ព័ត៌មានជាតិ
ការប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ទទួលបានការសាទរពីកម្មករ ថៅកែ និងដៃគូអន្តរជាតិ
ភ្នំពេញ ៖ កម្មករនិយោជិត ថៅកែ និងដៃគូអន្តរជាតិ បានសាទរចំពោះរដ្ឋាភិបាលក្នុងការប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ដើម្បីលើកស្ទួយវិស័យការងារនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង និងជាការបន្តយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ កម្មករនិយោជិត និងយុវជន ដើម្បីភាពសុខសាន្ត និងសេដ្ឋកិច្ចសង្គមកម្ពុជា។
កម្មករនិយោជិតក្នុងវិស័យកាត់ដេរនៅកម្ពុជាបាននិយាយថា ពួកគាត់សប្បាយចិត្ត ដែលមានការប្រែក្លាយសហគ្រាសមួយទៅជាសហគមន៍សុខសាន្តមួយ ព្រោះជាការលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ការគោរពសិទ្ធិ គោរពច្បាប់ការងារបានល្អ ពង្រឹងប្រសិទ្ធភាពដោះស្រាយវិវាទក្រៅប្រពន្ធតុលាការ របបសន្តិសុខសង្គម និងជំរុញផលិតភាពការងារ ជាដើម។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ថ្លែងថា “រោងចក្រសហគ្រាសមួយជាសហគមន៍សុខសាន្តមួយពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់បងប្អូនកម្មករនិយោជិត ទទួលបានអត្ថប្រយោជន៍ ការការពារដោយសិទ្ធិការងារ ក៏ដូចជា លើកកម្ពស់នូវលក្ខខណ្ឌការងារកាន់តែប្រសើរ និងផ្តល់ភាពងាយស្រួលនានាតាមលក្ខណវិនិច្ឆ័យទាំង៨ របស់រោងចក្រសហគ្រាសមួយជាសហគមន៍សុខសាន្តមួយនេះ”។

លោកទុយ កុសល ប្រធានសហព័ន្ធសហជីពរួបរួមអភិវឌ្ឍន៍កម្មករ ថ្លែងថា “កម្មករនិយោជិត និងនិយោជកអនុវត្តលក្ខខណ្ឌការងារកាន់តែល្អប្រសើរនៅកន្លែងធ្វើការងារ ហើយមានសុខដុមរមនារវាងកម្មករនិយោជិត ជាមួយនិយោជក មានទំនាក់ទំនងគ្នាដូចគ្រួសារតែមួយ”។

លោក ឡេវ សំអាន កម្មករធ្វើការនៅរោងចក្រមួយនៅម្តុំផ្លូវវេងស្រេង បាននិយាយថ “មានសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ យើងរស់នៅដោយគ្មានភាពភ័យខ្លាច ធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើន បងប្អូនសម្បូរការងារធ្វើ មានជីវភាពធូរធា”។

ចំណែកថៅកែរោងចក្រសហគ្រាស និងដៃគូរអន្តរជាតិ ក៏បានបង្ហាញការពេញចិត្តចំពោះកំណែទម្រង់មុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យកាន់តែល្អប្រសើរឡើងនូវទំនាក់ទំនងបុគ្គលិក និងការធានាឱ្យមានសុខដុមរមនានៅកន្លែងធ្វើការ ដើម្បីវិស័យឯកជនជោគជ័យអាជីវកម្ម និងជាដៃគូដ៏មានសក្តានុពលក្នុងការរីកចម្រើនជាមួយគ្នា។
លោក Albert Tan អនុប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (TAFTAC) ថ្លែងថា “ខ្ញុំពិតជាមានភាពសប្បាយរីករាយ ចំពោះអ្វីដែលជាកំណែទម្រង់របស់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ ជាក់ស្តែង ការធ្វើទំនើបកម្មនៅក្នុងប្រព័ន្ធការងារ និងការធ្វើសាមញ្ញកម្មនៅក្នុងនីតិវិធីរបស់ខ្លួន រួមទាំងការកាត់បន្ថយ ឬក៏កាត់ចោលតែម្តងនូវកម្រៃសេវាសាធារណៈមួយចំនួន”។

លោកស្រី Judy Chen នាយកប្រតិបត្តិនៃក្រុមហ៊ុន Sabrina ថ្លែងថា “ពេញចិត្តដែលឃើញរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅដល់បងប្អូនកម្មករ និយោជិត ហើយមិនត្រឹមតែប៉ុណ្ណឹងទេ បងប្អូនកម្មករយើងគាត់មានភាពសប្បាយចិត្តខ្លាំង។ វាពិតជាជួយកាត់បន្ថយអត្រាលាឈប់ពីក្នុងរោងចក្រយើងផងដែរ”។

លោកទុន សុភ័ណ្ឌ អ្នកសម្របសម្រួលថ្នាក់ជាតិអង្គការ ILO ប្រចាំកម្ពុជា ថ្លែងថា “ខ្ញុំគិតថា ក្រសួងមានការកសាងសមត្ថភាពមន្ត្រីផ្សះផ្សា ហើយនិងធ្វើការងារច្រើនជាមួយនិយោជក និងសហជីព តំណាងសហជីព កម្មករនិយោជិត នៅរោងចក្រ ឱ្យមានប្រសិទ្ធភាពហើយមានការឆ្លើយតបរហ័សពីរដ្ឋាភិបាលដែរ”។
សូមជម្រាបថា ការប្រឡងប្រណាំងដើម្បីទទួលបានពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ចាប់ផ្តើមឡើងនៅឆ្នាំ២០២៤ ចំពោះសហគ្រាសផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ព្រមទាំងសហគ្រាសផ្សេងៗទៀត ដែលស្ម័គ្រចិត្តចូលរួម។ ឆ្នាំ២០២៥នេះជាឆ្នាំដំបូង ដែលមានរោងចក្រសហគ្រាសចំនួន ៣៦ ទទួលពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដែលបានបំពេញគ្រប់នូវលក្ខណៈវិនិច្ឆ័យនៃអនុលោមភាពទាំង៨៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


