សេដ្ឋកិច្ច
រដ្ឋមន្ត្រី៖ ការដំឡើងពន្ធរបស់អាមេរិកមិនប៉ះពាល់ ១០០% លើការនាំចេញរបស់កម្ពុជានោះទេ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក មិនប៉ះពាល់ ១០០% សម្រាប់វិស័យនាំចេញរបស់កម្ពុជានោះទេ។

បើយោងតាមសារព័ត៌មានរដ្ឋ AKP ដកស្រង់សម្តីរបស់ លោក ហេង សួរ នៅថ្ងៃទី៣ ខែមេសានេះថា ការដាក់ពន្ធនេះជាការដាក់ទូទាំងពិភពលោក គ្រាន់តែដាក់ក្នុងអត្រាខុសគ្នា អាស្រ័យទោះលើជញ្ជីងពាណិជ្ជកម្មរវាងអាមេរិក និងប្រទេសនីមួយៗតែប៉ុណ្ណោះ។
លោកថា ការដំឡើងពន្ធនេះ មិនមែនដោយសារកត្តានយោបាយ ឬដោយសារតែពួកប្រឆាំងអំពាវនាវឱ្យដាក់ទណ្ឌកម្មលើកម្ពុជានោះទេ។
លោក ហេង សួរ បញ្ជាក់ថា កន្លងទៅកម្ពុជាក៏មានការបង់ពន្ធដែរ មិនមែនអត់បង់ពន្ធទាំងស្រុង តាមប្រព័ន្ធ GSP នោះទេ។ លោកប្រធានាធិបតី ត្រាំ ក៏បានដំឡើងពន្ធ ៤៦% លើប្រទេសវៀតណាម និងដំឡើងពន្ធលើប្រទេសបង់ក្លាដែសក្នុងអត្រាមួយខ្ពស់ផងដែរ។ អញ្ចឹងវាមិនបង្កឱ្យមានការលម្អៀងខ្លាំងលើថ្លៃដើមផលិតនៅកម្ពុជា ធៀបនឹងប្រទេសដទៃដែលជាដៃគូប្រជែងយើងនោះទេ។

បើតាមលោក ហេង សួរ សម្រាប់ឆ្នាំ២០២៥នេះ ផលប៉ះពាល់គឺមិនមាននោះទេ ដោយសារការបញ្ជាទិញសម្រាប់វិស័យកាត់ដែរ គឺមានមុនពេលដែលពន្ធត្រូវបានដាក់ ហើយការដាក់ពន្ធនេះគឺមិនមែនដាក់តែលើកម្ពុជានោះទេ គឺដាក់គ្រប់ប្រទេសដែលនាំចេញសម្លៀកបំពាក់។ ប្រសិនជាគេលុបចោលការបញ្ជាទិញ គេក៏ត្រូវបង់ការពិន័យនៃការលុបចោល ដែលចំណាយដើមទុនច្រើនជាងថ្លៃបង់ពន្ធ។ ចំណែកវិស័យស្បែកជើង ការបញ្ជាទិញគឺភាគច្រើនគឺដាក់ ៣ឆ្នាំ ជាប់គ្នា។ ដូច្នេះការបញ្ជាទិញឆ្នាំនេះ គឺសម្រាប់ឆ្នាំ២០២៦ និង ២០២៧ផងដែរ។ ប៉ុន្តែឆ្នាំ២០២៧ អាចមានការបញ្ហាប្រឈមខ្លះ ប្រសិនជាស្ថានភាពពន្ធនេះមានការបន្ធូរបន្ថយចំពោះប្រទេសគេ ប៉ុន្តែមិនមានការបន្ធូរបន្ថយសម្រាប់កម្ពុជាយើង។
លោក ហេង សួរបន្ថែមថា ការនាំចេញរបស់យើងក្នុងរយៈពេល ៥ឆ្នាំ ជាប់ៗគ្នានេះ គឺទៅអឺរ៉ុប ច្រើនជាងអាមេរិក។ ដូច្នេះយើងមានលទ្ធភាពពង្រីកទីផ្សារអឺរ៉ុបបន្ថែមទៀត។
ប្រទេសបង់ក្លាដេស ប្រទេសមីយ៉ាន់ម៉ា ដែលធ្លាប់តែជាដៃគូរប្រជែងធំ ហើយនាំចេញផលិតផលទៅអាមេរិកច្រើន ក៏នៅមានបញ្ហាផ្ទៃក្នុងរបស់ខ្លួន។

លោករដ្ឋមន្ត្រី បានបន្ថែមថា៖ «ហេតុនេះយើងវាយតម្លៃថាការដំឡើងពន្ធនេះវាមិនប៉ះពាល់ ១០០% សម្រាប់វិស័យនាំចេញរបស់យើងនោះទេ។ យើងនឹងបន្តធ្វើការជាមួយអាមេរិក និងបង្កើតឱ្យមានបរិយាកាសវិនិយោគកាន់តែប្រសើរថែមទៀត ដើម្បីរក្សាឧត្តមភាពផលិកម្មរបស់យើង»។
លោកក៏បានអំពាវនាវដល់សាធារណៈជនកុំមានការយល់ច្រឡំ ឬយល់ខុស តាមការបំភ័យរបស់បុគ្គលមួយចំនួន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែមេសា លោកប្រធានាធិបតី ត្រាំ បានដាក់ពន្ធ ៤៩ភាគរយ លើទំនិញនាំចូលពីកម្ពុជាដើម្បីឆ្លើយតបនឹងពន្ធរបស់កម្ពុជាលើអាមេរិកចំនួន ៩៧ភាគរយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


