ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីជំរុញខេត្តស្ទឹងត្រែងជាតំបន់កសិ-ឧស្សាហកម្ម
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហើបពីការជំរុញយកខេត្តស្ទឹងត្រែងជាតំបន់កសិ-ឧស្សាហកម្ម បន្ទាប់ពីរដ្ឋទើបតែដាក់អនុវត្តន៍«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន» នាពេលថ្មីនេះ។

ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ នៅខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលពីថ្ងៃទី១១ ខែមេសា សម្ដេចបានសម្រេចដកការវិនិយោគពីក្រុមហ៊ុនមួយនៅខេត្តស្ទឹងត្រែងដែលទទួលបានសិទ្ធិវិនិយោគលើផ្ទៃដីជាង៦០០០ហិតា ហើយគ្មានលទ្ធភាពដំណើរការទៅឱ្យក្រុមហ៊ុនថ្មីដើម្បីបន្តការវិនិយោគលើវិស័យកសិកម្ម និងឱ្យបង្កើតរោងចក្រកែច្នៃនៅទីនោះផ្ទាល់តែម្ដង។
សម្ដេចថា៖ «ឥឡូវ(ខេត្តស្ទឹងត្រែង)ល្បីត្រីប៉ាសេអ៉ី ត្រីប៉ាវ៉ា អ៊ីចឹងទៅមុខទៀតអាចជាខេត្តល្បីកសិ-ឧស្សាហកម្មផលិតផលមួយចំនួននៅខេត្តនោះបាទគឺខេត្តស្ទឹងត្រែង»។

សម្ដេចធិបតីថារដ្ឋាភិបាលប្រឹងប្រែងធ្វើយ៉ាងណាឱ្យខេត្តដែលនៅឆ្ងាយកាន់តែរួមជិតតាមរយៈការធ្វើដំណើរដោយខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ។
កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន ២០២៥-២០២៨ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ត្រូវបានប្រកាសកាលពីព្រឹកថ្ងៃអង្គារ៍ ទី៩ ខែមេសា ឆ្នាំ២០២៥។ តាមរយៈកម្មវិធីពិសេសនេះ រដ្ឋនឹងផ្ដល់ការលើកទឹកចិត្តដល់វិស័យអាទិភាព៣គឺ កសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដែលមានការជួយលើផ្នែកពន្ធដារ ពន្ធគយ ការផ្ដល់កម្ចីការប្រាក់សមរម្យ និងការសម្រួលនីតិវិធីវិនិយោគ កាត់បន្ថយថ្លៃដើមជាដើម៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


