កីឡា
ក្លិបគូប្រជែង Man United នៅ Premier League មួយចាប់អារម្មណ៍ចង់បាន Antony
ក្លិបកាំភ្លើងធំ Arsenal ចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធស្លាប Antony ពីក្រុមបិសាចក្រហម Manchester United។

Antony ហាក់ពុំសូវជោគជ័យនោះទេ ក្នុងការលេងនៅ Man United ២ រដូវកាលកន្លះ គឺតាំងពីរដូវក្តៅឆ្នាំ ២០២២ មក ហើយជានិច្ចជាកាលរូបគេតែងតែទទួលបានពាក្យរិះគន់ពីអ្នកគាំទ្រ។ យ៉ាងណា បន្ទាប់ពីរូបគេត្រូវបានក្លិបដាក់ឱ្យក្លិប Real Betis របស់ អេស្ប៉ាញ ខ្ចីជើងកន្លះរដូវកាល រូបគេពិតជាបង្ហាញសមត្ថភាពបានល្អប្រសើរមែនទែន ដោយក្នុងការបង្ហាញខ្លួន ១៩ ប្រកួត រូបគេរកបាន ៦ គ្រាប់ និងបញ្ជូន (assist) ៤ លើក។
ក្រោយខ្សែប្រយុទ្ធស្លាបសញ្ជាតិ ប្រេស៊ីល វ័យ ២៥ ឆ្នាំរូបនេះបង្ហាញសមត្ថភាពបានល្អ គឺមានក្លិបនៅ អឺរ៉ុប ជាច្រើន ដែលកំពុងចាប់អារម្មណ៍ចង់បានគេដូចជា Atletico Madrid ជាដើម។ ចំណែកក្លិប Real Betis វិញក៏កំពុងមានបំណងទិញយករូបគេជាអចិន្ត្រៃយ៍ពី Man United ផងដែរ។

ប៉ុន្តែថ្មីៗនេះ យោងតាមការចុះផ្សាយដោយ Metro បានឱ្យដឹងថា ក្លិប Arsenal បានក្លាយជាក្លិបមួយទៀត ដែលចាប់អារម្មណ៍លើ Antony។ ឥឡូវនេះ ពួកគេកំពុងពិចារណាលើការផ្ទេរយកខ្សែប្រយុទ្ធស្លាប ប្រេស៊ីល រូបនេះនៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ។
ទោះបីជាយ៉ាងណា សារព័ត៌មាន El Chiringuito TV បានអះអាងថា Man United នឹងមិនរារាំងឱ្យកីឡាកររូបនេះចាកចេញឡើយ ប៉ុន្តែលុះត្រាតែមានក្លិបណាហ៊ានចំណាយលុយចន្លោះពី ៤៥ លានដុល្លារអាមេរិក ទៅ ៥៦ លានដុល្លារអាមេរិក ទើបក្លិបបិសាចក្រហមព្រមអនុញ្ញាតឱ្យគេចាកចេញ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Sportbible

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