ជីវិតកម្សាន្ដ
រឿងរ៉ាវឈុតថតស៊ិចរបស់អតីតតារាស្រ្តីកូរ៉េ «Sulli» កំពុងតវ៉ាដោយបងប្រុសនាង
រឿងរ៉ាវថតឈុតក្តៅសាច់នៅក្នុងវិស័យភាពយន្តកូរ៉េកំពុងអង្រួនបេះដូងអ្នកតាមដានអំពីដំណើរការក្តីក្តាំរបស់តួរសម្តែងល្បី លោក Kim Soo Hyun និងអតីតតារាស្ត្រីស្រស់ស្អាត Choi Jin-ri ដែលគេស្គាល់ «Sulli» ដែលបានថតរួមគ្នាកាលឆ្នាំ២០១៧ ហើយបងប្រុសរបស់នាង Choi Da Hee បានដាក់ការចោទប្រកាន់អំពីការបង្ខំឲ្យថតអាសអាភាស។

ក្រុមហ៊ុន Gold Medalist ដែលគ្រប់គ្រងតួសម្តែងប្រុស លោក Kim Soo Hyun បានបដិសេធទៅនឹងការចោទប្រកាន់ដែលថា តារាសម្តែងស្រីដ៏ស្រស់ស្អាត Choi Jin-ri ដែលគេស្គាល់ «Sulli» និងបានទទួលមរណភាពកាលឆ្នាំ២០១៩ ថា រូបនាងត្រូវបង្ខំឲ្យសម្តែងក្នុងឈុតដ៏រសើប18+ ក្នុងខ្សែភាពយន្ត «Real» បើទោះបីជាមានតួជំនួសក្ដី។
Gold Medalist បានបញ្ជាក់ថា អត្ថបទរឿង (Script) ដែលសិល្បករស្រី Choi Jin-ri (ឈ្មោះពិតរបស់ Sulli) និងក្រុមហ៊ុនគ្រប់គ្រង ទទួលបានរួមគ្នា គឹមានឈុតឆាកក្ដៅសាច់នៅក្នុងនោះតែម្តង។ លើសពីនេះ ឯកសារពិពណ៌នាតួអង្គ ក៏បានបញ្ជាក់យ៉ាងច្បាស់អំពីកម្រិតនៃឈុតឆាកដ៏ព្រឺព្រួចផងដែរ។ ឃ្លាអំពីឈុតអាក្រាតកាយក៏ត្រូវបានលើកឡើងយ៉ាងជាក់លាក់នៅក្នុងកិច្ចសន្យាចូលរួមភាពយន្ត ដែលតារាស្រីនិងក្រុមហ៊ុនគ្រប់គ្រងទទួលពិនិត្យ ដោយប្រុងប្រយ័ត្នបំផុតដែរ។

ក្រុមហ៊ុនក៏បានសង្កត់ធ្ងន់ដែរថា ក្រុមការងារផលិតក៏បានរៀបចំយ៉ាងប្រុងប្រយ័ត្នសម្រាប់ឈុតនេះ ហើយ Sulli ក៏ត្រូវបានជូនដំណឹងយ៉ាងពេញលេញ និងយល់គ្នាយ៉ាងលម្អិត មុនពេលចាប់ផ្តើមថតរឿងមួយនេះ។
ក្រុមហ៊ុន Gold Medalist បានបដិសេធការចោទប្រកាន់ពីបងប្រុសរបស់ Sulli ដែលថា ក្រុមហ៊ុនបានបង្ខំនាងឲ្យសម្ដែងក្នុងឈុតឆាក 18+ ដ៏រោលរាល បើទោះបីជាមានតួជំនួសយាងណាក្ដី។ តំណាងក្រុមហ៊ុនបាននិយាយថា ពិតជាមិនមានការសម្ដែងឡើងវិញសម្រាប់ឈុតក្ដៅសាច់នោះទេ។ មនុស្សដែលមានវត្តមាននៅក្នុងឈុតក្នុងពេលរៀបចំនោះ គ្រាន់តែគាំទ្រដំណើរការថតប៉ុណ្ណោះ ហើយមិនបានសម្តែងជំនួសតួសំខាន់ទេ។
