Connect with us

ព័ត៌មានអន្ដរជាតិ

​​ប្រជាជនមីយ៉ាន់ម៉ាត្រូវការជំនួយមនុស្សធម៌​ចាំបាច់​កើនដល់​២២លាននាក់​ ក្រោយរញ្ជួយដី​

បានផុស

នៅ

ប្រជាជនមីយ៉ាន់ម៉ា២លាននាក់បន្ថែមទៀត​មក​ដល់​ពេល​នេះកំពុងត្រូវការជំនួយមនុស្សធម៌​ ដែលនាំឲ្យចំនួនប្រជាជនត្រូវការជំនួយសរុបកើនដល់​២២លាននាក់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងកាលពីថ្ងៃទី២៨ខែមីនា។ នេះបើយោងតាមការចេញផ្សាយរបស់ News Central នៅថ្ងៃទី២៩ខែមេសានេះ។

(រូបភាព៖ FB)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Tin Aung Thein មកពីការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) ប្រចាំ​ប្រទេសមីយ៉ាន់ម៉ា បានឲ្យដឹងថា មនុស្សជាច្រើននៅតែទទួលរងពីផលប៉ះពាល់ពីការរញ្ជួយដី ទោះបីមួយខែកន្លងផុតក៏ដោយ។ នៅ​ក្នុង​ទីក្រុង Mandalay ផ្ទះ​ប្រហែល៤០០​គ្រួសារ​បាន​រង​គ្រោះ​ដោយ​ការ​រញ្ជួយ​ដី និង​ភ្លើង​ឆេះ​ក្នុង​ពេល​តែ​មួយ បណ្ដាលឲ្យមនុស្សជាច្រើនកំពុងរស់នៅក្នុងជម្រកបណ្ដោះអាសន្ននៅតាមដងផ្លូវ និងនៅទីកន្លែងសាធារណៈ។

បើតាមលោក Thein អ្នកស្ម័គ្រចិត្តក្នុងស្រុកបានផ្តល់ស្បៀងអាហារ និងការផ្គត់ផ្គង់ជាចាំបាច់ ប៉ុន្តែនៅតែមានតម្រូវការខ្លាំងចំពោះទីជម្រក អាហារ សម្ភារៈអនាម័យ និងបង្គន់អនាម័យ។ ភាគច្រើនអ្នកដែលរងផលប៉ះពាល់ ពឹងផ្អែកលើប្រាក់ឈ្នួលប្រចាំថ្ងៃនិងជំនួយពីសហគមន៍អន្តរជាតិ ដើម្បីរស់រានមានជីវិត។

មន្ត្រី OCHA ម្នាក់ទៀតក៏បានឲ្យដឹងដែរថា មីយ៉ាន់ម៉ាកំពុងប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងររួចទៅហើយ សូម្បីតែមុនពេលរញ្ជួយដីក៏ដោយ។ OCHA ​បាន​ព្រមាន​ថា មនុស្ស​ឥឡូវ​កាន់តែ​ប្រឈម​នឹង​ស្ថានភាព​អាក្រក់ជាងមុ​ន។

(រូបភាព៖ Less)

មកដល់ពេលនេះ UN និងក្រុមជំនួយបានកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គការក្នុងស្រុក។ ចាប់តាំងពីការរញ្ជួយដីមក ពួកគេបានជួយមនុស្សយ៉ាងហោចណាស់ ៦០០,០០០នាក់ តាមរយៈការផ្ដល់ទឹកស្អាត និងអនាម័យ ជិតកន្លះលាននាក់ជាមួយនឹងអាហារ និងច្រើនជាង ១០០,០០០ ជាមួយនឹងការផ្គត់ផ្គង់ជាចាំបាច់មួយចំនួន។

គួរបញ្ជាក់ថា រញ្ជួយដីដ៏សាហាវកាលពីខែមុនបានបំផ្លាញភាគកណ្ដាលប្រទេសមីយ៉ាន់ម៉ាយ៉ាងធ្ងន់ធ្ងរ យោងតាម Myanma Alinn បានរាយការណ៍ថា គិតត្រឹមថ្ងៃទី ២៥ ខែមេសា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីបានកើនឡើងដល់ ៣​៧៦៣នាក់ ខណៈមនុស្សចំនួន ៥១០៧ នាក់បានរងរបួស និង១១០ នាក់បាត់ខ្លួន។ ចំនួនអ្នកស្លាប់ និងរបួសនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប្រែប្រួលតាមប្រភពផ្សេងៗគ្នា បើតាម Mizzima News អ្នកស្លាប់ចំនួន ៥,៣៥២នាក់ របួស ៧១០៨ នាក់ និងមនុស្សបាត់ខ្លួនចំនួន៥៣៨នាក់៕

(រូបភាព៖ Gu Gu)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៦ វិនាទី មុន

​​ប្រជាជនមីយ៉ាន់ម៉ាត្រូវការជំនួយមនុស្សធម៌​ចាំបាច់​កើនដល់​២២លាននាក់​ ក្រោយរញ្ជួយដី​

ព័ត៌មានជាតិ៣២ វិនាទី មុន

មណ្ឌលសុខភាពស្រុកវ៉ឺនសៃ ណែនាំឱ្យអ្នកមានជំងឺផ្តាសាយរ៉ាំរ៉ៃឆាប់ព្យាបាល ព្រោះខ្លាចវិវដ្តជាជំងឺរបេង

ព័ត៌មានជាតិ៣ នាទីutes មុន

អ្នកនាំពាក្យ ៖ ឆ្នាំនេះមានសប្បុរសជនជាច្រើនបានឧបត្ថម្ភថវិកា និង ផ្តល់អាហារូបករណ៍ដល់សិស្សជ័យលាភី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

​​ប៉ូលិស​ការពារព្រំដែន​ថៃ​៣រូប​រងរ​បួសក្នុង​ការ​បំផ្ទុះ​​​​គ្រាប់​បែកនៅខេត្ត​​ភាគខាងត្បូង​ប្រទេស​​​

កីឡា៦ នាទីutes មុន

កីឡាករ Real Madrid ម្នាក់ប្រឈមពិន័យ ៤ ទៅ ១២ ប្រកួត បន្ទាប់ពីការប្រកួតទល់ Barcelona

ព័ត៌មានជាតិ២០ ម៉ោង មុន

បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់

សន្តិសុខសង្គម២១ ម៉ោង មុន

បុរសម្នាក់ ងងុយ ក៏បានបើកឡានជ្រុលចង្កូតធ្លាក់ចូលទឹកបឹងកន្សែង នៅខេត្តរតនគិរី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីនគរបាលខេត្តព្រៃវែង ជួយសង្គ្រោះស្ត្រីម្នាក់សម្រាលកូនតាមផ្លូវ នៅគល់ស្ពានអ្នកលឿងបានជោគជ័យ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូនជាង១០០គ្រឿង ចូលដីរុស្ស៊ី ​វាយប្រហាររោងចក្រផលិតគ្រឿងបង្គុំមីស៊ីល

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ្សេលេនស្គី ថា បទឈប់បាញ់៣ថ្ងៃដែលប្រកាសដោយពូទីន គ្រាន់ជាឧបាយកលប៉ុណ្ណោះ!

Sokha Hotels

ព័ត៌មានពេញនិយម