Connect with us

សេដ្ឋកិច្ច

កម្ពុជាបានចម្លើយវិជ្ជមានពីអាមេរិក នឹងត្រៀមចរចារលើការអនុវត្តពន្ធគយឆាប់ៗ

បានផុស

នៅ

លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសព្យួរការ​អនុវត្តពន្ធ​គយបដិការ​របស់​ខ្លួនមកត្រឹមអត្រា ១០% ក្នុងរយៈពេល ៩០ថ្ងៃ សម្រាប់គ្រប់ប្រទេសទាំង​អស់ដែល​បានស្នើសុំចរចាស្វែងរកដំណោះស្រាយ ជាមួយសហរដ្ឋអាម៉េរិក ក្នុងនោះមានកម្ពុជា ផងដែរ​។ ដូចនេះ អត្រាពន្ធគយបដិការ ៤៩% សម្រាប់កម្ពុជា នឹងអនុវត្តមកត្រឹមអត្រា ១០%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងពាណិជ្ជកម្មបានប្រកាសនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៥ថា៖ «​រាជរដ្ឋាភិបាលទទួល​បានចម្លើយវិជ្ជមានពីភាគីសហរដ្ឋអាម៉េរិកលើសំណើសុំបើកការចរចាស្វែងរកដំណោះស្រាយ​រួម បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវការឆ្លើយ តបភ្លាមៗ តាមរយៈ​លិខិតរបស់សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយបង្ហាញសុច្ឆន្ទៈស្នើ សុំបើកការចរចាស្វែងរក​ដំណោះស្រាយរួម និងបញ្ចុះពន្ធគយពីអត្រា ៣៥% មកត្រឹម ៥% លើ ១៩ ក្រុមមុខទំនិញ​របស់សហរដ្ឋអាមេរិកនាំចូលមកកម្ពុជា»។

ក្រុមការងារអន្តរក្រសួង-ស្ថាប័នចំពោះកិច្ច ដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីសហរដ្ឋអាមេរិក នឹងបើកការចរ​ចានា​​ពេលឆាប់ៗ ខាងមុខនេះ៕

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មខាងក្រោម៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម