Connect with us

ព័ត៌មានជាតិ

ជា សិរី៖ អ្នករៀបចំគោលនយោបាយត្រូវរៀបចំយុទ្ធសាស្រ្ត​លើកកម្ពស់​ SMEs ក្នុងស្រុកឱ្យរឹងមាំដើម្បីប្រជែងជាមួយលំហូរពាណិជ្ជកម្មឆ្លងដែន តាមប្រព័ន្ធអេឡិចត្រូនិក

បានផុស

នៅ

ទេសាភិបាល ធនាគារជាតិនៃកម្ពុជា (NBC) លោកស្រីបណ្ឌិត ជា សិរី បានលើកឡើងថា ស្របពេលដែលការធ្វើពាណិជ្ជកម្មឆ្លងដែនតាមប្រព័ន្ធអេឡិចត្រូនិក (Cross-border E-commerce) បានផ្តល់នូវកាលានុវត្តភាពដល់សហគ្រាសធុនតូច និងមធ្យម (SMEs) កាន់តែមានទីផ្សារទូលំទូលាយជាងមុនក្តី ប៉ុន្តែសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចតូច បើគ្មានការជួយគាំទ្រពីអ្នករៀបចំគោលនយោបាយពន្ធដើម្បីលើកស្ទួយឧត្តមភាពប្រកួតប្រជែងទេ ពួកគេនឹងជួបបញ្ហាប្រឈមខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរីធ្វើឡើងនៅក្នុង​កិច្ចពិភាក្សាក្រោមប្រធានបទស្តីពី “កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន តាមប្រព័ន្ធអេឡិចត្រូនិក”  នៃវេទិកាបូអាវសម្រាប់អាស៊ី (Boao Forum for Asia) ប្រចាំឆ្នាំ២០២៥ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ក្នុងខេត្តហៃណាន ប្រទេសចិន។

បើយោងតាម NBC លោកស្រីបណ្ឌិត បាយវាយតម្លៃខ្ពស់ចំពោះការតភ្ជាប់ប្រព័ន្ធទូទាត់រវាងកម្ពុជា និងចិន ព្រមទាំងបានលើកទ្បើងពីតួនាទីចាំបាច់របស់ប្រព័ន្ធទូទាត់ឆ្លងដែននៅក្នុងប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងបានរំលេចពីបទពិសោធន៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងការខិតខំពង្រីកការទូទាត់ឆ្លងដែនតាមរយៈប្រព័ន្ធបាគង ទៅតាមបណ្តាប្រទេសជាដៃគូពាណិជ្ជរបស់កម្ពុជា។

​លោកស្រីបណ្ឌិត បានផ្តល់នូវទស្សនាទានថ្មីៗបន្ថែមទៀត ក្នុងការជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេទ្បិចត្រូនិក  រួមមាន ការគិតគូរនូវគោលនយោបាយគាំទ្រលើកទឹកចិត្តដល់សហគ្រាសធុនតូចនិងមធ្យមក្នុងស្រុកក្នុងការបង្កើនសមត្ថភាពនិងគុណភាពផលិតផលសម្រាប់ទីផ្សារឆ្លងដែន; ការរៀបចំឲ្យកាន់តែមានប្រសិទ្ធភាពចំពោះយន្តការទ្បូជីស្ទីក ប្រព័ន្ធពន្ធគយ និងការស្វែងរកទីផ្សារជាដើម; និង   ការពង្រីកប្រព័ន្ធទូទាត់ដោយផ្ទាល់រវាងអ្នកនាំចេញនិងនាំចូលផលិតផលឆ្លងដែន ដើម្បីពន្លឿន និងធ្វើឲ្យកាន់តែមានប្រសិទ្ធភាពក្នុងការទូទាត់។

​លោកស្រីបណ្ឌិតជា សិរី បានសរសេរនៅលើបណ្តាញសង្គមផ្លូវការរបស់ខ្លួនថា៖ ខ្ញុំពិតជាកិត្តិយសដ៏ធំធេងដែលត្រូវបានអញ្ជើញឱ្យចែករំលែកទស្សនៈរបស់ខ្ញុំស្តីពីពាណិជ្ជកម្មឆ្លងដែន តាមប្រព័ន្ធអេឡិចត្រូនិកវេទិកាបូអាវសម្រាប់អាស៊ី ​ ខេត្ត ហៃណានប្រទេសចិន។

