ព័ត៌មានអន្ដរជាតិ
សិស្សជាង៦ម៉ឺននាក់នៅមីយ៉ាន់ម៉ាតម្រូវឲ្យប្រឡងឡើងវិញ ព្រោះគ្រោះរញ្ជួយដីបំផ្លាញក្រដាសកិច្ចការលើកមុន
សិស្សវិទ្យាល័យជាង៦ម៉ឺននាក់ក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានរបបយោធាប្រាប់ឲ្យប្រឡងចូលរៀនឡើងវិញ បន្ទាប់ពីក្រដាសកិច្ចការប្រឡងដែលធ្វើរួចរបស់ពួកគេត្រូវបានបំផ្លាញដោយសាររញ្ជួយដីកាលថ្ងៃទី២៨ខែមីនា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawaddy នៅថ្ងៃទី២៣ខែមេសានេះ។

របបនេះបានរាយការណ៍ថា ក្រដាសចម្លើយជិត ៣៨ម៉ឺនរបស់សិស្សប្រហែល ៦៣០០០នាក់មកពីតំបន់ Mandalay និង Sagaing និងរដ្ឋ Kachin ត្រូវបានបំផ្លាញនៅសាកលវិទ្យាល័យ Mandalay ដោយសារគ្រោះរញ្ជួយដីដ៏សាហាវ។
ក្រសួងអប់រំនៃរបបនេះកាលពីថ្ងៃអង្គារបាននិយាយថា ការប្រឡងនឹងត្រូវធ្វើឡើងម្តងទៀតនៅ Sagaing, Mandalay និង Naypyitaw ក្នុងខែមិថុនា។ ការិយាល័យអប់រំប្រចាំតំបន់នឹងប្រកាសបញ្ជីឈ្មោះសិស្សដែលរងផលប៉ះពាល់។ បើតាមរបបនេះសិស្ស ៤៦៩៤៤ នាក់មកពី Mandalay, ៧៣១១មកពី Sagaing និង ៨៦៩៩ មកពីរដ្ឋ Kachin នឹងត្រូវតម្រូវឱ្យប្រឡងឡើងវិញ។

ពាក់ព័ន្ធនឹងបញ្ហានេះសិស្សជាច្រើនបានរិះគន់ការប្រឡងដោយលើកឡើងពីការមានពេលវេលារៀបចំដ៏ខ្លី ខណៈដែលមនុស្សជាច្រើនបានបាត់បង់មនុស្សជាទីស្រលាញ់ និងផ្ទះរបស់ពួកគេនៅក្នុងការរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា។
ជាមួយគ្នានេះអ្នកប្រើប្រាស់បណ្ដាញសង្គមបាននិយាថា របបនេះគួរតែគិតគូរដល់សិស្សដែលគ្មានផ្ទះសម្បែង និងសិស្សដែលបាត់បង់អ្វីៗទាំងអស់ រួមទាំងសៀវភៅរបស់ពួកគេ នៅក្នុងគ្រោះរញ្ជួយដី ដោយអំពាវនាវឱ្យមានការយោគយល់ជាពិសេសសម្រាប់អ្នកដែលរងរបួស ដែលមិនអាចត្រៀមខ្លួនសម្រាប់ការប្រលងក្នុងរយៈពេលដ៏ខ្លីខាងមុខនេះបានទេ។
ប្រជាជនមីយ៉ាម៉ាក៏បានបានរិះគន់របបនេះថាបានផ្តល់អាទិភាពដល់ការប្រឡងជាងការផ្តល់ជំនួយ និងការស្តារនីតិសម្បទាដល់ជនរងគ្រោះដោយគ្រោះរញ្ជួយដីនៅទីក្រុង Mandalay, Sagaing និង Naypyitaw ទៅទៀត។
គួរបញ្ជាក់ថា យោងតាមការបញ្ចេញព័ត៌មានរបស់របបយោធាមីយ៉ាន់ម៉ា ចំនួនអ្នកស្លាប់ពីការរញ្ជួយដីកាលពីថ្ងៃទី ២៨ខែមីនាបានកើនឡើងដល់ ៣៧៣៥នាក់ របួស៥១០៨ នាក់និង ១២០ នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ គិតត្រឹមថ្ងៃអាទិត្យ ។ ប៉ុន្តែបើយោងតាម Mizzima News បានរាយការណ៍ថា មានអ្នកស្លាប់រហូតដល់៥៣៥២នាក់ របួស ៧១០៨នាក់ និងបាត់ខ្លួន ៥៣៨នាក់ ដោយទីក្រុង Mandalay មានអ្នកស្លាប់ និងរងការបំផ្លិចបំផ្លាញច្រើនបំផុត៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