យាងណា ដើម្បីបញ្ជាក់ពីការអះអាងរបស់ពួកគេ ក្រុមហ៊ុន Gold Medalist ថែមទាំងហ៊ានបញ្ចេញឯកសារបញ្ជាក់ពីជំនួយការអ្នកដឹកនាំរឿង លោក Kim Jong Ok និងអ្នកនិពន្ធរឿង អ្នកនាង Lee Jun Hyun ដែលបានចូលរួមដោយផ្ទាល់ នៅក្នុងការផលិតខ្សែភាពយន្ត «Real» នោះ។
ជាចុងក្រោយ Gold Medalist បានបញ្ជាក់យ៉ាងច្បាស់ថា គ្រប់យ៉ាងតាំងពីការនិពន្ធ ការកំណត់ រចនា ដល់ការថត គឺជាការទទួលខុសត្រូវរបស់ក្រុមការងារផលិតកម្ម។ តារាសម្តែង Kim Soo Hyun ដែលសម្តែងក្នុងរឿង Real គឺគ្រាន់តែចូលរួមក្នុងគម្រោងជាតារាសម្តែងប៉ុណ្ណោះ ហើយមិនពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់ផលិតកម្មទាំងនេះទេ។
បន្ថែមពីលើការបដិសេធចំពោះការចោទប្រកាន់ដែលថា បានបង្ខំ Sulli ឲ្យសម្ដែងក្នុងឈុតសិច ក្រុមហ៊ុនគ្រប់គ្រងក៏បដិសេធចំពោះការចោទប្រកាន់ថា លោក Kim Soo Hyun បានណាត់ជួប កញ្ញា Kim Sae Ron កាលពីនាងនៅជាអនីតិជននៅឡើយ។ Kim Soo Hyun រក្សាជំហររបស់គាត់ ក្នុងការណាត់ជួប Kim Sae Ron នៅពេលដែលនាងពេញវ័យបុណ្ណោះ។
ដោយឡែក ទាក់ទិននឹងវីដេអូឃ្លិបទាំងពីររបស់ Kim Soo Hyun បានរួមបរិភោគបាយ និងច្រៀងខារ៉ាអូខេនៅផ្ទះ របស់កញ្ញា Kim Sae Ron ថតកាលពីឆ្នាំ២០១៨ តារាប្រុសរូបនេះបាននិយាយថា ពេលនោះអ្នកទាំងពីរគ្រាន់តែជាមិត្តនឹងគ្នា មិនមែនស្រលាញ់គ្នាទេ។
តារាប្រុសវ័យ៣៧ឆ្នាំរូបនេះ ថែមទាំងពន្យល់បន្ថែមថា «ពួកយើងក៏ដូចគូស្នេហ៍ដទៃដែរ ពួកយើងមានអារម្មណ៍ល្អ ប៉ុន្តែយូរៗទៅយើងបែកគ្នា ក្រោយមក លោកនិងនាងកម្រទាក់ទងគ្នាណាស់ ដូចគូស្នេហ៍ភាគច្រើនក្រោយបែកគ្នា ការរក្សាទំនាក់ទំនងមិនងាយស្រួលទេ»។
យាងណាមិញ ងាកមកាន់រឿងរ៉ាវសន្និសីទសារព័ត៌មានទាំងទឹកភ្នែករបស់ Kim Soo Hyun កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្ដែងកូរ៉េរូបនេះ បាននិយាយពីសម្ពាធដែលខ្លួនមាន ដោយបញ្ជាក់ថា លោកនឹងមិនចុះចាញ់ និងបញ្ជាក់ពីភាពគ្មានកំហុសរបស់ខ្លួនទៅកាន់មហាជនដដែល៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Kim Soo Hyun ប្រឈមបញ្ហាធំក្នុងអាជីព ត្រូវគេដកកិច្ចសន្យាចោលខ្ទេច ក្រោយសន្និសីទចប់ភ្លាមៗ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


