កីឡា
ទីបំផុត UEFA ប្រកាសពីការដាក់ពិន័យលើ Rudiger, Mbappe, Ceballos ហើយ
សមាគមបាល់ទាត់អឺរ៉ុប ហៅកាត់ UEFA បានប្រកាសពីការដាក់ពិន័យជាផ្លូវការលើកីឡាកររបស់ Real Madrid ចំនួន ៣ រូបរួមមាន Antonio Rudiger, Kylian Mbappe និង Dani Ceballos ជុំវិញការប្រើកាយវិការអបអរមិនសមរម្យទល់នឹងក្រុម Atletico Madrid នៅក្នុងពានរង្វាន់ Champions League។

រឿងរ៉ាវដ៏ចម្រូងចម្រាស់នេះបានកើតឡើង បន្ទាប់ពីកីឡាករ Real Madrid ទាំង ៣ នាក់ខាងលើ បង្ហាញកាយវិការអបអរជ័យជម្នះលក្ខណៈឌឺដងទៅកាន់ក្រុម At Madrid ក្រោយពួកគេទម្លាក់ក្រុមរួមលីគមួយនេះចេញពីពាន UCL ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះនៅវគ្គបាល់កាត់សេចក្តី ១១ ម៉ែត្រក្នុងលទ្ធផល ៤-២។
យ៉ាងណាមិញ ក្រោយការពិនិត្យយ៉ាងល្អិតល្អន់ UEFA បានចេញសេចក្តីសម្រេចជាផ្លូវការ ដោយបានពិន័យលើ Rudiger ជាទឹកប្រាក់ចំនួន ៤៤,០០០ ដុល្លារអាមេរិក, Mbappe ចំនួន ៣៣,០០០ ដុល្លារអាមេរិក និង Ceballos ចំនួន ២២,០០០ ដុល្លារអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ អាចថាជាដំណឹងល្អផងដែរ ដែលអ្នកទាំង ៣ មិនត្រូវពិន័យព្យួរការប្រកួតនៅក្នុងពាន UCL ឡើយ។

ដោយឡែក Vinicius Jr. វិញ ក៏បានចូលរួមក្នុងការអបអរនេះផងដែរ ប៉ុន្តែគិតត្រឹមពេលនេះ UEFA មិនទាន់ចេញសេចក្តីសម្រេចដាក់ពិន័យលើរូបគេនៅឡើយទេ ដោយពេលនេះកីឡាករសញ្ជាតិ ប្រេស៊ីល វ័យ ២៤ ឆ្នាំ កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតបន្តទៀតសិន៕

អត្ថបទ៖ សេម កុសល
ប្រភព៖ AP
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


