Connect with us

ព័ត៌មានអន្ដរជាតិ

​វិស័យ​ទេសចរណ៍ឡាវរស់​រវើក​ ព្រោះតែមាន​​ផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ពីចិន

បានផុស

នៅ

ប្រទេសចិននិងប្រទេសឡាវ បានបើកដំណើរការជាផ្លូវរថភ្លើងល្បឿនលឿនប្រវែង ១០៣៥ គីឡូម៉ែត្រកកាលពីខែធ្នូ ឆ្នាំ ២០២១ ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើបនិងបានជំរុញទេសចរណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសឡាវនាពេលឥឡូវនេះ។ ផ្ទុយពី​ការ​រិះគន់​និង​ការព្រួយបារម្ភ​​​ដែលថា ​ផ្លូវ​រថភ្លើង​ប្រើប្រាស់​​កម្ចីវិនិយោគ​​របស់​ចិនដែល​អាច​​​​ជា​អន្ទាក់​​បំណុលកាន់តែច្រើននាពេលនោះ បាន​ក្លាយ​ជា​ប្រភព​ចំណូលទេសចរ​ណ៍​ដ៏សំខាន់​​​​របស់​ឡាវ​នាពេលនេះ​ ខណៈ​ពេល​ដែលវិបត្តិ​​​សេដ្ឋកិច្ច​និង​សង្គ្រាម​កើត​​មាន​​នៅជុំវិញ​សកលលោក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវដែកនេះបានរួមចំណែកដល់កំណើនទេសចរណ៍ប្រទេសឡាវយ៉ាងច្រើនដូចជា ធ្វើឱ្យប្រសើរឡើងនូវភាពងាយស្រួល និងការតភ្ជាប់ដោយផ្លូវនេះតភ្ជាប់ទីក្រុង Kunming ក្នុងខេត្តយូណានរបស់ប្រទេសចិនជាមួយទីក្រុងវៀងច័ន្ទន៍ រដ្ឋធានីនៃប្រទេសឡាវ។ ផ្លូវនេះផ្តល់នូវជម្រើសធ្វើដំណើរលឿន ងាយស្រួល និងផាសុកភាពសម្រាប់ភ្ញៀវទេសចរចិន ដែល​​​មាន​បំណង​​ធ្វើ​ដំណើរ​​​​ចេញ​ក្រៅ​ប្រទេស​មក​កាន់​ប្រទេសអាស៊ីអាគ្នេយ៍​មួយនេះ។ ​​ផ្លូវ​ដែក​​ដែល​វិនិយោគ​ដោយ​ប្រើ​​​ប្រភព​ទុក​ពី​ប្រទេសចិន​នេះ ក៏កំពុង​​ក្លាយ​ជាប្រភពចំណូលទេសចរណ៍ដ៏សំខាន់សម្រាប់ឡាវ។

តាំងពីមានផ្លូវដែកនេះវេលាធ្វើដំណើរ រវាងភាគខាងជើង និងភាគខាងត្បូងនៃប្រទេសឡាវត្រូវបានកាត់បន្ថយ​ពេលវេល​​យ៉ាងខ្លាំង ជាពិសេសរវាងទីក្រុងហ្លួងព្រះបាង វ៉ាងវៀង និងវៀងច័ន្ទន៍ ខណៈដែលពីមុនត្រូវធ្វើដំណើរតាមឡានក្រុងដ៏វែងឆ្ងាយ និងមិនងាយស្រួលដូចឥឡូវនេះចំណាយពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

​ដោយសារ​​ផ្លូវ​ដែក​​ទំនើប​និង​ងាយស្រួល​នេះ កំណើន​ទេសចរចិន​បាន​កើន​ឡើង​យ៉ាងគំហុក​ក្នុងប្រទេសឡាវ​ជាពិសេស​តំបន់​ទេសចរណ៍​​​​សំខាន់ៗ។ ​សារព័ត៌មាន​ឡាវ បាន​ស្រង់សម្តីរបស់លោកស្រី Suddaphone Khomthavong ប្រធាន​មន្ទីរព័ត៌មាន វប្បធម៌ និងទេសចរណ៍ខេត្តហ្លួងព្រះបាង (Luang Prabang) ​ក្នុងរយៈពេល៣ខែដើមឆ្នាំ​២០២៥​នេះ ​ភ្ញៀវទេសចរបានមកកម្សាន្តនៅទីក្រុងទេសចរណ៍បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ «ខេត្តហ្លួងព្រះបាង (Luang Prabang)»​ សរុបចំនួន ១,១៦៧,៥៨១នាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន កើនឡើងចំនួន​៧២២,៦៧៩%។

ក្នុងចំណោម​​​ភ្ញៀវទេសចរ​ទាំង​អស់ ភ្ញៀវ​ទេសចរ​ក្នុងស្រុកមានចំនួន ៤៥​៩​០៩១នាក់ កើនឡើងចំនួន ២៩៧,០៨១នាក់ ស្មើនឹង១៨៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងភ្ញៀវទេសចរអន្តរជាតិ មាន​ចំនួន ៧០​ ៨​៤៩០នាក់ កើនឡើងចំនួន ៤២៥,៦៦១នាក់ ស្មើនឹង២៣២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលធ្វើឱ្យឡាវទទួលបានប្រាក់ចំណូលសរុប​ពី​ភ្ញៀវ​ទេសចរ​ជិត​​​៦០០លានដុល្លារ (៥៨៤,៦៦៥,៣៦៩ដុល្លារ)។

