ព័ត៌មានជាតិ
ដំណើរជិះកង់សប្បុរសធម៌ តារារិទ្ធ ត្រូវចាត់ទុកជាបេសកកម្មដ៏មានតម្លៃ និងបានការយកចិត្តទុកដាក់ពីរដ្ឋមន្ត្រីព័ត៌មាន
ក្រោយជួបបញ្ហារាំងស្ទះ ក្នុងដំណើរបេសកកម្មជិះកង់រិះអង្គាសថវិកាដើម្បីកុមារកម្ពុជា ទាក់ទងនឹងការស្នើសុំ Visa ចូលទៅកាន់ប្រទេសបន្ទាប់ទៀត ដូចជា Turkey និង ប៉ែកអឺរ៉ុប ដែលមិនអនុញ្ញាតដាច់ខាត ចំពោះការដាក់ពាក្យស្នើសុំពីទឹកដីប្រទេសផ្សេងនោះ លោក ទីវ តាររិទ្ធ បានវិលមកដល់កម្ពុជាវិញហើយ។
ការបង្ហាញវត្តមានរបស់លោក គឺទទួលបានស្វាគមន៍យ៉ាងកក់ក្តៅពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏ដូចជាមហាជនកម្ពុជា ខណៈលោកបណ្ឌិត ចន ណារិទ្ធ នាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានចេញលិខិតថ្លែងការអរគុណ និងលើកឡើងពីគុណតម្លៃនៃកិច្ចខិតខំប្រឹងប្រែងរបស់លោក ចំពោះកុមារកម្ពុជា ដោយចាត់ទុកជាបេសកកម្មដ៏មានតម្លៃ។

តាមរយៈផេកផ្ទាល់ខ្លួននារសៀលថ្ងៃទី១២ ឧសភា លោក ទីវ តារារិទ្ធ បានបញ្ជាក់ថា នៅថ្ងៃនេះ លោកបានជួបសម្តែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្តល់ជូនរបាយការណ៍សំខាន់ៗមួយចំនួនជុំវិញបេសកកម្មជិះកង់ដើម្បីកុមារកម្ពុជា ខណៈនៅតែបន្តទៅតាមគោលដៅសំខាន់ៗជាច្រើនទៀត។
តួយ៉ាង ដើម្បីផ្តល់ព័ត៌មានសំខាន់ៗបន្ថែម ជុំវិញបេសកកម្មជិះកង់ដើម្បីកុមារកម្ពុជា លោក និងរដ្ឋមន្រ្តីក្រសួងព័ត៌មាន នឹងធ្វើសន្និសិទសារព័ត៌មានមួយស្តីពីកម្មវិធីជិះកង់សប្បុរសធម៌មួយនេះ នាថ្ងៃសុក្រ ទី១៦ ឧសភា ខាងមុខនេះ នៅទីតាំងក្រសួងព័ត៌មានតែម្តង។


ក្នុងដំណើរបេសកកម្មជិះកង់ដើម្បីកុមារកម្ពុជាជិត ១ឆ្នាំមកនេះមកនេះ លោកបានជួបឧបសគ្គជាច្រើន ដោយត្រូវប្រឈមនឹងអាកាសធាតុក្តៅត្រជាក់ ពិសេសតំបន់ខ្លះត្រជាក់ខ្លាំងដល់ -២០ ឬ -៣០អង្សារ និងធ្លាប់ជួបឧបទវហេតុនៅឡាវ បណ្តាលឱ្យខូចខាតកង់ថែមទៀត។
មិនតែប៉ុណ្ណោះ លោកតែងជួបឧបសគ្គច្រើន តែជួបការលំបាកក្នុងការស្នើសុំ Visa ចូលទៅកាន់ប្រទេសនីមួយៗ ដូចជាស្ថានភាពជាក់ស្តែងគ្រានេះអ៊ីចឹង។ ទាក់ទិននឹងការស្នើសុំ Visa នេះដែរ កន្លងទៅថ្មីៗ លោកក៏បានប្រាប់ឱ្យសាធារណជនបានជ្រាបថា លោកបានចំណាយពេលពេញមួយខែនៅប្រទេស Emirates ធ្វើកិច្ចការជាច្រើនទន្ទឹមនឹងការដាក់ Visa Application ទៅកាន់ប្រទេសជាច្រើនដូចជា Saudi Arabia, Jordan,Seria, Turkey ហើយនិងប៉ែកអឺរ៉ុបផងដែរ។ ប៉ុន្តែក្នុងនោះ មានឧបសគ្គជាច្រើនដែលតម្រូវឱ្យលោកត្រូវតែធ្វើមាតុភូមិនិវត្តវិញ ដើម្បីដោះស្រាយបញ្ហាទាំងអស់នោះ ហើយអាចបន្តដំណើរបេសកកម្មនៅប្រទេសបន្ទាប់ទៀត។

