ព័ត៌មានជាតិ
ផ្លូវភ្លោះពីរង្វង់មូលខ្លាស្ទុះ ទៅរង្វង់មូលព្រាបស ក្នុងក្រុងក្រចេះចាប់ផ្តើមចាក់ក្រាលថ្មមិចស្ទើររួចរាល់ទាំងស្រុង
ការស្ថាបនាពង្រីកកំណាត់ផ្លូវខេត្តលេខ ៣៧៧ ចាប់ពីរង្វង់មូលព្រាបស រហូតដល់រង្វង់មូលខ្លាស្ទុះ បាននឹងកំពុងចាក់ក្រាលថ្មមិចស្ទើររួចរាល់ទាំងស្រុង គិតមកដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ ខណៈដែលផ្លូវតភ្ជាប់ក្នុងក្រុងក្រចេះ ប្រវែង ៣១,៦៩គីឡូម៉ែត្រ សម្រេចបានប្រមាណជា ៦៩,៩១%។ នេះយោងតាមរបាយការណ៍របស់មន្ទីរសាធារណៈការ នឹងដឹកជញ្ជូនខេត្តក្រចេះ។

តាមការសង្កេតជាក់ស្ដែងឃើញថា ក្រុមការងារកំពុងមមាញញឹកក្នុងការស្ថាបនាជួសជុលពង្រីកបន្ថែម ដំណើរការសាងសង់ស្ពានភ្លោះ និងដាក់លូអមផ្លូវរួចរាល់ហើយ ដោយបច្ចុប្បន្នក្រុមការងារកំពុងបន្តចាក់ក្រាលថ្មមិច ដែលមានកំរាស់ពីរជាន់ និងមាន ៤ គន្លងទៅមក។ ទន្ទឹមនឹងនោះ ការរៀបចំឃឿនចិញ្ចើមផ្លូវ និងឃឿនពុះចែកទ្រូងផ្លូវ ក៏បានចាប់ផ្ដើមដំណើរការជាបណ្តើរៗដូចគ្នាផងដែរ។
កំណាត់ផ្លូវខេត្តលេខ ៣៧៧ នេះ តភ្ជាប់ចាប់ពីរង្វង់មូលព្រាបស រហូតដល់រង្វង់មូលខ្លាស្ទុះ ស្ថិតនៅក្នុងសង្កាត់ក្រចេះ-សង្កាត់អូរឫស្សី ក្នុងក្រុងក្រចេះ ដែលមានប្រវែងជាង ៥ គីឡូម៉ែត្រ និងទំហំទទឹង ៣០ ម៉ែត្រ ជាផ្លូវភ្លោះមានសួនច្បារនៅចំកណ្តាល។ ផ្លូវនេះ ត្រូវបានកំណត់ដាក់ឈ្មោះថា ផ្លូវមហាវិថីសម្ដេចតេជោ ហ៊ុន សែន។



តាមរយៈការអភិវឌ្ឍន៍ជាក់ស្ដែងនៅក្នុងភូមិសាស្ត្រនៃខេត្តក្រចេះ ប្រជាពលរដ្ឋបានសម្តែងការសាទរពេញចិត្ត និងដឹងគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ខេត្តក្រចេះឲ្យមានការរីកចម្រើន។
លោក ឈឺន រិទ្ធ ចៅសង្កាត់អូរឫស្សី និងប្រជាពលរដ្ឋ រំពឹងថា គុណប្រយោជន៍ដែលទទួលបានពីផ្លូវ ១ ខ្សែនេះ គឺបានបញ្ជៀសចរាចណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចណ៍ និងលើកស្ទួយសោភណភាពខេត្ត ដោយមានសួនច្បារ មានកន្លែងហាត់ប្រាណ ដែលជាគុណប្រយោជន៍ដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


