ព័ត៌មានអន្ដរជាតិ
ចិនផ្ដល់ការលើកលែងទិដ្នាការភាគច្រើនដល់ប្រទេសអភិវឌ្ឍនៅលោកខាងលិច
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning នៅថ្ងៃសុក្រនេះ បានបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួន អំពីបញ្ជីឈ្មោះថ្មីនៃប្រទេសជុំវិញពិភពលោក ដែលទទួលបានការលើកលែងទិដ្ឋាការពីចិន ដោយក្នុងនោះភាគច្រើនជាប្រទេសអភិវឌ្ឍនៅលោកខាងលិច។

លោកស្រី Ning បានសរសរយ៉ាងដូច្នេះថា៖ «ចិនប្តេជ្ញាចិត្តបើកចំហឱ្យកាន់តែខ្ពស់! ចាប់ពីខែមិថុនាតទៅ អ្នកកាន់លិខិតឆ្លងដែនធម្មតាមកពីប្រទេសចំនួន ៤៣ ដែលរួមបញ្ចូលទាំងប្រទេសបន្ថែមថ្មីចំនួន ៥ ពីអាមេរិកឡាទីន នឹងរីករាយក្នុងការស្នាក់នៅ(ក្នុងប្រទេសចិន)ដោយគ្មានទិដ្ឋាការរហូតដល់ ៣០ ថ្ងៃ»។
ការណ៍គួរឱ្យកត់សម្គាល់នោះគឺថា ប្រទេសទាំងនោះ ភាគច្រើនជាប្រទេសអភិវឌ្ឍមកពីទ្វីបចំនួន ៤ លើកលែងតែអាមេរិកខាងជើង និងអាហ្វ្រិក ដោយរួមមានអឺរ៉ុប អូសេអានី អាស៊ី និងអាមេរិកខាងត្បូង។
នេះគឺជាបញ្ជីចុងក្រោយនៃប្រទេសទាំង ៤៣ ដែលទទួលបានការលើកលែងទិដ្ឋាការពីចិន៖
១. ទ្វីបអឺរ៉ុប
- បារាំង
- អាល្លឺម៉ង់
- អ៊ីតាលី
- អេស្ប៉ាញ
- ហូឡង់
- ស្វីស
- អៀរឡង់
- ហុងគ្រី
- អូទ្រីស
- ប៊ែលហ្ស៊ិក
- លុចសំបួ
- ប៉ូឡូញ
- ព័រទុយហ្គាល់
- ក្រិក
- ស៊ីប
- ស្លូវ៉ានី
- ស្លូវ៉ាគី
- ន័រវែស
- ហ្វាំងឡង់
- ដាណឺម៉ាក
- អ៊ីស្លង់
- អង់ដូរ៉ា
- ម៉ូណាកូ
- លិចតិនស្តាញ
- ប៊ុលហ្ការី
- រ៉ូម៉ានី
- ក្រូអាត
- ម៉ុងតេណេហ្គ្រោ
- ម៉ាសេដូនៀខាងជើង
- កោះម៉ាល់តា
- អេស្តូនី
- ឡេតូនី
២. ទ្វីបអាស៊ី
- ប្រ៊ុយណេ
- ម៉ាឡេស៊ី
- កូរ៉េខាងត្បូង
- ជប៉ុន
៣. ទ្វីបអូសេអានី
- អូស្រា្តលី
- នូវែលសេឡង់
៤. អាមេរិកខាងត្បូង
- ប្រេស៊ីល
- អាហ្សង់ទីន
- ឈីលី
- ប៉េរូ
- អ៊ុយរ៉ាហ្គាយ
ប្រទេសអាមេរិកឡាទីនទាំង ៥ ចុងក្រោយនេះ គឺជាប្រទេសបន្ថែមថ្មី។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រកាសពីការដាក់បញ្ចូលនេះ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃវេទិកា China-CELAC ដែលជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងប្រទេសអាមេរិកឡាទីន និងការ៉ាអ៊ីប និងរៀបចំឡើងកាលពីថ្ងៃអង្គារ (១៣ ឧសភា) នៅទីក្រុងប៉េកាំង៕

-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