លោកស្រី Suddaphone បានបន្តថា សម្រាប់ឆ្នាំ២០២៤កន្លងទៅ ក្រុងហ្លួងព្រះបាង (Luang Prabang) ទទួលបានភ្ញៀវទេសចរសរុបចំនួន ២,៣២៦,៧៥៨នាក់ ពោលគឺលើសពីគោលដៅ៣០,៨%នៃផែនការប្រចាំឆ្នាំ និងទទួលបានប្រាក់ចំណូលពីភ្ញៀវទេសចរ​ជាង​១២០០​លាន​ដុល្លារ (១,២០៩,១៨៩,៥៤៩ដុល្លារ)។

លើសពី​ការ​ធ្វើដំណើរ​តាម​​រមណីយដ្ឋានសំខាន់ៗ ​ការតភ្ជាប់​នេះ​ក៏ជំរុញដល់ការធ្វើដំណើរក្នុងតំបន់​ក្នុងប្រទេសឡាវ និង​​ក្រៅ​ប្រទេសឡាវ​ផងដែរ ដោយឥឡូវនេះភ្ញៀវទេសចរចិន​​អាចរួមបញ្ចូលប្រទេសឡាវបានយ៉ាងងាយស្រួលក្នុងការធ្វើដំណើរក្នុងតំបន់អាស៊ីអាគ្នេយ៍ជាច្រើន ជាពិសេសនៅពេលតភ្ជាប់ពីប្រទេសចិន ថៃ និងអាចមានសក្តានុពលបន្ថែមទៀតតាមរយៈការពង្រីកនាពេលអនាគត។

ដោយសាររថភ្លើងឈប់នៅតាមទីប្រជុំជន និងទីក្រុងជាច្រើនដែលពីមុនពិបាកទៅដល់និងមិនសូវស្គាល់ ដូចជា មឿង សៃ (Muang Xay), ហ្លួងណាំថា (Luang Namtha) និងវ៉ាងវៀង (Vang Vieng) បាននាំឲ្យទេសចរស្គាល់ហួសពីតំបន់ហ្លួងព្រះបាង និងវៀងចន្ទន៍។

រួមជាមួយដំណើរកម្សាន្តជាកញ្ចប់ របស់ចិនឥឡូវនេះក៏ផ្តល់ជូននូវកញ្ចប់ដំណើរទេសចរណ៍ដែលរួមបញ្ចូលផ្លូវដែក និងមានតម្លៃសមរម្យ។ នៅឆ្នាំ ២០២៣ ភ្ញៀវទេសចរចិនជាងមួយលាននាក់ ភាគច្រើនប្រើប្រាស់រថភ្លើងនេះ។ យោងតាម China Railway Kunming Group Co., Ltd ផ្លូវដែកចិន-ឡាវ បានដឹកជញ្ជូនអ្នកដំណើរឆ្លងកាត់ព្រំដែនជិត​​៤៩ម៉ឺននាក់ (៤៨៧០០០នាក់) ពីប្រទេស និងតំបន់ចំនួន១១២ចាប់តាំងពីការបើកដំណើរការសេវារថភ្លើងដឹកអ្នកដំណើរអន្តរជាតិរបស់ខ្លួនកាលពីឆ្នាំ២០២៣។

ទីក្រុងហ្លួងព្រះបាង

រំ​ហូរទេសចរកើនឡើងនេះបាននាំឱ្យមានការវិនិយោគកាន់តែច្រើនទៅលើ សណ្ឋាគារ រមណីយដ្ឋាន ផ្ទះសំណាក់ ភោជនីយដ្ឋាន ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរណ៍ដែលកំពុងកើនឡើង។

ប្រទេសឡាវក៏កំពុងជំរុញទេសចរណ៍យ៉ាងសកម្មតាមរយៈផ្លូវរថភ្លើង ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលទិដ្ឋាការ យុទ្ធនាការទីផ្សារ និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធនៅ និងជុំវិញស្ថានីយសំខាន់ៗ ដែលផ្ដល់អត្ថប្រយោជន៍សហគមន៍មូលដ្ឋានដូចជា សិប្បករ ទីផ្សារ និងអ្នកផ្តល់សេវាកម្ម នៅជិតចំណតផ្លូវរថភ្លើង ដែលឥឡូវនេះអាចលក់​ទៅឱ្យក្រុមអ្នកទេសចរមានទំហំធំ និងចម្រុះជាងមុន។

ផ្លូវរថភ្លើងនេះត្រូវបានគេមើលឃើញថា ជានិមិត្តរូបនៃទំនើបកម្មមួយ​ ដែលផ្តល់ឱ្យភ្ញៀវទេសចរនូវចំណាប់អារម្មណ៍ដំបូងកាន់តែប្រសើរអំពីប្រទេសឡាវ ជំរុញឱ្យមានការស្នាក់នៅបានយូរ និងការចំណាយកាន់តែច្រើន។ បូករួមជាមួយផ្លូវរថភ្លើងឆ្លងកាត់ភ្នំខៀវស្រងាត់ ជ្រលងទន្លេ និងភូមិជនបទ ដែលផ្តល់នូវទិដ្ឋភាពដ៏ស្រស់ស្អាត ស្រដៀង​នឹង​ផ្លូវ​រថភ្លើង​ដ៏​ល្បី​ផ្សេង​ទៀត​ក្នុង​ពិភពលោក។

ក្រៅពីនេះផ្លូវដែកនេះបានធ្វើឲ្យមានការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ច ដូចជាប្រារព្ធពិធីបុណ្យ ការផ្លាស់ប្តូរវប្បធម៌ និងពិព័រណ៍ទេសចរណ៍ឆ្លងព្រំដែន ដែលត្រូវបានរៀបចំកាន់តែច្រើនឡើងរវាងខេត្តក្នុងប្រទេសឡាវ និងចិន៕

ទីក្រុងវៀងច័ន្ទន៍

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម