Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃមាស​អន្តរជាតិ​ធ្លាក់ចុះជាង ២% ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-អង់គ្លេស

បានផុស

នៅ

តម្លៃមាសអន្តរជាតិ បាន​ធ្លាក់ចុះជាង ២ ភាគរយ ឬជិត ១០០ ដុល្លារ សម្រាប់ការជួញដូរនៅថ្ងៃព្រហស្បតិ៍ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយចក្រភពអង់គ្លេស ក្នុងបរិបទពន្ធគយបដិការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃមាសជួញដូរដោយផ្ទាល់ បាន​ធ្លាក់ចុះ ២,៧៦ ភាគរយ ដោយជួញដូរនៅតម្លៃ ៣ ២៩១ ដុល្លារ/អោន គិតត្រឹមម៉ោង ១០ និង ៤៦ នាទីយប់ ថ្ងៃព្រហស្បតិ៍ នៅទីក្រុងញូវយ៉ក (ម៉ោង ៩:៤៦ ព្រឹកនៅកម្ពុជា)។ ចំណែក​ឯ​តម្លៃមាសនាពេលអនាគត​របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ២,៥ ភាគរយ ដោយ​បញ្ចប់ការជួញដូរនៅ​ត្រឹម ៣ ៣០៦ ដុល្លារ/អោន។ ​​

ការធ្លាក់ចុះនៃតម្លៃមាសនេះ កើតឡើងក្រោយ ត្រាំ ប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី​ជាមួយអង់គ្លេស ដែលនៅតែបន្តជាប់ពន្ធ ១០ ភាគរយ។ ការណ៍ចុងក្រោយបង្ហាញពីភាពធូរស្រាលនៃ​ភាពតានតានតឹងពាណិជ្ជកម្ម ក្រោមគោលនយោបាយពន្ធគយរបស់ លោក ត្រាំ។

ពន្ធបាន​បង្កភាពស្រពិចស្រពិលនៃសេដ្ឋកិច្ចសកល ដែលធ្វើឱ្យតម្លៃមាសហក់ឡើងដល់កំណត់ត្រាខ្ពស់​ជាបន្តបន្ទាប់នាពេលកន្លងមក។ ប៉ុន្តែការថយចុះកម្ដៅនៃសង្រ្គាមពន្ធតាមរយៈការបន្ទន់ជំហរចរចារវាងចិន និងអាមេរិក បាន​ធ្វើឱ្យតម្លៃមាសធ្លាក់ចុះមកវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម