Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វាំងឡង់ គ្រោង​បង្កើនការ​កំណត់អាយុ​ទាហាន​បម្រុងដល់​៦៥ឆ្នាំ

បានផុស

នៅ

នៅក្នុង​យុទ្ធសាស្ត្រដើម្បីបង្កើនសមត្ថភាពការពារជាតិ រដ្ឋាភិបាលហ្វាំងឡង់បានស្នើ​ឲ្យ​បង្កើន​ការ​កំណត់អាយុ​សម្រាប់អ្នកបម្រុងយោធាពី​អាយុ ៦០​ឆ្នាំ​ ឡើង​ដល់ ៦៥​ឆ្នាំ។ គំនិតផ្តួចផ្តើមនេះ ត្រូវ​គេ​ព្យាករ​ថានឹង​ជួយ​បន្ថែម​ចំនួន​ទាហាន​​​ប្រមាណ ១២៥ ០០០​នាក់ទៅ​​ក្នុង​​កងកម្លាំង​បម្រុង​សម្រាប់​ព្រឹត្តិការណ៍​សង្គ្រាម​របស់ប្រទេសហ្វាំងឡង់ និង​ប្រហែល​ឡើង​ដល់​១លាននាក់នៅឆ្នាំ​២០៣១។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​ពុធ​ទី​១៤​ឧសភា​​២០២៥ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ហ្វាំងឡង់ លោក Antti Häkkänen បានសង្កត់ធ្ងន់លើសារៈសំខាន់នៃវិធានការនេះ ដោយ​និយាយ​ថា៖ «សមត្ថភាពការពារជាតិរបស់ហ្វាំងឡង់គឺផ្អែកលើការកេណ្ឌ​ទាហាន​ទូទៅ ទាហាន​បម្រុង​ដែលត្រូវ​បានបណ្តុះបណ្តាល និងឆន្ទៈដ៏រឹងមាំដើម្បីការពារប្រទេស។ តាមរយៈការបង្កើនអាយុបម្រុងអតិបរមា យើងផ្តល់​ឲ្យ​មនុស្សកាន់តែច្រើននូវលទ្ធភាពក្នុងការចូលរួម​​ការពារជាតិ»។

គម្រោង​នេះ ធ្វើ​ឡើង​ស្របតាម​កិច្ចខិតខំប្រឹងប្រែង​​ដ៏​ទូលំទូលាយ​របស់​ប្រទេសហ្វាំងឡង់ ក្នុងការពង្រឹងជំហរយោធារបស់ខ្លួន បន្ទាប់ពីការចូលជាសមាជិកអង្គការណាតូសម្រាប់​ឆ្លើយតបទៅនឹងកង្វល់សន្តិសុខក្នុងតំបន់។ បច្ចុប្បន្ន ការបម្រើយោធាគឺជាកាតព្វកិច្ចសម្រាប់បុរសហ្វាំងឡង់ ដោយស្ត្រីមានសិទ្ធិបម្រើដោយស្ម័គ្រចិត្ត។ រយៈពេលនៃ​ការ​បម្រើ​យោធា​​អាច​មាន​រយៈពេល​ចន្លោះ​​ពី ១៦៥​ ទៅ ៣៤៧​ថ្ងៃ អាស្រ័យលើតួនាទី និងទំនួលខុសត្រូវនៃការបណ្តុះបណ្តាល។

ក្រោយ​ពី​ការ​បម្រើ​យោធា ឈ្មោះ​ទាហាន​​នឹង​ត្រូវ​ប្រមូល​ទុក​​​​ក្នុង​បញ្ជី​​បម្រុង។ បច្ចុប្បន្ន ពលរដ្ឋជា​​បុរស​ភេទ ត្រូវទទួលបន្ទុកក្នុងការបម្រើយោធារហូតដល់អាយុ ៦០​ឆ្នាំ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

មហាអំណាចអឺរ៉ុប ប្រកូកប្រកាសឲ្យរឹតទណ្ឌកម្មរុស្ស៊ី បើពូទីន នៅតែរឹងមិនព្រមឈប់បាញ់

ព័ត៌មានជាតិ៤ នាទីutes មុន

គិតត្រឹមថ្ងៃទី ១៤ ឧសភា មានពលករខ្មែរចំនួន ៦ នាក់ បានស្លាប់ និងរងរបួស ដោយសារគ្រោះរញ្ជួយដីនៅថៃ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

អាមេរិក​អនុម័ត​ការ​​លក់​មី​ស៊ី​ល​ទំនើប​បំពាក់​លើ​យន្តហោះ​តម្លៃ​ ៣០០​លាន​ដុល្លារ​ឲ្យ​​តួ​ក​គី​

ព័ត៌មានជាតិ១២ នាទីutes មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារដល់គ្រួសារសពលោក សាន់ សឿន និងអ្នកស្រី សុខ គិមសី

ចរាចរណ៍៤៩ នាទីutes មុន

បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិច​សុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម

ចរាចរណ៍៤៩ នាទីutes មុន

បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិច​សុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម

ព័ត៌មានជាតិ៤ ម៉ោង មុន

គ្រួសារសេសសល់អគារ​​អង្គរមានជ័យ ៣ គ្រួសារ បន្ទាប​តម្លៃ​សំណង ១ ​គ្រួសារ​​ព្រម​អភិវឌ្ឍ​នៅកន្លែង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ដាក់ពន្ធនាគារថៅកែចិន និងកម្មករ១២នាក់ ពីបទផលិត -លក់តុក្កតាអាសអាភាស

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

គ្មានឈ្មោះ ពូទីន ទេ ក្នុងបញ្ជីគណៈប្រតិភូរុស្ស៊ី ដែលនឹងទៅចរចាជាមួយ អ៊ុយក្រែន នៅ តួកគី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

កិច្ចប្រជុំកំពូល ពូទីន-ហ្សេលេនស្គី-ត្រាំ មិន​ទាន់​ចាប់​ផ្ដើម​ផង​ក៏​បរាជ័យ​បាត់​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម