ព័ត៌មានអន្ដរជាតិ
Apple ដឹកជញ្ជូន iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក
ក្រុមហ៊ុនបច្ចេកវិទ្យា Apple បានដឹកជញ្ជូនតាមជើងយន្តហោះនូវទូរស័ព្ទម៉ាក iPhone ប្រមាណ ៦០០ តោន ឬប្រហែល ១,៥ លានគ្រឿង ពីឥណ្ឌាទៅកាន់សហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងវិធានការពន្ធគយបដិការរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្រោយក្រុមហ៊ុននេះជំរុញផលិតកម្មនៅឥណ្ឌា។ នេះបើតាមការចុះផ្សាយសារព័ត៌មានរ៉យទ័រ ដែលស្រង់សម្ដីប្រភពដឹកច្បាស់ពីបញ្ហានេះ។
ព័ត៌មាននេះ បង្ហាញអំពីយុទ្ធសាស្ត្រឯកជនរបស់ក្រុមហ៊ុន ក្នុងការស្វះស្វែងរកដំណោះស្រាយជុំវិញពន្ធរបស់លោក ត្រាំ និងបង្កើនស្តុកទូរស័ព្ទ iPhone នៅសហរដ្ឋអាមេរិក ដែលជាទីផ្សារដ៏ធំបំផុតមួយរបស់ខ្លួន។ កន្លងមក អ្នកវិភាគបានព្រមានថា តម្លៃ iPhone នៅសហរដ្ឋអាមេរិកអាចនឹងកើនឡើង ដោយសារក្រុមហ៊ុន Apple ពឹងផ្អែកខ្លាំងលើការនាំចូលទូរស័ព្ទម៉ាកនេះមកពីប្រទេសជាមជ្ឈមណ្ឌលផលិត ចិន ដែលរងការដាក់ពន្ធ ១២៥ ភាគរយ ពីលោក ត្រាំ។ អត្រាពន្ធគយបដិការលើឥណ្ឌាត្រឹមតែ ២៦ ប៉ុណ្ណេះ ហើយឥឡូវនេះ ពន្ធដដែលត្រូវផ្អាកអនុវត្ត ៩០ ថ្ងៃ និងបន្ថយមកត្រឹម ១០ ភាគរយ។
ប្រភពផ្សេងៗគ្នា ដែលសុំមិនបញ្ចេញឈ្មោះ បានអះអាងថា ចាប់តាំងពីខែមីនាមក យន្តហោះដឹកទំនិញប្រហែល ៦ គ្រឿង ដែលយន្តហោះមួយផ្ទុកទម្ងន់ទូរស័ព្ទ iPhone ១០០ តោន បានហោះចេញពីប្រទេសឥណ្ឌា រួមទាំង ១ គ្រឿងដែលបានដឹកជញ្ជូនក្នុងសប្ដាហ៍នេះ។ រ៉យទ័របានប៉ាន់ប្រមាណថា iPhone 14 និងឆ្នាំងសាកនីមួយៗ មានទម្ងន់ប្រហែល ៣៥០ ក្រាម នោះទំនិញ ៦០០ តោន អាចស្មើនឹង iPhone ១,៥ លានគ្រឿង រួមទាំងកញ្ចប់ផងដែរ។

ប្រភពម្នាក់ដែលដឹងពីគម្រោងបាននិយាយថា៖ «Apple ចង់ជម្នះលើវិធានការពន្ធ»។ ប្រភពដដែលបាននិយាយថា Apple បានស្នើឱ្យមន្ត្រីអាកាសយានដ្ឋានឥណ្ឌា បង្កើនល្បឿនគយនៅអាកាសយានដ្ឋាន Chennai ដោយកាត់បន្ថយពេលវេលារង់ចាំពី ៣០ ម៉ោងមកត្រឹមតែ ៦ ។ ប្រភពបន្តថា Apple បានបង្កើត «ច្រករបៀងពណ៌បៃតង» នៅអាកាសយានដ្ឋានឥណ្ឌា ស្រដៀងទៅនឹងប្រព័ន្ធដែលខ្លួនប្រើនៅព្រលានយន្តហោះចិនមួយចំនួន។
ក្រុមហ៊ុន Apple និងក្រសួងអាកាសចរណ៍ឥណ្ឌា មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។
គួរគូសបញ្ជាក់ថា Apple បានលក់ iPhone ជាង ២២០ លានគ្រឿង/ឆ្នាំនៅទូទាំងពិភពលោក ដោយវិទ្យាស្ថានស្រាវជ្រាវ Counterpoint Research បានប៉ាន់ប្រមាណថា ១/៥ នៃការនាំចូល iPhone សរុបទៅសហរដ្ឋអាមេរិក គឺមានប្រភពមកពីឥណ្ឌា ហើយ ៤/៥ គឺមកពីចិន៕

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី