សន្តិសុខសង្គម
ជនជាតិចិន ដែលបាញ់២គ្រាប់ព្រោះខឹងសន្តិសុខមិនអោយជក់បារីក្នុងហាង អាចប្រឈមជាប់ពន្ធគារពី៦ខែ ទៅ២ឆ្នាំ
ជនជាតិចិនដែលដកកាំភ្លើងបាញ់ចំនួន០២ ព្រោះខឹងសន្តិសុខហាមមិនអោយជក់បារីក្នុងភោជនីយដ្ឋាន មួយកន្លែងអាចប្រឈមជាប់ទោស ចន្លោះពី០៦ខែ ដល់២ឆ្នាំ។ នេះបើតាមការបញ្ជាក់ពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោក ឆាយ ហុង បញ្ជាក់ថា បុរសជនជាតិចិនរូបនោះត្រូវបានតំណាងអយ្យការបើកការស៊ើបសួរពីបទកាន់កាប់ ប្រើប្រាស់ លក់ ទិញ នូវអាវុធគ្រឿងផ្ទុះ ដោយគ្មានការអនុញ្ញាត តាមមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ។

អ្នកនាំពាក្យ បានបន្តបញ្ជាក់ថា យោងតាមមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ ជនណាដែលបំពាក់ដាក់តាមខ្លួន កាន់កាប់ ប្រើប្រាស់ លក់ ទិញអោយខ្ចី ផ្ទេរ ចែកចាយ ជួល កែច្នៃតម្លើង ជួសជុល នូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ដល់ ២ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី ៥០ ម៉ឺនដល់២ លានរៀល ដោយពុំទាន់គិតពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀត ។

គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង២និង៥០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២ ០២៥ នៅចំណុចហាងចិនមួយកន្លែងយីហោ (ផ្ទះបាយ ជៀ ស៊ាំង) ស្ថិតនៅផ្លូវ២៣២ កែង១១១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ មានជនជាតិចិនបានដកកាំភ្លើង បាញ់លើមេឃ០២គ្រាប់ គម្រាមសន្តិសុខ ព្រោះសន្តិសុខ ហាមឃាត់មិនអោយជក់បារី កំឡុងពេលផឹកស្រា ក្នុងភោជនីយដ្ឋាន ៕
អត្ថបទ៖ រដ្ឋា

-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍២ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍២ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
កីឡា១៩ ម៉ោង ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ចរាចរណ៍២ ថ្ងៃ ago
បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិចសុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងរ៉ែទទួលយកសំណើពលរដ្ឋដែលស្នើសុំកិនសំណល់រ៉ែមាសលើដីក្នុងខេត្តមណ្ឌលគិរីទៅពិភាក្សា