក្រុងប៉េកាំង បង្កភាពភ្ញាក់ផ្អើលដល់អ្នកស្រុកប្រញាប់រត់ចេញពីកន្លែងស្នាក់នៅទាំងកណ្ដាលយប់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​CNNនៅថ្ងៃទី២៧ខែមីនានេះ។

(រូបភាព៖ CNN)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) គ្រោះរញ្ជួយដីកម្រិត ៤.៥ រ៉ិចទ័រ បានវាយប្រហារជាយ​ក្រុង​Tianjin នៅយប់រំលង​អធ្រាត្រ​ ម៉ោង ០១:២១ នាទីយប់(ម៉ោងក្នុងស្រុក )ក្នុងជម្រៅ ១០គីឡូម៉ែត្រ។ ប៉ុន្តែបើតាមមជ្ឈមណ្ឌលបណ្តាញរញ្ជួយដីរបស់ប្រទេសចិន បានវាស់វែងការរញ្ជួយដីនេះក្នុងកម្រិត ៤.២ រ៉ិចទ័រ និងជម្រៅ ២០ គីឡូម៉ែត្រ ដោយដាក់ចំណុចកណ្តាលនៃការរញ្ជួយដីនៅក្នុងស្រុក Yongqing ក្នុងខេត្ត Hebei។

ទីភ្នាក់ងាររញ្ជួយដីក្រុងប៉េកាំង បានឲ្យដឹងថា ចំណុចកណ្តាលនៃការរញ្ជួយដីមានចម្ងាយត្រឹមតែ១៣គីឡូម៉ែត្រពីទីក្រុង​ប៉េកាំង​ប៉ុណ្ណោះ ដែលធ្វើឲ្យមានការរញ្ជួយយ៉ាងខ្លាំងនៅក្នុងតំបន់មួយចំនួនក្នុងរដ្ឋធានីរបស់ប្រទេសនេះ។ ទោះយ៉ាងណាការរញ្ជួយនេះមិនបានធ្វើឲ្យខូចខាតរចនាសម្ព័ន្ធណាមួយដល់អគារនៅក្នុងទីក្រុងនោះទេ ប៉ុន្តែសម្រាប់ប្រជាជនជាច្រើន ការរញ្ជួយដីនេះខ្លាំងល្មមអាចដាស់ពួកគេឲ្យភ្ញាក់នៅពាក់កណ្តាលយប់ គឺជាបទពិសោធន៍ថ្មីថ្មោងមួយ។

ការរញ្ជួយដីនេះ​កើត​ឡើង​នៅ​យប់​ថ្ងៃពុធនេះគឺស្ថិតក្នុងចំណោមប្រធានបទពេញនិយមបំផុតនៅលើ​​ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន ដោយអ្នកនៅក្រុងប៉េកាំងជាច្រើនបានបង្ហោះវីដេអូនៃអំពូលភ្លើងលើពិដានរង្គើ និងចែករំលែកបទពិសោធន៍នៃការភ្ញាក់ពីដំណេកទាំងកណ្ដាលយប់ដោយសារបន្ទប់គេងរបស់ពួកគេញ័រ។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំង ជាទីក្រុងដែលមានប្រជាជនចំនួន២២​លាននាក់ បានរងផលប៉ះពាល់ជាញឹកញាប់ពីការញ័រពីការរញ្ជួយដី​កម្រិត​ស្រាលៗ​​នៅក្បែរនោះ៕

(រូបភាព៖ Weibo)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

មេដឹកនាំក្រុមហ៊ុន ៧១រូបទទួលបានពានរង្វាន់ “ASIA PRESTIGE 50 Under 50 CEO EXCELLENCE AWARD 2025”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​ជំនាញ​មូលបត្រ ប្រាប់​កុំ​ឱ្យ​ប្រញាប់​ជឿ​លើ​ការ​ដាក់​ប្រាក់​វិនិយោគ​ ដែល​បាន​ផល​ចំណេញ​ខ្ពស់​លឿន​ពេក

សន្តិសុខសង្គម៧ ម៉ោង មុន

មន្ត្រី​ជលផល ចុះ​ចាប់​ត្រីទីឡាបព្យា នាំ​ចូល​ខុសច្បាប់​ពី​ប្រទេស​ថៃ បាន​មួយ​រថយន្ត

សន្តិសុខសង្គម៨ ម៉ោង មុន

មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២​នាក់ តាំងខ្លួនជាអ្នកស្នងបារមី

ព័ត៌មានជាតិ៩ ម៉ោង មុន

សត្វ​កម្រ ៤ ប្រភេទ ទេសចរ​មិន​គួរ​រំលង ​ពេល​ទៅ​​​ទស្សនា​ឧទ្យាន​​កម្សាន្ត​ធំបំផុត​នៅ​ខេត្ត​សៀមរាប

Sokha Hotels

ព័ត៌មានពេញនិយម