លោកស្រីបណ្ឌិតបានគូសបញ្ជាក់ថា​ ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លង​ដែនគឺល្អសម្រាប់អ្នកប្រើប្រាស់ ព្រោះវាផ្តល់នូវជម្រើសថោកជាង និងជម្រើសប្រសើរជាង ប៉ុន្តែវាក៏ជាបញ្ហាប្រឈមសម្រាប់អ្នកធ្វើគោលនយោបាយផងដែរ។

លោកស្រីបណ្ឌិតថា ពាណិជ្ជកម្មឆ្លងដែន តាមប្រព័ន្ធអេឡិចត្រូនិកបើកឱកាសសម្រាប់វិធីធ្វើពាណិជ្ជកម្មកាន់តែប្រសើរសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ប៉ុន្តែប្រសិនបើសហគ្រាសធុនតូច និងមធ្យមនៅក្នុងសេដ្ឋកិច្ចខ្នាតតូចមិនអាចប្រកួតប្រជែងបានទេ នោះក៏មានន័យថាវាគឺជាបញ្ហា។ អ្នក អ្នកធ្វើគោលនយោបាយត្រូវកែទម្រង់ប្រព័ន្ធគយ និងពន្ធដាររបស់ពួកគេ ដើម្បីចាប់យកឱ្យបានប្រសើរជាងមុននូវរចនាសម្ព័ន្ធសេដ្ឋកិច្ចថ្មីនេះ ដែលនឹងបន្តកើតមាន។ ពួកគេក៏ត្រូវរៀបចំគោលនយោបាយសហគ្រាសធុនតូច និងមធ្យមថ្នាក់ជាតិ ដើម្បីលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពរបស់ពួកគេឱ្យប្រសើរឡើង ដើម្បីសម្របខ្លួនទៅនឹងរចនាសម្ព័ន្ធសេដ្ឋកិច្ចថ្មីនេះ»។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកស្រី ចម និម្មល បានព្យាករណ៍ថាការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនឹងសម្រេចបានទឹកប្រាក់ ១,១២៥ពាន់លានដុល្លារនៅឆ្នាំ២០២៤ មានកំណើន១០%  ធៀបនឹងឆ្នាំ២០២៣ដែលមានទឹកប្រាក់ ១ពាន់លានដុល្លារ។

យោងតាមគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ខណៈពេលដែលការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលកាន់តែរីកចម្រើន ទីផ្សារឌីជីថលក៏មានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ដែរ ក្នុងនោះ ការបញ្ជាទិញ តាមអនឡាញក្នុងតំបន់អាស៊ានបានកើនដល់៧២កោដិលានដុល្លារនៅឆ្នាំ២០២៥។

ប្រទេសកម្ពុជាបង្ហាញពីកំណើនក្នុង e-Commerce ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, e-travel ដំណើរកម្សាន្តអនឡាញ, e-services សេវាកម្មអនឡាញ និងបណ្ដាញសង្គមអនឡាញ។

​ទីផ្សារឌីជីថលនៅកម្ពុជា មានការរីកចម្រើនខ្លាំង ដោយមានសេវាកម្មដូចជា foodpanda, NHAM24, Grab, E-gets, WowNow, និង L192 ដែលមានផ្តល់ជូននូវផលិតផលប្រើប្រាស់ អាហារ និងសម្លៀកបំពាក់ និងការបញ្ជាកក់សេវាដឹកជញ្ជូន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

បុរស តៃវ៉ាន់ មួយរូប ​​ខ្សោយតម្រងនោមដោយសារតែនិយមផឹកតែក្រហម

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ១០ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា១០ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៨ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

សន្តិសុខសង្គម១១ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថាក់ស៊ីន ស្នើ​​ឱ្យ​ថៃលក់ «ទិដ្ឋាការមាស» ដើម្បីជំរុញសេដ្ឋកិច្ច​ ស្រដៀងនឹង​ផែនការ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម