ព័ត៌មានជាតិ
ភ្ញៀវទេសចរបរទេសចូលទស្សនា លលាដ៍ក្បាល ដែលបន្សល់ទុកពីរបបប្រល័យពូជសាសន៍
ទីតាំងសម្លាប់មនុស្សដ៏សាហាវបំផុតត្រូវបានគេរក្សាទុកនូវឆ្អឹង និងលលាដ៍ក្បាល ដើម្បីជាភស្តុតាង និងទុកអោយកូនចៅជំនាន់ក្រោយបានឃើញ បានដឹង និងបានយល់អំពីប្រវត្តិសាស្ត្រដ៏ជូរចត់នៅក្នុងរបបវាលពិឃាត ខ្មែរក្រហមដែលមានរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។

ទីតាំងដែលរក្សាទុកឆ្អឹងទាំងនេះ គឺស្ថិតក្នុងវត្ត សំរោងក្នុង ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយសារតែនៅបរិវេណវត្តនេះ ត្រូវបានគេចាត់ទុកថា ជាវាលពិឃាតខេត្តបាត់ដំបងផងដែរ ព្រោះទីតាំងព្រះវិហារចាស់ ត្រូវបានគេយកធ្វើជាគុក អគារសារៈមន្ទីរវត្តសំរោងក្នុង ត្រូវបានប្រើប្រាស់ជាកន្លែងសួរចម្លើយ និងអគារមួយចំនួនទៀត ត្រូវបានប្រើប្រាស់ជាកន្លែងស្នាក់នៅ និងផ្ទុកសម្ភារៈសម្រាប់ធ្វើទារុណកម្មរបស់ពួកខ្មែរក្រហម។

អ្វីដែលពិសេសជាងនេះទៅទៀត គឺនៅជាប់របងវត្តភាគខាងលិច លោក អ្នក នឹងឃើញស្តូបមួយដែលមានឈ្មោះជាភាសារអង់គ្លេសថា (The Well of Shadows) មានន័យថា (អណ្តូងនៃស្រមោលអតីតកាល) ដែលកសាងពីសុីម៉ង់ត៍ ប្រក់ក្បឿង មានបរិវេណប្រមាណ ២០ ម៉ែត្រការ៉េ ដែលក្នុងនោះមានឆ្អឹង និងលលាដ៍ក្បាលយ៉ាងច្រើនផងដែរ និងតាមជញ្ជាំងមានចម្លាក់នៅលើជញ្ជាំង ពិព័រណ៍នាអំពីការជម្លៀសប្រជាជនចេញពីទីក្រុង អោយទៅធ្វើការនៅជនបទ និង ការធ្វើទារុណកម្មរបស់ពួកខ្មែរក្រហម យ៉ាងសាហាវព្រៃផ្សៃទៅលើប្រជាជនស្លូតត្រង់ផងដែរ។

សព្វថ្ងៃគេសង្កេតឃើញមានជនបរទេសដែលជាភ្ញៀវទេសចរអន្តរជាតិ តែងតែចូលទៅទស្សនា នូវរូបចម្លាក់នានាដែលជាសកម្មភាពបង្ហាញឲ្យឃើញអំពីការធ្វើទារុណកម្មដ៏ឃោរឃៅពីសំណាក់ពួកខ្មែរក្រហមមកលើប្រជាជនស្លូតត្រង់ និងឆ្អឹងលលាដ៍ក្បាលរាប់រយរាប់ពាន់ដែលបន្សល់ទុកជាភស្តុតាងនៅទីនេះ និងជាប្រវត្តិសាស្ត្រពិតៗដោយគ្មានការកុហកភូតភរណាមួយឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន





-
ចរាចរណ៍១ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