ទឹកចិត្តដ៏សប្បុរសនេះ ក៏ត្រូវបានលោកបណ្ឌិត ចន ណារិទ្ធ នាយកប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា ចេញលិខិតថ្លែងអំណរគុណជូនលោក ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងពេលផ្ទាល់ខ្លួនរបស់លោក ក្នុងរយៈពេល ១១ ខែកន្លងមកនេះ និងបានចាត់ទុកជាគុណតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ទារក និងកុមារទាំងអស់នៅកម្ពុជា ដែលត្រូវការសេវាពិនិត្យ និងព្យាបាលជំងឺ។
ប្រភពដដែល គូសបញ្ជាក់ទៀតថា បេសកកម្មដ៏មានតម្លៃនេះ ពិតជាបានចូលរួមផ្សព្វផ្សាយ និងបានធ្វើឱ្យប្រទេសនានាក្នុងពិភពលោកបានស្គាល់ ព្រះរាជាណាចក្រកម្ពុជាកាន់តែច្បាស់ក្នុងសម័យសន្តិភាព។ បន្ថែមលើនេះ លោកក៏បានទាក់ទាញនូវចំណាប់អារម្មណ៍ និងការចូលរួមបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិជាតិ និងផ្លូវការតែមួយគត់ បង្កើតឡើងដើម្បីផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា។
ជាមួយគ្នានេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានសម្តែងការគាំទ្រចំពោះការបន្ត និងពង្រីកបេសកកម្មរបស់ លោក ក្នុងការជិះកង់ផ្សងព្រេងតែម្នាក់ឯង ទៅកាន់ប្រទេសនានាក្នុងទ្វីបអាហ្វ្រិកបន្តទៀត។

គួររំលឹកថា តាមរយៈបេសកកម្មជិះកង់ដើម្បីកុមារកម្ពុជាជិត ១ឆ្នាំមកនេះ លោកបានធ្វើដំណើរនៅលើផ្លូវដ៏សែនវែងឆ្ងាយ ឆ្លងកាត់ព្យុះភ្លៀង និងគ្រោះថ្នាក់ជាច្រើនរៀបរាប់មិនអស់នោះឡើយ ខណៈរាល់ការចំណាយលើបេសកកម្មនេះ គឺត្រូវដោះស្រាយដោយខ្លួនឯងផ្ទាល់។
ដំណើរផ្សងព្រេងដ៏វែងឆ្ងាយនេះ គឺធ្វើឡើងដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ជាសកម្មភាពជិះកង់សប្បុរសធម៌ជាថ្មីម្តងទៀត បន្ទាប់ពីលោកបានជិះកង់រៃអង្កាសថវិកាក្នុងតំបន់អាសុីអាគ្នេយ៍ ប្រើពេលជិត ៣ខែ ឆ្លងកាត់ប្រទេសអាស៊ានចំនួន៦ និងបាននាំយកថវិកាជាង ៥ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ ឆ្នាំមុន៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


