កីឡា
កីឡាតេក្វាន់ដូ ITF៖ ប្រកួតសិស្សបឋមឆ្នាំនេះមានអាណាព្យាបាល សិស្ស មកទស្សនាផ្ទាល់ជាច្រើន
ការប្រកួតតេក្វាន់ដូ ITF ព្រឹត្តិការណ៍កីឡាសិស្សបឋមសិក្សាឆ្នាំ២០២៥ នេះមានអាណាព្យាបាលមកចូលរួមច្រើន និងមានសិស្សៗមកពីបណ្ដាសាលារៀនផ្សេងៗក៏ច្រើនដូចគ្នាទាំងនេះចំណេញលើការផ្សព្វផ្សាយរួមទាំងបណ្ដុះចិត្តស្រឡាញ់ដល់អ្នកទាំងនោះផងដែរ។

លោក កែវ រ៉េមី
ថ្លែងក្នុងពិធីបិទការប្រកួតកីឡាសិស្សបឋម លោក កែវ រ៉េមី បានកោតសរសើរពីភាពក្លាហានរបស់កីឡាករ កីឡាការិនីថ្នាលដែលចូលរួមប្រកួតនោះបង្ហាញពីភាពក្លាហាន និងប្រកបដោយបច្ចេកទេសដែលនេះសបញ្ជាក់ពីថ្នាលរបស់កីឡាតេក្វាន់ដូ ITF នៅថ្ងៃអនាគត។

រូបភាពលើផេកសហព័ន្ធ
ប្រធានសហព័ន្ធខាងលើបន្ថែមទៀតថា ចំណុចល្អមួយទៀតនោះគឺជាការផ្សព្វផ្សាយទៅដល់ស្រទាប់យុវជនជាសិស្សៗតាមរយៈការមកទស្សនាផ្ទាល់នេះតែម្ដង។ មិនត្រឹមតែប៉ុណ្ណេះក៏មានអាណាព្យាបាលមកចូលរួមលើកទឹកចិត្តដល់កូនៗជាច្រើនផងដែរដែលនេះជាការចូលរួមអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន។

រូបភាពលើផេកសហព័ន្ធ
បញ្ជាក់ច្បាស់ៗនៅខាងមុខអ្នកចូលរួម លោក កែវ រ៉េមី ថាការហ្វឹកហាត់កីឡាគឺសប្បាយបែបនេះ និងធ្វើឲ្យមានសុខភាពល្អ រាងកាយមាំមួន ពិសេសជៀសពីការប្រព្រឹត្តិអំពើអបាយមុខផ្សេងៗក្លាយជាពលរដ្ឋល្អរស់នៅក្នុងសង្គមជាតិ។
កីឡាតេក្វាន់ដូ ITF កម្ពុជា បានបិទបញ្ចប់ការប្រកួតកីឡាសិស្សបឋមសិក្សាឆ្នាំ២០២៥ ហើយកាលពីថ្ងៃទី១០ ខែឧសភា កន្លងទៅនេះ។ ការប្រកួតមាន ៨ រាជធានី-ខេត្ត ចូលរួម សរុបប្រតិភូ គ្រូបង្វឹក មន្ត្រីបច្ចេកទេស កីឡាករ កីឡាការិនី សរុប ៤៦នាក់ ប្រកួតលើ ៦វិញ្ញាសា៕




រូបភាពលើផេកសហព័ន្ធ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


