Connect with us

ព័ត៌មានជាតិ

មន្រ្តី​ក្រសួង​សាធារណការ​​​ ចុះពិនិត្យគុណភាពផ្លូវជាតិ​លេខ ១០ និងស្ពានខ្ពស់ជាងគេ មុនពេល​បើក​ឱ្យប្រើប្រាស់ជា​ផ្លូវការ

បានផុស

នៅ

មន្រ្តីជំនាញក្រសួងសាធារណការ​និងដឹកជញ្ជូន បាន​ចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ ១០ និង​ស្ពាន​ខ្ពស់​ជាង​គេ ដើម្បីធានាគុណភាពមុនពេលបើកឱ្យប្រើប្រាស់ជា​ផ្លូវការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរ​បេសកកម្មនេះ​ ដឹកនាំ​ដោយ​ លោក ​ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងសាងសង់ផ្លូវជាតិលេខ ១០។

ក្នុង​ដំណើរ​ចុះ​ទៅ​ពិនិត្យ​នេះ​ មន្រ្តី​ជំនាញ​ក្រសួង​សាធារណការ​និងដឹកជញ្ជូន បាន​ពិនិត្យមើល​ការងារដែលនៅ​សេស​សល់​​មួយ​ចំនួន​រួមមាន៖ ការធ្វើតេស្តស្ពានវែង និងខ្ពស់បំផុត ដើម្បីពិនិត្យសមត្ថភាពទទួលបន្ទុករបស់ស្ពាន​(Loading Test) ដោយធ្វើតេស្តបន្ទុកអចលនា (Static Loading Test) និងបន្ទុកចលនា (Dynamic Loading Test) ដោយប្រើប្រាស់រថយន្ត ៦ គ្រឿង (ក្នុង ១ គ្រឿងផ្ទុកទម្ងន់ ៣៥ តោន)។

បើតាម​មន្រ្តីក្រសួងសាធារណគារនិងដឹកជញ្ជូណ បន្ទាប់ពីទទួលបានលទ្ធផលវិជ្ជមានក្រោយធ្វើ​តេស្តហើយ ស្ពាននេះនឹងបើកឱ្យប្រើប្រាស់យ៉ាងពេញលេញតែម្តង។

គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ពី សំឡូត -វាលវែង -កោះកុង សម្រេចបានលទ្ធផលជារួម ៩៨,១៦% គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៥។

ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប១៩៧,៣៦ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មកហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម