KPT+
អូបាម៉ា បណ្ដើរភរិយាស្រស់ស្រូបអាហារបង្អួតភាពផ្អែមល្ហែម បញ្ចប់ភាពសង្ស័យបែកបាក់គ្នា
អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា និងភរិយា មីឆែល ត្រូវបានគេប្រទះឃើញកំពុងទទួលទានអាហារពេលល្ងាចជាមួយគ្នាយ៉ាងផ្អែមល្ហែមស្និទ្ធស្នាលមិនធ្លាប់បានឃើញជាសាធារណៈ។ កន្លងមក អ្នកទាំងពីរធ្លាប់មានពាក្យចចាមអារ៉ាមថា លែងលះគ្នាស្ងាត់ៗ ព្រោះតែកម្រឃើញបណ្ដើរគ្នាអស់ជាច្រើនខែមកហើយ។

កាលពី ថ្ងៃទី ២១ ខែមេសា គណនី TikTok មួយ បានចែករំលែកវីដេអូដែលថតពីទិដ្ឋភាពរបស់អតីតប្រធានាធិបតីអាមេរិក និងអតីតជំទាវទីមួយ កំពុងទទួលទានអាហារពេលល្ងាចជាមួយគ្នាយ៉ាងផ្អែមល្ហែម។
នៅក្នុងវីដេអូ បុរសវ័យ៦៣ឆ្នាំ និងភរិយាដើរចុះតាមជណ្តើរ បន្ទាប់ពីទទួលទានអាហារនៅក្នុងបន្ទប់ឯកជនមួយ នៅឯភោជនីយដ្ឋានអ៊ីតាលី Osteria Mozza ក្នុងទីក្រុង Washington, DC ។ ភ្លាមៗនោះដែរ សូម្បីតែភ្ញៀវដែលមកញ៉ាំអាហារ ក៏បានសាទរពេលឃើញវត្តមានអតីតប្រធានាធិបតីអាមេរិកនៅចំពោះមុខ។ គូស្នេហ៍បុគ្គលល្បីក៏បានគ្រវីដៃស្វាគមន៍យ៉ាងរាក់ទាក់ដល់អ្នករាល់គ្នា និងចាប់ដៃជាមួយបុគ្គលិកមួយចំនួន ព្រមទាំងជជែកជាមួយភ្ញៀវមុនពេលចាកចេញពីភោជនីយដ្ឋាន។
ទោះបីជាយ៉ាងណាក៏ដោយ នេះជាលើកទីមួយហើយ ដែលលោក បារ៉ាក់ អូបាម៉ា និងលោកស្រី មីឆែល បង្ហាញមុខជាសាធារណៈជាមួយគ្នា ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២៤។ ពីមុនមក លោកត្រូវបានគេឃើញបរិភោគអាហារតែម្នាក់ឯងនៅភោជនីយដ្ឋានលំដាប់ខ្ពស់នេះ កាលពីពាក់កណ្តាលខែមករា ដែលនោះនាំឲ្យគេដាក់ការសន្ធិដ្ធានថា ទំនងជាបែកគ្នាហើយ។
ការបែកគ្នារបស់គូស្នេហ៍បុគ្គលល្បីអស់ពេលជាច្រើនខែ បានធ្វើឲ្យមានការសង្ស័យពីបញ្ហាអាពាហ៍ពិពាហ៍ រហូតឈានដល់ការលែងលះ ។ ពាក្យចចាមអារ៉ាមនេះកាន់តែធ្ងន់ធ្ងរ នៅពេលដែលលោកស្រីមីឆែល មិនបានចូលរួមជាមួយស្វាមីក្នុងព្រឹត្តិការណ៍សំខាន់ៗដូចជា ពិធីបើកសម្ពោធលោកប្រធានាធិបតី ដូណាល់ ត្រាំ និងពិធីបុណ្យសពអតីតប្រធានាធិបតី Jimmy Carter។
ថ្វីដ្បិតតែយ៉ាងនេះក្ដី លោក អូបាម៉ា មិនបានពន្យល់អ្វីច្រើននោះទេ ប៉ុន្តែលោកបានចាត់វិធានការដើម្បីបដិសេធពាក្យចចាមអារ៉ាមអំពីការលែងលះ ដោយបង្ហោះរូបថតអបអរសាទរខួបលើកទី ៦១ របស់ភរិយាក្នុងខែមករា និងជូនពរឲ្យនាងរីករាយថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ក្នុងខែកុម្ភៈ។ ប៉ុន្តែសកម្មភាពទាំងនោះ មិនបានធ្វើឲ្យមហាជនជឿជាក់ឡើយ ហើយដំណឹងនៃការបែកគ្នា ក៏កាន់តែល្បីសុះសាយជាងមុនថែមទៀត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តើជីវិតគូរបស់អូបាម៉ានិងភរិយាពិតជាបែកបាក់មែនឬ ខណៈអូបាម៉ាថ្លែងរឿងពិបាកផ្សះផ្សា?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


